Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 2:14 - ព្រះគម្ពីរខ្មែរសាកល

14 កូន‍រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះ​បិតា​; ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​មនុស្ស​រឹងមាំ ហើយ​ព្រះបន្ទូល​របស់​ព្រះ​ក៏​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ក្មេង​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះវរបិតា​ហើយ‍។​ ឪពុក​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់​នៅ​តាំង​ពី​ដើម​ដំបូង​មក។​ កំលោះ​រាល់គ្នា​អើយ!​ ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ ពី​ព្រោះ​អ្នក​រាល់គ្នា​មាន​កម្លាំង​ ហើយ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ស្ថិត​នៅ​ក្នុង​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​បាន​ឈ្នះ​អារក្ស​សាតាំង​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ‌វរ‌បិតា។ ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក។ យុវជន​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នក​រាល់​គ្នា ព្រោះ​អ្នក​មាន​កម្លាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មេ​កំណាច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះ‌បិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ព្រះអង្គ ដែល​គង់​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​មារ​កំណាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះ‌បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេ​កំណាច​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក្មេងៗ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​អុលឡោះ‌ជាបិតា។ ចាស់​ទុំ​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​បាន​ស្គាល់​ទ្រង់ ដែល​នៅ​តាំង​ពី​មុន​កំណើត​អ្វីៗ​ទាំង​អស់។ យុវជន​ទាំង‌ឡាយ​អើយ ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ថា អ្នក​មាន​កម្លាំង​ពលំ បន្ទូល​របស់​អុលឡោះ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក ហើយ​អ្នក​បាន​ឈ្នះ​អ៊ីព្លេស​កំណាច។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 2:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ខ្ញុំ ហើយ​ពាក្យ​របស់ខ្ញុំ​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ចូរ​ទូល​សុំ​អ្វីក៏ដោយដែល​អ្នករាល់គ្នា​ចង់បាន​ចុះ នោះ​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា​។


ព្រមទាំង​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​ស្ថិតនៅ​ក្នុង​ខ្លួន​ផង ពីព្រោះ​អ្នករាល់គ្នា​មិន​ជឿ​ម្នាក់​ដែល​ព្រះអង្គ​បាន​ចាត់ឲ្យមក​ទេ​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកយូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ពាក្យ​របស់ខ្ញុំ អ្នករាល់គ្នា​ពិតជា​សិស្ស​របស់ខ្ញុំ​។


ខ្ញុំ​ដឹង​ហើយ​ថា អ្នករាល់គ្នា​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​។ ប៉ុន្តែ​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ ពីព្រោះ​ក្នុង​អ្នករាល់គ្នា គ្មាន​កន្លែង​សម្រាប់​ពាក្យ​របស់ខ្ញុំ​ឡើយ​។


ជាទីបញ្ចប់ ចូរ​មានកម្លាំងឡើង​ក្នុង​ព្រះអម្ចាស់ និង​ក្នុង​ព្រះចេស្ដា​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ​។


ខ្ញុំ​អាច​ធ្វើ​គ្រប់ការទាំងអស់​បាន ក្នុង​ព្រះអង្គ​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ​។


សូមឲ្យ​អ្នករាល់គ្នា​មានកម្លាំងឡើង​ដោយ​អំណាច​គ្រប់ជំពូក ស្របតាម​ព្រះចេស្ដា​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះអង្គ ដើម្បីឲ្យ​អ្នករាល់គ្នាមាន​ការស៊ូទ្រាំ និង​ការអត់ធ្មត់​គ្រប់យ៉ាង


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


ដូច្នេះ កូន​របស់ខ្ញុំ​អើយ ចូរ​មានកម្លាំងឡើង​ដោយ​ព្រះគុណ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​ក្រោយពី​ថ្ងៃ​ទាំងនោះ​: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​គំនិត​របស់​ពួកគេ ហើយ​ចារឹក​ក្នុង​ចិត្ត​របស់​ពួកគេ រួច​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​។


អ្វីដែល​មាន​តាំងពី​ដើមដំបូង​មក ដែល​យើង​បាន​ឮ ដែល​យើង​បាន​ឃើញ​ផ្ទាល់ភ្នែក ដែល​យើង​បាន​សម្លឹង និង​ពាល់​ផ្ទាល់ដៃ គឺ​អំពី​ព្រះបន្ទូល​នៃ​ជីវិត​——


ប្រសិនបើ​យើង​និយាយ​ថា យើង​មិន​បាន​ប្រព្រឹត្តបាប នោះ​យើង​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​ស្ថិតនៅ​ក្នុង​យើង​ទេ។


ឪពុក​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះអង្គ​ដែល​គង់នៅ​តាំងពី​ដើមដំបូង​; យុវជន​រាល់គ្នា​អើយ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​បាន​ឈ្នះ​មេអាក្រក់​ហើយ។


ពីព្រោះ​សេចក្ដីពិត​ស្ថិតនៅ​ក្នុង​យើង ហើយក៏​នឹង​នៅ​ជាមួយ​យើង​ជារៀងរហូត‍។


មាន​បងប្អូន​បាន​មក ហើយ​ធ្វើបន្ទាល់​អំពី​ការ​ដែល​អ្នក​ស្ថិតនៅក្នុង​សេចក្ដីពិត គឺអំពី​របៀបដែល​អ្នក​កំពុង​ដើរ​ក្នុង​សេចក្ដីពិត ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​ខ្លាំងណាស់​។


អ្នក​មាន​ការអត់ធ្មត់ ហើយ​បាន​ទ្រាំទ្រ​ព្រោះតែ​នាម​របស់យើង ក៏​មិន​បាន​នឿយហត់​ឡើយ​។


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​! ‍ចំពោះ​អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​ហូប​ពី​ដើមឈើ​នៃ​ជីវិត ដែល​មាន​នៅ​ស្ថានបរមសុខ​របស់​ព្រះ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម