នៅថ្ងៃដែលទូលបង្គំស្រែកហៅ ព្រះអង្គបានឆ្លើយមកទូលបង្គំ; ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំក្លាហានក្នុងព្រលឹង ដោយកម្លាំង។
អេភេសូរ 6:10 - ព្រះគម្ពីរខ្មែរសាកល ជាទីបញ្ចប់ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងព្រះចេស្ដានៃឫទ្ធានុភាពរបស់ព្រះអង្គ។ Khmer Christian Bible ទីបញ្ចប់នេះ ចូរមានកម្លាំងឡើងនៅក្នុងព្រះអម្ចាស់ និងនៅក្នុងព្រះចេស្ដាដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយវិញទៀត ចូរទាញយកកម្លាំងដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ អាល់គីតាប មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។ |
នៅថ្ងៃដែលទូលបង្គំស្រែកហៅ ព្រះអង្គបានឆ្លើយមកទូលបង្គំ; ព្រះអង្គទ្រង់ធ្វើឲ្យទូលបង្គំក្លាហានក្នុងព្រលឹង ដោយកម្លាំង។
តើអ្នកមិនបានដឹងទេឬ? តើអ្នកមិនបានឮទេឬ? ព្រះដ៏អស់កល្ប គឺព្រះយេហូវ៉ាជាព្រះអាទិករនៃចុងបំផុតនៃផែនដី។ ព្រះអង្គមិនល្វើយឡើយ ក៏មិនអស់កម្លាំងផង; ការយល់ដឹងរបស់ព្រះអង្គវាស់ស្ទង់មិនបានឡើយ។
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕
វង្សត្រកូលយូដា និងវង្សត្រកូលអ៊ីស្រាអែលអើយ ដូចដែលអ្នករាល់គ្នាបានទៅជាពាក្យប្រដូចផ្ដាសានៅកណ្ដាលប្រជាជាតិនានាយ៉ាងណា យើងក៏នឹងសង្គ្រោះអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានជាពរយ៉ាងនោះដែរ។ កុំខ្លាចឡើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង!’។
“ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘អ្នកដែលឮពាក្យទាំងនេះនៅសព្វថ្ងៃនេះ ពីមាត់របស់ពួកព្យាការីក្នុងថ្ងៃចាក់គ្រឹះដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារដើម្បីសង់ព្រះវិហារឡើងវិញអើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង!
ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង;
ជាទីបញ្ចប់ បងប្អូនអើយ ចូរអ្នករាល់គ្នាអរសប្បាយ! ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការកម្សាន្តចិត្ត ចូរមានចិត្តតែមួយ ចូរនៅសុខជាមួយគ្នា នោះព្រះនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត នឹងគង់នៅជាមួយអ្នករាល់គ្នា។
ព្រមទាំងឲ្យដឹងថា ភាពធំធេងហួសវិស័យនៃព្រះចេស្ដារបស់ព្រះអង្គចំពោះយើងដែលជឿ ស្របតាមកិច្ចការដ៏មានព្រះចេស្ដាខ្លាំងពូកែរបស់ព្រះអង្គជាអ្វីផងដែរ។
ដើម្បីឲ្យព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នាមាំមួនក្នុងបុគ្គលខាងក្នុងដោយព្រះចេស្ដា តាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ស្របតាមភាពបរិបូរនៃសិរីរុងរឿងរបស់ព្រះអង្គ
មួយវិញទៀត បងប្អូនរបស់ខ្ញុំអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ។ ការដែលសរសេរសេចក្ដីដដែលនេះមកអ្នករាល់គ្នា មិនធុញទ្រាន់សម្រាប់ខ្ញុំទេ ហើយជាការការពារដល់អ្នករាល់គ្នា។
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។
សូមឲ្យអ្នករាល់គ្នាមានកម្លាំងឡើងដោយអំណាចគ្រប់ជំពូក ស្របតាមព្រះចេស្ដាប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាមានការស៊ូទ្រាំ និងការអត់ធ្មត់គ្រប់យ៉ាង
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និងមានចិត្តបន្ទាបខ្លួន។
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈហើយ ព្រះនៃព្រះគុណគ្រប់យ៉ាងដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះអង្គផ្ទាល់នឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ទាំងពង្រឹង ប្រទានកម្លាំង ហើយតាំងអ្នករាល់គ្នាឡើង។
កូនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះបិតា; ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានស្គាល់ព្រះអង្គដែលគង់នៅតាំងពីដើមដំបូង; យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាជាមនុស្សរឹងមាំ ហើយព្រះបន្ទូលរបស់ព្រះក៏ស្ថិតនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឈ្នះមេអាក្រក់ហើយ។