Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 31:9 - ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ថ្មដា​របស់ពួកគេ​នឹង​កន្លងបាត់ទៅ​ដោយព្រោះ​សេចក្ដីគួរឲ្យខ្លាច ហើយ​ពួក​មេដឹកនាំ​របស់ពួកគេ​នឹង​ស្រយុតចិត្ត​ដោយព្រោះ​ទង់សញ្ញា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​ភ្លើង​របស់​ព្រះអង្គ​នៅ​ស៊ីយ៉ូន ហើយ​ឡ​របស់​ព្រះអង្គ​នៅ​យេរូសាឡិម​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឯ​ថ្មដា​របស់​គេ​នឹង​បាត់​ទៅ ដោយ​ព្រោះ​សេចក្ដី​តក់‌ស្លុត ហើយ​ពួក​ចៅ‌ហ្វាយ​របស់​គេ​នឹង​ស្រយុត​ចិត្ត ដោយ​ព្រោះ​ទង់‌ជ័យ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ភ្លើង​របស់​ព្រះ‌អង្គ​កំពុង​ឆេះ​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គុក​ភ្លើង​របស់​ព្រះ‌អង្គ​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ មេ‌ទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់ នៅ​មុខ​ទង់​ជ័យ​របស់​ព្រះអង្គ ។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​ប្រជា‌ជន​គោរព​បម្រើ​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ដុត​តង្វាយ​ថ្វាយ​ព្រះអង្គ នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឯ​ថ្មដា​របស់​គេ​នឹង​បាត់​ទៅ ដោយ​ព្រោះ​សេចក្ដី​តក់‌ស្លុត ហើយ​ពួក​ចៅហ្វាយ​របស់​គេ​នឹង​ស្រយុត​ចិត្ត ដោយ​ព្រោះ​ទង់‌ជ័យ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ភ្លើង​របស់​ទ្រង់​កំពុង​ឆេះ​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​គុក​ភ្លើង​របស់​ទ្រង់​ក៏​នៅ​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ មេ‌ទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់ នៅ​មុខ​ទង់​ជ័យ​របស់​ទ្រង់។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​ប្រជា‌ជន​គោរព​បម្រើ​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ដុត​ជំនូន​ជូន​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




អេសាយ 31:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​ចាត់​សេចក្ដីស្គមស្គាំង​ឲ្យទៅ​ក្នុងចំណោម​អ្នកមាំមួន​របស់ស្ដេចអាស្ស៊ីរី ហើយ​នៅក្រោម​សិរីរុងរឿង​របស់ស្ដេចអាស្ស៊ីរី ព្រះអង្គ​នឹង​បង្កាត់​ភ្លើង​ដូចជា​ចំហេះ​នៃ​អណ្ដាតភ្លើង​។


រីឯ​ពន្លឺ​នៃ​អ៊ីស្រាអែល​នឹង​បាន​ជា​ភ្លើង ហើយ​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ​នឹង​បានជា​អណ្ដាតភ្លើង ភ្លើងនោះ​នឹង​ឆេះឡើង ហើយ​ស៊ីបំផ្លាញ​បន្លា និង​អញ្ចាញ​របស់ស្ដេចអាស្ស៊ីរី​ក្នុង​មួយ​ថ្ងៃ​។


នៅ​ថ្ងៃ​នោះ ឫស​របស់​អ៊ីសាយ​នឹង​ឈរឡើង​ជា​ទង់សញ្ញា​ដល់​ជាតិសាសន៍​ទាំងឡាយ​; ប្រជាជាតិ​នានា​នឹង​ស្វែងរក​អ្នកនោះ ហើយ​ទីសម្រាក​របស់លោក​នឹង​បាន​រុងរឿង​។


ចូរ​លើក​ទង់សញ្ញា​មួយ​នៅលើ​ភ្នំ​ត្រងិល ហើយ​បន្លឺ​សំឡេង​ទៅ​ពួកគេ ចូរ​បក់​ដៃ ដើម្បីឲ្យ​ពួកគេ​បាន​ចូលទៅ​តាម​ខ្លោងទ្វារ​របស់​ពួក​អភិជន​!


ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។


អស់អ្នក​ដែល​រស់នៅ​ពិភពលោក និង​ពួកអ្នកដែល​រស់នៅ​ផែនដី​អើយ កាលណា​មាន​លើក​ទង់សញ្ញា​ឡើង​នៅលើ​ភ្នំ នោះ​អ្នករាល់គ្នា​នឹង​ឃើញ​! កាលណា​មាន​ផ្លុំ​ស្នែង​ឡើង នោះ​អ្នករាល់គ្នា​នឹង​ឮ​!


នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។


តើ​ព្រះអង្គ​បាន​វាយ​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​វាយ​អ្នកដែល​វាយ​ពួកគេ​ឬ​? តើ​ព្រះអង្គ​បាន​ពិឃាត​អ៊ីស្រាអែល ដូចដែល​ព្រះអង្គ​ពិឃាត​អ្នកដែល​ពិឃាត​ពួកគេ​ឬ​?


នាង​នឹង​ត្រូវ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដាក់ទោស ដោយ​ផ្គរលាន់ រញ្ជួយផែនដី សំឡេង​យ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ​។


ជាការពិត កន្លែងបូជា​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។ ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕


ដូច្នេះ សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​ក៏​ចាកចេញ​ទៅ ហើយ​ត្រឡប់ទៅវិញ រួច​រស់នៅ​នីនីវេ​។


ជាពេលដែល​ព្រះអម្ចាស់​របស់ខ្ញុំ​បាន​លាងសម្អាត​ភាពស្មោកគ្រោក​របស់​កូនស្រី​ស៊ីយ៉ូន ហើយ​ជម្រះ​ថ្លុកឈាម​របស់​យេរូសាឡិម​ពី​កណ្ដាល​ទីក្រុង ដោយ​វិញ្ញាណ​នៃ​ការជំនុំជម្រះ និង​វិញ្ញាណ​ដែល​ឆេះសន្ធោសន្ធៅ​។


ព្រះអង្គ​បាន​លើក​ទង់សញ្ញា​សម្រាប់​បណ្ដា​ប្រជាជាតិ​ដែល​នៅ​ឆ្ងាយ ហើយ​បាន​ហួចហៅ​ពួកគេ​ពី​ចុងបំផុត​នៃ​ផែនដី នោះ​មើល៍! ពួកគេ​ក៏​ប្រញាប់ប្រញាល់​មក​យ៉ាងលឿន​។


ដូច្នេះ​មើល៍! ព្រះយេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង រទេះចម្បាំង​របស់ព្រះអង្គ​នឹង​មក​ដូចជា​ខ្យល់កួច ដើម្បី​សង​ព្រះពិរោធ​របស់ព្រះអង្គ​ក្នុង​ភាពក្ដៅក្រហាយ ព្រមទាំង​សង​ការស្ដីបន្ទោស​របស់ព្រះអង្គ​ដោយ​ភ្លើងសន្ធោសន្ធៅ​។


ដ្បិត​យើង​នឹង​ធ្វើជា​កំពែង​ភ្លើង​នៅ​ជុំវិញ​នាង ក៏​ធ្វើជា​សិរីរុងរឿង​នៅកណ្ដាល​នាង​ដែរ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! ថ្ងៃ​នោះ​នឹង​មកដល់​ដូចជា​ឡ​ដែល​កំពុង​ឆេះ នោះ​អស់អ្នក​ដែល​ក្អេងក្អាង និង​អស់អ្នក​ដែល​ធ្វើ​អាក្រក់​នឹង​ក្លាយជា​ជញ្រ្ជាំង ហើយ​ពួកគេ​នឹង​ត្រូវបាន​បញ្ឆេះ​នៅ​ថ្ងៃ​ដែល​នឹង​មកដល់​នោះ ឥត​សល់​ឫស ឬ​មែក​របស់​ពួកគេ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម