Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 3:8 - ព្រះគម្ពីរខ្មែរសាកល

8 បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​! កុំឲ្យ​ចាប់ផ្ដើម​និយាយ​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំ​ថ្ម​ទាំងនេះ​បាន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ហេតុ​នេះ​ ចូរ​បង្កើត​ផល​ផ្លែ​ឲ្យ​ស័ក្ដសម​នឹង​ការ​ប្រែ​ចិត្ដ​ចុះ​ ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​ចុះ។ មិន​ត្រូវ​ចាប់​ផ្ដើម​នឹក​ក្នុង​ចិត្ត​ថា "យើង​មាន​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង" នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រា‌ហាំ​ពី​ថ្ម​ទាំង​នេះ​ក៏​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ត​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា​មាន​លោក​អប្រាហាំ​ជា​បុព្វបុរស*​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ជាម្ចាស់​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​លោក​អប្រាហាំ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 បើ​ដូច្នេះ ចូរ​បង្កើត​ផល​ដែល​សំណំ​នឹង​ការ​ប្រែ​ចិត្ត​ចុះ កុំ​ឲ្យ​ចាប់​តាំង​នឹក​ក្នុង​ចិត្ត​ថា មាន​លោក​អ័ប្រាហាំ​ជា​ឰយុកោ​ខ្លួន​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ‌ទ្រង់​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រាហាំ ពី​ថ្ម​ទាំង​នេះ​ក៏​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ​ដើម្បី​បញ្ជាក់​ថា អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត​មែន។ កុំ​អាង​ខ្លួន​ថា មាន​អ៊ីព្រ‌ហ៊ីម​ជា​បុព្វ‌បុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​ក៏​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ ទៅ​ជា​កូន​ចៅ​អ៊ីព្រ‌ហ៊ីម​បាន​ដែរ។

សូមមើលជំពូក ចម្លង




លូកា 3:8
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អាណាចក្រ​របស់​ព្រះ​នឹង​ត្រូវបាន​យកចេញ​ពី​អ្នករាល់គ្នា ហើយ​ប្រទាន​ឲ្យ​ប្រជាជាតិ​មួយ​ដែល​បង្កើត​ផល​នៃ​អាណាចក្រនោះ​។


បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​!


កុំឲ្យ​គិត​ក្នុងចិត្ត​ថា​: ‘យើង​មាន​អ័ប្រាហាំ​ជា​ដូនតា’ នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះ​អាច​បង្កើត​កូនចៅ​ឲ្យ​អ័ប្រាហាំ​ពី​ដុំថ្ម​ទាំងនេះ​បាន​។


កាលណា​ម្ចាស់ផ្ទះ​ក្រោកឡើង​បិទ​ទ្វារ​ហើយ នោះ​អ្នករាល់គ្នា​ចាប់ផ្ដើម​ឈរ​នៅ​ខាងក្រៅ គោះ​ទ្វារ ទាំង​និយាយថា​: ‘ព្រះអម្ចាស់​អើយ! សូម​បើក​ទ្វារ​ឲ្យ​យើងខ្ញុំ​ផង​!’។ ម្ចាស់ផ្ទះ​ក៏​នឹង​ឆ្លើយ​មក​អ្នករាល់គ្នា​ថា​: ‘យើង​មិន​ដឹង​ថា​អ្នករាល់គ្នា​មកពីណា​ទេ’។


ពេលនោះ អ្នករាល់គ្នា​នឹង​ចាប់ផ្ដើម​និយាយថា​: ‘យើងខ្ញុំ​ធ្លាប់​ហូប និង​ផឹក​ជាមួយ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ធ្លាប់​បង្រៀន​នៅតាម​ផ្លូវរបស់យើងខ្ញុំ​ដែរ’។


ហើយ​អ្នក​ដែល​បាន​អញ្ជើញ​អ្នក​និង​គាត់ នឹង​មក​និយាយ​នឹង​អ្នក​ថា​: ‘សូម​ឲ្យ​កន្លែង​អ្នក​ទៅ​លោកនេះ​!’ ពេលនោះ អ្នក​នឹង​អង្គុយ​នៅ​កន្លែង​អន់ជាងគេ​ទាំង​អាម៉ាស់មុខ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកទាំងនេះ​នៅស្ងៀម នោះ​ដុំថ្ម​នឹង​ស្រែកឡើង​!”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“ថ្ងៃនេះ សេចក្ដីសង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ដ្បិត​គាត់​ក៏​ជា​កូនចៅ​របស់​អ័ប្រាហាំ​ដែរ។


ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​រិះគិត​ថា​៖ “តើ​អ្នកនេះ​ដែល​និយាយ​ពាក្យប្រមាថព្រះ ជា​នរណា​? ក្រៅពី​ព្រះ​តែមួយអង្គ​គត់ តើ​នរណា​អាច​លើកលែងទោស​បាប​បាន​?”។


ពួកគេ​ទូល​តបថា​៖ “យើងខ្ញុំ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ ហើយ​មិនដែល​ធ្វើជាទាសករ​របស់​អ្នកណាទេ ម្ដេចក៏​លោក​និយាយ​ថា​: ‘អ្នករាល់គ្នា​នឹង​មាន​សេរីភាព’ ដូច្នេះ​?”។


ពួកគេ​ទូល​តប​ថា​៖ “ឪពុក​របស់យើងខ្ញុំ​គឺ​អ័ប្រាហាំ​!”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ជា​កូនចៅ​របស់​អ័ប្រាហាំ​មែន អ្នករាល់គ្នា​មុខជា​ធ្វើ​កិច្ចការ​ដែល​អ័ប្រាហាំ​បាន​ធ្វើ​នោះ​មិនខាន​។


មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។


នេះជាហេតុដែល​សេចក្ដីសន្យា​នេះ​អាងលើ​ជំនឿ ដើម្បីឲ្យ​សេចក្ដីសន្យា​នេះ​ស្របតាម​ព្រះគុណ ទាំង​ធានា​នឹងប្រទាន​ដល់​ពូជពង្ស​ទាំងអស់​——​មិនគ្រាន់តែ​ដល់​ពូជពង្ស​ខាង​ក្រឹត្យវិន័យ​ប៉ុណ្ណោះទេ គឺ​ដល់​ពូជពង្ស​ខាង​ជំនឿ​របស់​អ័ប្រាហាំ​ដែរ​។ នៅចំពោះ​ព្រះ អ័ប្រាហាំ​ជា​ឪពុក​របស់យើង​ទាំងអស់គ្នា


ហើយ​ពួកគេ​ក៏មិនមែន​សុទ្ធតែ​ជា​កូន ដោយសារ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ដែរ ផ្ទុយទៅវិញ“អ្នកដែល​កើតពី​អ៊ីសាក នឹង​ត្រូវបាន​ហៅថា​ពូជពង្ស​របស់អ្នក”។


ព្រមទាំង​ត្រូវបាន​បំពេញ​ដោយ​ផលផ្លែ​នៃ​សេចក្ដីសុចរិត​ដែលមក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ជា​សិរីរុងរឿង និង​ការសរសើរតម្កើង​ដល់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម