Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:4 - ព្រះគម្ពីរខ្មែរសាកល

4 ន៏ សូរគឹកកង​នៅលើ​ភ្នំ ដូចជា​ប្រជាជាតិ​ដ៏ច្រើន​! ន៏ សូរសន្ធឹក​របស់​អាណាចក្រ​នានា និង​ប្រជាជាតិ​ទាំងឡាយ​ផ្ដុំគ្នា​! ព្រះយេហូវ៉ា​នៃ​ពលបរិវារ​កំពុង​ប្រមូលផ្ដុំ​ពលទ័ព​សម្រាប់​ចម្បាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សូរ​ដូច​ជា​ប្រជា‌ជាតិ​យ៉ាង​ធំ ជា​សូរ​អ៊ឹក‌ធឹក​របស់​នគរ​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ប្រជុំ​គ្នា គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​កំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សម្រាប់​ចូល​ច្បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចូរ​ស្ដាប់​ស្នូរ​សន្ធឹក​ដ៏​គគ្រឹក‌គគ្រេង​នៅ​តាម​ភ្នំ ដូច​សំឡេង​មហា‌ជន​យ៉ាង​ច្រើន​កុះ‌ករ គឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រ ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ត្រួត​ពល​ដែល​ត្រៀម​ខ្លួន​ទៅ​ច្បាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សូរ​ដូច​ជា​ប្រជា‌ជាតិ​យ៉ាង​ធំ ជា​សូរ​អ៊ឹក‌ធឹក​របស់​នគរ​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ប្រជុំ​គ្នា គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​កំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សំរាប់​ចូល​ច្បាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ចូរ​ស្ដាប់​ស្នូរ​សន្ធឹក​ដ៏​គគ្រឹក‌គគ្រេង​នៅ​តាម​ភ្នំ ដូច​សំឡេង​មហា‌ជន​យ៉ាង​ច្រើន​កុះ‌ករ គឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រ ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ត្រួត​ពល​ដែល​ត្រៀម​ខ្លួន​ទៅ​ច្បាំង។

សូមមើលជំពូក ចម្លង




អេសាយ 13:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ហើយ​! សូរគឹកកង​របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​គ្រហឹម​ដូច​សមុទ្រ​គ្រហឹម​! សូរសន្ធឹក​របស់​ជាតិសាសន៍​នានា​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ខ្លាំងក្លា​!


ចូរឲ្យ​អ្នកទាំងអស់គ្នា​ប្រមូលគ្នា ហើយ​ស្ដាប់​ចុះ​! ក្នុងចំណោម​ព្រះទាំងនោះ តើ​មាន​អ្នកណា​បាន​ប្រកាស​អំពី​ការទាំងនោះ​? ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​ម្នាក់នេះ​; គាត់​នឹង​បំពេញឲ្យសម្រេច​នូវ​សេចក្ដីប្រាថ្នា​របស់ព្រះអង្គ​ទាស់នឹង​បាប៊ីឡូន ហើយ​ដើមដៃ​របស់គាត់​ក៏​ប្រឆាំងនឹង​ជនជាតិខាល់ដេ​។


ព្រះអង្គ​បាន​លើក​ទង់សញ្ញា​សម្រាប់​បណ្ដា​ប្រជាជាតិ​ដែល​នៅ​ឆ្ងាយ ហើយ​បាន​ហួចហៅ​ពួកគេ​ពី​ចុងបំផុត​នៃ​ផែនដី នោះ​មើល៍! ពួកគេ​ក៏​ប្រញាប់ប្រញាល់​មក​យ៉ាងលឿន​។


នៅ​ថ្ងៃ​នោះ ពួកគេ​គ្រហឹម​ដាក់​អ៊ីស្រាអែល ដូចជា​សូរសន្ធឹក​នៃ​សមុទ្រ​។ បើ​អ្នកណា​មើល​ទៅ​ទឹកដី​នោះ នោះ​មើល៍! មានតែ​ភាពងងឹត និង​ទុក្ខវេទនា សូម្បីតែ​ពន្លឺ​នឹង​ទៅជាងងឹត​ដោយ​ពពក​៕


ដោយហេតុនេះ គ្រោះកាច​ដែល​នាង​ត្រូវ​ទទួល គឺ​សេចក្ដីស្លាប់ ទុក្ខព្រួយ និង​ទុរ្ភិក្ស នឹង​មកដល់​ក្នុង​មួយ​ថ្ងៃ នាង​នឹង​ត្រូវបាន​ដុតចោល​ដោយ​ភ្លើង ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដែល​ជំនុំជម្រះ​នាង ទ្រង់​ខ្លាំងពូកែ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម