ម៉ូសេ និងអើរ៉ុននៅក្នុងចំណោមបូជាចារ្យរបស់ព្រះអង្គ ហើយសាំយូអែលនៅក្នុងចំណោមអ្នកដែលស្រែកហៅព្រះនាមរបស់ព្រះអង្គ។ ពួកគេស្រែកហៅព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយមកពួកគេ។
ហេព្រើរ 11:32 - ព្រះគម្ពីរខ្មែរសាកល តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់ប្រាប់អំពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល និងបណ្ដាព្យាការីទេ។ Khmer Christian Bible តើឲ្យខ្ញុំនិយាយអ្វីទៀត? ដ្បិតខ្ញុំគ្មានពេលរៀបរាប់អំពីលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ស្ដេចដាវីឌ លោកសាំយ៉ូអែល និងពួកអ្នកនាំព្រះបន្ទូលទាំងឡាយនោះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើខ្ញុំត្រូវនិយាយអ្វីទៀត? ដ្បិតគ្មានពេលនឹងថ្លែងប្រាប់ពីរឿងលោកគេឌាន លោកបារ៉ាក លោកសាំសុន លោកយែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងពួកហោរាទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងព្យាការីនានាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើត្រូវឲ្យខ្ញុំនិយាយអ្វីទៀត ដ្បិតគ្មានពេលវេលានឹងថ្លែងប្រាប់រឿងពីគេឌាន បារ៉ាក សាំសុន យែបថា ដាវីឌ សាំយូអែល នឹងពួកហោរាទេ អាល់គីតាប តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ទតណាពីសាំយូអែល និងណាពីនានាទេ។ |
ម៉ូសេ និងអើរ៉ុននៅក្នុងចំណោមបូជាចារ្យរបស់ព្រះអង្គ ហើយសាំយូអែលនៅក្នុងចំណោមអ្នកដែលស្រែកហៅព្រះនាមរបស់ព្រះអង្គ។ ពួកគេស្រែកហៅព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយមកពួកគេ។
ចូរអរសប្បាយ ហើយត្រេកអរយ៉ាងខ្លាំងចុះ ពីព្រោះរង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ពួកគេបានបៀតបៀនបណ្ដាព្យាការីដែលនៅមុនអ្នករាល់គ្នាយ៉ាងនោះដែរ។
នៅពេលអ្នករាល់គ្នាឃើញអ័ប្រាហាំ អ៊ីសាក យ៉ាកុប និងព្យាការីទាំងអស់នៅក្នុងអាណាចក្ររបស់ព្រះ ប៉ុន្តែអ្នករាល់គ្នាត្រូវបានបោះចោលទៅខាងក្រៅវិញនោះនឹងមានការទួញសោក និងការសង្កៀតធ្មេញនៅទីនោះ។
“ប៉ុន្តែអ័ប្រាហាំតបនឹងគាត់ថា: ‘បើសិនពួកគេមិនស្ដាប់តាមម៉ូសេ និងបណ្ដាព្យាការីនោះទេ ទោះបីជាមានអ្នកណាបានរស់ឡើងវិញពីចំណោមមនុស្សស្លាប់ក៏ដោយ ក៏នៅតែបញ្ចុះបញ្ចូលពួកគេមិនបានដែរ’”៕
មានការជាច្រើនទៀតដែលព្រះយេស៊ូវទ្រង់ធ្វើ។ ប្រសិនបើឲ្យសរសេរម្ដងមួយៗ ខ្ញុំគិតថា សូម្បីតែពិភពលោកក៏គ្មានកន្លែងទុកសៀវភៅទាំងនោះដែលត្រូវបានសរសេរដែរ៕៚
ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។
ការទាំងនេះបានកើតឡើងក្នុងរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ។ បន្ទាប់ពីការទាំងនេះ ព្រះបានប្រទានពួកចៅហ្វាយដល់ពួកគេ រហូតដល់គ្រាព្យាការីសាំយូអែល។
“ព្យាការីទាំងអស់ តាំងពីសាំយូអែល ព្រមទាំងអ្នកក្រោយៗដែលថ្លែងព្រះបន្ទូល ក៏បានប្រកាសទុកមុនអំពីគ្រានេះដែរ។
ប៉ុន្តែប្រសិនបើសេចក្ដីទុច្ចរិតរបស់យើង បង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ តើយើងត្រូវនិយាយដូចម្ដេច? ខ្ញុំសូមនិយាយតាមរបៀបមនុស្សថា តើព្រះដែលបញ្ចេញព្រះពិរោធ អយុត្តិធម៌ឬ?
បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? តើយើងគួរបន្តក្នុងបាបទៀត ដើម្បីឲ្យព្រះគុណបានកើនឡើងឬ?
បើដូច្នេះ តើយើងត្រូវនិយាយដូចម្ដេច? តើក្រឹត្យវិន័យជាបាបឬ? មិនមែនដូច្នោះជាដាច់ខាត! យ៉ាងណាមិញ ប្រសិនបើមិនមែនតាមរយៈក្រឹត្យវិន័យ ខ្ញុំក៏មិនបានស្គាល់បាបដែរ។ ដ្បិតប្រសិនបើក្រឹត្យវិន័យមិនបានចែងថា “កុំលោភលន់” នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ដែរ។
បងប្អូនអើយ ចូរយកបណ្ដាព្យាការីដែលបានថ្លែងព្រះបន្ទូលក្នុងព្រះនាមរបស់ព្រះអម្ចាស់ ជាគំរូនៃការរងទុក្ខ និងការអត់ធ្មត់ចុះ។
ដ្បិតពាក្យព្យាករមិនដែលចេញមកពីបំណងមនុស្សឡើយ គឺមនុស្សដែលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធបណ្ដាល បានថ្លែងចេញពីព្រះវិញ៕
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។