ទ្រព្យសម្បត្តិដែលបានដោយទទេៗនឹងថយចុះទៅ រីឯអ្នកដែលប្រមូលដោយផ្ទាល់ដៃវិញ នឹងចម្រើនឡើង។
អេភេសូរ 4:28 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលលួច ចូរកុំលួចទៀត ផ្ទុយទៅវិញ ចូរធ្វើការនឿយហត់ គឺធ្វើការទៀងត្រង់ដោយផ្ទាល់ដៃ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។ Khmer Christian Bible អ្នកដែលលួច ចូរកុំលួចទៀត ប៉ុន្ដែចូរខំធ្វើការយ៉ាងនឿយហត់ចុះ គឺធ្វើកិច្ចការដែលមានប្រយោជន៍ដោយដៃរបស់ខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្តទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង អាល់គីតាប អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្ដទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។ |
ទ្រព្យសម្បត្តិដែលបានដោយទទេៗនឹងថយចុះទៅ រីឯអ្នកដែលប្រមូលដោយផ្ទាល់ដៃវិញ នឹងចម្រើនឡើង។
មានគេចេះតែលោភចង់បាន វាល់ព្រឹកវាល់ល្ងាច រីឯមនុស្សសុចរិតវិញ ចេះតែឲ្យដោយឥតសំចៃឡើយ។
អ្នកដែលលាក់បាំងការបំពានរបស់ខ្លួននឹងមិនចម្រើនឡើងឡើយ រីឯអ្នកដែលសារភាព ហើយបោះបង់ចោលវិញ នឹងត្រូវបានអាណិតមេត្តា។
ក្រែងលោទូលបង្គំបានឆ្អែត ហើយបដិសេធព្រះអង្គដោយពោលថា៖ “តើព្រះយេហូវ៉ាជាអ្នកណា?” ឬក្រែងលោទូលបង្គំបានធ្លាក់ខ្លួនក្រ ហើយលួចគេ ក៏បន្ថោកព្រះនាមរបស់ព្រះនៃទូលបង្គំ។
គាត់ក៏ប្រាប់ខ្ញុំថា៖ “នេះជាបណ្ដាសាដែលចេញទៅលើផ្ទៃផែនដីទាំងមូល។ ដ្បិតតាមសំណេរម្ខាងនោះ អស់អ្នកដែលលួចនឹងត្រូវបានបំបាត់ចេញ ហើយតាមសំណេរម្ខាងទៀត អស់អ្នកដែលស្បថដោយកុហកនឹងត្រូវបានបំបាត់ចេញដែរ។
រីឯសាខេក៏ឈរ ទូលព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់អើយ មើល៍! ទូលបង្គំនឹងឲ្យពាក់កណ្ដាលនៃធនធានរបស់ទូលបង្គំដល់អ្នកក្រ ហើយបើសិនទូលបង្គំចេះតែចោទយកអ្វីពីអ្នកណា ទូលបង្គំនឹងសងមួយជាបួនវិញ”។
បើដូច្នេះ ចូរបង្កើតផលឲ្យសមនឹងការកែប្រែចិត្តចុះ! កុំឲ្យចាប់ផ្ដើមនិយាយក្នុងចិត្តថា: ‘យើងមានអ័ប្រាហាំជាដូនតា’ នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចបង្កើតកូនចៅឲ្យអ័ប្រាហាំពីដុំថ្មទាំងនេះបាន។
គាត់និយាយដូច្នេះ មិនមែនដោយសារគាត់យកចិត្តទុកដាក់ចំពោះអ្នកក្រទេ គឺដោយសារគាត់ជាចោរ។ គាត់កាន់ថង់ប្រាក់ ហើយតែងតែលួចយកអ្វីដែលគេដាក់ក្នុងថង់នោះ។
ដ្បិតអ្នកខ្លះស្មានថា ដោយសារយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវមានបន្ទូលនឹងគាត់ឲ្យទៅទិញអ្វីដែលត្រូវការសម្រាប់ពិធីបុណ្យ ឬក៏ឲ្យទៅចែកអ្វីដល់អ្នកក្រ។
ព្រមទាំងធ្វើការនឿយហត់ដោយផ្ទាល់ដៃ។ កាលណាគេជេរ យើងក៏ឲ្យពរវិញ; កាលណាគេបៀតបៀន យើងក៏ស៊ូទ្រាំ;
ដ្បិតប្រសិនបើមានចិត្តសង្វាត នោះជាទីគាប់ព្រះហឫទ័យហើយ គឺតាមអ្វីដែលខ្លួនមាន មិនមែនតាមអ្វីដែលខ្លួនគ្មាននោះទេ។
គឺថា ក្នុងការពិសោធយ៉ាងខ្លាំងនៃទុក្ខវេទនា នោះអំណរដ៏សម្បូរហូរហៀរ និងភាពក្រីក្រក្រៃលែងរបស់ពួកគេ បានហូរចេញទៅជាភាពបរិបូរនៃចិត្តទូលាយរបស់ពួកគេ។
ដោយហេតុនេះ នៅពេលមានឱកាស យើងត្រូវធ្វើល្អដល់មនុស្សទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារនៃជំនឿ។
ចូរបង្គាប់ពួកគេឲ្យធ្វើល្អ ឲ្យមានស្ដុកស្ដម្ភខាងឯការប្រព្រឹត្តល្អ មានចិត្តទូលាយ និងមានចិត្តចែករំលែក
គ្នារបស់យើងក៏ត្រូវរៀនឲ្យចេះផ្ដាច់ខ្លួនទៅក្នុងកិច្ចការដ៏ល្អដើម្បីបំពេញតម្រូវការដែលចាំបាច់ ដើម្បីកុំឲ្យពួកគេទៅជាមនុស្សមិនបង្កើតផលឡើយ។
ពាក្យនេះគួរឲ្យទុកចិត្ត។ ខ្ញុំចង់ឲ្យអ្នកនិយាយសង្កត់ធ្ងន់លើសេចក្ដីទាំងនេះ ដើម្បីឲ្យអ្នកដែលជឿព្រះ បានផ្ដោតចិត្តលើការផ្ដាច់ខ្លួនទៅក្នុងកិច្ចការដ៏ល្អ។ សេចក្ដីទាំងនេះល្អ និងមានប្រយោជន៍ដល់មនុស្ស។