Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:23 - ព្រះគម្ពីរខ្មែរសាកល

23 អស់ទាំង​ការនឿយហត់ នាំឲ្យមាន​កម្រៃ រីឯ​សម្ដីទទេ នាំទៅដល់​តែ​ភាពខ្វះខាត​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កម្រៃ តែ​សម្ដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត រីឯ​អ្នក​ដែល​ពូកែ​ព្រោក‌ប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អស់​ទាំង​ការ​ដែល​ខំ​ធ្វើ សុទ្ធ​តែ​មាន​កំរៃ តែ​សំដី​ទទេៗ​នាំ​ឲ្យ​ក្រ​ខ្សត់​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត រីឯ​អ្នក​ដែល​ពូកែ​ព្រោក‌ប្រាជ្ញ​រមែង​ធ្លាក់​ខ្លួន​ក្រ។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ធ្វើ​ស្រែចម្ការ​របស់ខ្លួន នឹង​បាន​ឆ្អែត​ដោយ​អាហារ រីឯ​អ្នកដែល​ដេញតាម​ការ​ឥតប្រយោជន៍ នឹង​បាន​ឆ្អែត​ដោយ​ភាពក្រីក្រ​។


ដៃ​ឧស្សាហ៍​នឹង​គ្រប់គ្រង ប៉ុន្តែ​ភាពខ្ជិលច្រអូស​នឹង​នាំ​ទៅក្នុង​ទាសភាព​។


ជាការពិត ការយល់សប្តិ​មក​ពី​មាន​កិច្ចការ​ច្រើន ហើយ​សំឡេង​របស់​មនុស្សល្ងង់​មក​ពី​មាន​ពាក្យសម្ដី​ច្រើន​។


កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។


អ្នកដែល​មិច​ភ្នែក​ធ្វើឲ្យមាន​ទុក្ខព្រួយ ហើយ​បបូរមាត់​របស់​មនុស្សល្ងីល្ងើ​នាំមកនូវសេចក្ដីហិនវិនាស​។


លើសពីនេះទៅទៀត ពួកនាង​ចេះ​ធ្វើជា​មនុស្ស​ខ្ជិល ទាំង​ដើរចុះឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិនគ្រាន់តែ​ខ្ជិល​ប៉ុណ្ណោះទេ គឺ​ថែមទាំង​និយាយដើម និង​ជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំង​និយាយ​អ្វី​ដែល​មិន​គួរ​និយាយ​ទៀតផង​។


តើ​អ្នកដែល​ប៉ងធ្វើ​អាក្រក់ មិន​វង្វេង​ឬ​? រីឯ​អ្នកដែល​ប៉ងធ្វើ​ល្អ​នឹងទទួលបាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​។


មកុដ​របស់​មនុស្ស​មានប្រាជ្ញា គឺ​ភាពស្ដុកស្ដម្ភ​របស់ខ្លួន រីឯ​ភាពល្ងង់​របស់​មនុស្សល្ងង់ គឺជា​ភាពល្ងង់​ដដែល​។


តើ​អ្នក​ធ្វើការ​បាន​ប្រយោជន៍​អ្វី​ពី​ការប្រឹងប្រែងធ្វើការ​របស់ខ្លួន​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម