ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបានមានបន្ទូល ព្រះអង្គត្រាស់ហៅផែនដី ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច។
អេសាយ 18:3 - ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលរស់នៅពិភពលោក និងពួកអ្នកដែលរស់នៅផែនដីអើយ កាលណាមានលើកទង់សញ្ញាឡើងនៅលើភ្នំ នោះអ្នករាល់គ្នានឹងឃើញ! កាលណាមានផ្លុំស្នែងឡើង នោះអ្នករាល់គ្នានឹងឮ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ និងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់មួយឡើងនៅលើភ្នំនោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើងនោះចូរស្តាប់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សទាំងឡាយដែលនៅក្នុងលោកីយ នឹងពួកអ្នកដែលអាស្រ័យនៅផែនដីអើយ កាលណាដំឡើងទង់១ឡើងនៅលើភ្នំ នោះចូរមើលចុះ ហើយកាលណាផ្លុំត្រែឡើង នោះចូរស្តាប់ដែរ។ អាល់គីតាប អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។ |
ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបានមានបន្ទូល ព្រះអង្គត្រាស់ហៅផែនដី ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច។
ផ្ទៃមេឃអើយ ចូរស្ដាប់! ផែនដីអើយ ចូរផ្ទៀងត្រចៀក! ដ្បិតព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងបានចិញ្ចឹម ហើយបានបីបាច់ថែរក្សាកូន ប៉ុន្តែពួកវាបានបះបោរនឹងយើងវិញ។
ព្រះអង្គនឹងលើកទង់សញ្ញាមួយឡើងសម្រាប់ប្រជាជាតិនានា ហើយកោះហៅអ្នកដែលត្រូវបានបណ្ដេញចេញនៃអ៊ីស្រាអែល ក៏នឹងប្រមូលអ្នកដែលខ្ចាត់ខ្ចាយនៃយូដា ពីជ្រុងទាំងបួននៃផែនដី។
ចូរលើកទង់សញ្ញាមួយនៅលើភ្នំត្រងិល ហើយបន្លឺសំឡេងទៅពួកគេ ចូរបក់ដៃ ដើម្បីឲ្យពួកគេបានចូលទៅតាមខ្លោងទ្វាររបស់ពួកអភិជន!
ន៏ សូរគឹកកងនៅលើភ្នំ ដូចជាប្រជាជាតិដ៏ច្រើន! ន៏ សូរសន្ធឹករបស់អាណាចក្រនានា និងប្រជាជាតិទាំងឡាយផ្ដុំគ្នា! ព្រះយេហូវ៉ានៃពលបរិវារកំពុងប្រមូលផ្ដុំពលទ័ពសម្រាប់ចម្បាំង។
ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ!
រីឯថ្មដារបស់ពួកគេនឹងកន្លងបាត់ទៅដោយព្រោះសេចក្ដីគួរឲ្យខ្លាច ហើយពួកមេដឹកនាំរបស់ពួកគេនឹងស្រយុតចិត្តដោយព្រោះទង់សញ្ញា”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលភ្លើងរបស់ព្រះអង្គនៅស៊ីយ៉ូន ហើយឡរបស់ព្រះអង្គនៅយេរូសាឡិម៕
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងនឹងលើកដៃទៅប្រជាជាតិនានា ក៏នឹងលើកទង់សញ្ញារបស់យើងឡើងដល់ជាតិសាសន៍ទាំងឡាយ នោះពួកគេនឹងនាំពួកកូនប្រុសរបស់អ្នកមកដោយនៅនឹងដើមទ្រូង ហើយលីពួកកូនស្រីរបស់អ្នកនៅលើស្មា។
ព្រះអង្គបានលើកទង់សញ្ញាសម្រាប់បណ្ដាប្រជាជាតិដែលនៅឆ្ងាយ ហើយបានហួចហៅពួកគេពីចុងបំផុតនៃផែនដី នោះមើល៍! ពួកគេក៏ប្រញាប់ប្រញាល់មកយ៉ាងលឿន។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងហួចហៅរុយដែលនៅខាងចុងទន្លេនៃអេហ្ស៊ីប ព្រមទាំងឃ្មុំដែលនៅដែនដីអាស្ស៊ីរីផង។
រួចព្រះយេហូវ៉ានឹងលេចមកនៅលើកូនចៅរបស់អ្នក ព្រួញរបស់ព្រះអង្គនឹងចេញទៅដូចជាផ្លេកបន្ទោរ។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងផ្លុំស្នែងឡើង ហើយយាងចេញទៅក្នុងខ្យល់ព្យុះទិសខាងត្បូង។
ប៉ុន្តែភ្នែករបស់អ្នករាល់គ្នាមានពរហើយ ដ្បិតបានមើលឃើញ; ត្រចៀករបស់អ្នករាល់គ្នាមានពរហើយ ដ្បិតបានស្ដាប់ឮ។