Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 7:7 - ព្រះគម្ពីរខ្មែរសាកល

7 បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​ក្រឹត្យវិន័យ​ជា​បាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! យ៉ាងណាមិញ ប្រសិនបើ​មិនមែន​តាមរយៈ​ក្រឹត្យវិន័យ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ​។ ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​មិន​បាន​ចែងថា “កុំ​លោភលន់” នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដីលោភលន់​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​គម្ពីរ​វិន័យ​ជា​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​បើ​គ្មាន​គម្ពីរ​វិន័យ​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​បាប​ដែរ​ ដ្បិត​បើ​ក្រឹត្យ​វិន័យ​មិន​បាន​ចែង​ថា​ កុំ​លោភលន់​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដី​លោភលន់​ជា​អ្វី​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ដូច្នេះ តើ​យើង​គិត​ដូច​ម្ដេច? តើ​ក្រឹត្យ‌វិន័យ​ជា​បាប​ឬ? ទេ មិន​មែន​ទេ។ ប៉ុន្តែ ប្រសិន​បើ​គ្មានក្រឹត្យ‌វិន័យ​ទេ​នោះ ខ្ញុំ​ក៏​មិន​ដឹង​ថា បាប​ជា​អ្វី​ដែរ។ ប្រសិន​បើ​ក្រឹត្យ‌វិន័យ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ក្រិត្យ‌វិន័យ​ជា​តួ​បាប​ឬ​អី ទេ មិន​មែន​ឡើយ ខ្ញុំ​មិន​បាន​ទាំង​ស្គាល់​បាប​ផង លើក​តែ​ដោយ‌សារ​ក្រិត្យ‌វិន័យ​ចេញ ដ្បិត​បើ​សិន​ជា​ក្រិត្យ‌វិន័យ​មិន​បាន​ថា «កុំ​ឲ្យ​លោភ» នោះ​ខ្ញុំ​ឥត​បាន​ដឹង​ថា​មាន​សេចក្ដី​លោភ​ផង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ដូច្នេះ​យើង​គិត​ដូច​ម្ដេច? តើ​ហ៊ូកុំ​គ្រាន់​តែ​នាំ​ឲ្យ​ស្គាល់​បាប​ប៉ុណ្ណោះ។ ប្រសិន​បើ​ហ៊ូកុំ​មិន​ហាម​ថា «កុំ​លោភ‌លន់» នោះ​ខ្ញុំ​មុខ​ជា​ពុំ​ដឹង​ថា​ការ​លោភ‌លន់​នេះ​ជា​អ្វី​ផង។

សូមមើលជំពូក ចម្លង




រ៉ូម 7:7
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​ឃើញ​ថា​ផ្លែ​របស់​ដើមឈើ​នោះ​ល្អ​សម្រាប់​ជា​អាហារ ក៏​ជាទីគាប់​ដល់​ភ្នែក ហើយ​ឃើញថា​ដើមឈើ​នោះ​ទាក់ទាញ​ឲ្យ​ចង់​ទទួលប្រាជ្ញា នោះ​នាង​ក៏​បេះ​ផ្លែ​វា ហើយ​ហូប ព្រមទាំង​ឲ្យ​ទៅ​ប្ដី​របស់នាង​ដែល​នៅជាមួយ​នាង នោះ​គាត់​ក៏​ហូប​ដែរ​។


ទូលបង្គំ​បាន​ឃើញថា មាន​ដែនកំណត់​នៃ​សេចក្ដីគ្រប់លក្ខណ៍​គ្រប់យ៉ាង រីឯ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ធំទូលាយ​ក្រៃលែង​។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​មើល​ស្ត្រី​ដោយ​មានតណ្ហា​ចំពោះ​នាង បាន​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​នាង​នៅក្នុង​ចិត្ត​របស់​ខ្លួន​រួចទៅហើយ​។


បន្ទាប់មក​ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​យកចិត្តទុកដាក់ ហើយ​ប្រុងប្រយ័ត្ន​នឹង​ការលោភលន់​គ្រប់យ៉ាង ដ្បិត​ជីវិត​របស់​មនុស្ស​មិន​ស្ថិតនៅ​លើ​ភាព​សម្បូរហូរហៀរ​នៃ​ធនធាន​របស់​ខ្លួន​ទេ”។


លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត”។ នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!”។


ខ្ញុំ​មិនដែល​លោភចង់បាន​ប្រាក់ ឬ​មាស ឬ​សម្លៀកបំពាក់​របស់​អ្នកណាម្នាក់ឡើយ​។


ដ្បិត​បទបញ្ជាដែលថា​: “កុំ​ផិតក្បត់ កុំ​សម្លាប់មនុស្ស កុំ​លួច​កុំ​លោភលន់” ព្រមទាំង​បទបញ្ជា​ឯទៀតៗ ក៏​សរុប​មក​ក្នុង​ពាក្យ​នេះ​ថា​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង”។


ដ្បិត​គ្មាន​មនុស្សណាម្នាក់​ត្រូវបាន​រាប់ជាសុចរិត​នៅចំពោះ​ព្រះ ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ ផ្ទុយទៅវិញ មាន​តែ​ការដឹងខ្លួន​នូវ​បាប តាមរយៈ​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​។


ប៉ុន្តែ​ប្រសិនបើ​សេចក្ដីទុច្ចរិត​របស់យើង បង្ហាញឲ្យឃើញ​សេចក្ដីសុចរិត​របស់​ព្រះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា តើ​ព្រះ​ដែល​បញ្ចេញ​ព្រះពិរោធ អយុត្តិធម៌​ឬ​?


បើដូច្នេះ តើ​យើង​នឹង​និយាយថា អ័ប្រាហាំដូនតា​របស់យើង​ខាងសាច់ឈាម ទទួលបាន​អ្វី​?


ដ្បិត​ក្រឹត្យវិន័យ​នាំឲ្យមាន​ព្រះពិរោធ ដូច្នេះ​កន្លែងណាដែល​គ្មាន​ក្រឹត្យវិន័យ កន្លែងនោះ​ក៏គ្មាន​ការល្មើស​ដែរ​។


ក្រឹត្យវិន័យ​បាន​ចូលមក ដើម្បីឲ្យ​ការបំពាន​កើនឡើង ប៉ុន្តែ​កន្លែងណាដែល​បាប​កើនឡើង ព្រះគុណ​ក៏​កើនឡើងរឹតតែច្រើនទៅទៀត


ចុះ​ម្ដេចទៅ​? ដោយសារ​យើង​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ គឺ​នៅ​ក្រោម​ព្រះគុណ​វិញ តើ​ឲ្យ​យើង​ប្រព្រឹត្តបាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​!


តាមពិត បាប​បាន​ឆ្លៀតឱកាស​បោកបញ្ឆោត​ខ្ញុំ​តាមរយៈ​បទបញ្ជា ព្រមទាំង​សម្លាប់​ខ្ញុំ​តាមរយៈ​បទបញ្ជានោះ​។


បើដូច្នេះ តើ​អ្វី​ដែល​ល្អ​បាន​នាំ​សេចក្ដីស្លាប់​មក​ខ្ញុំ​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! គឺ​បាប​វិញ​ទេតើ ដែល​នាំ​សេចក្ដីស្លាប់​មក​ខ្ញុំ​តាមរយៈ​អ្វី​ដែល​ល្អ​នោះ ដើម្បីឲ្យ​ឃើញថា​បាប​ជា​បាប ហើយ​តាមរយៈ​បទបញ្ជា​ធ្វើឲ្យ​បាប​ទៅជា​អាក្រក់​ហួសប្រមាណ​ទៅទៀត​។


ដ្បិត​កាល​យើង​រស់នៅ​ខាងសាច់ឈាម តណ្ហា​នៃ​បាប​ដែល​កើតមាន​តាមរយៈ​ក្រឹត្យវិន័យ តែងតែ​ចេញឥទ្ធិពល​នៅក្នុង​អវយវៈ​របស់យើង ធ្វើឲ្យ​បង្កើតផល​ដល់​សេចក្ដីស្លាប់​។


ប៉ុន្តែ​បាប​បាន​ឆ្លៀតឱកាស​តាមរយៈ​បទបញ្ជា ហើយ​បង្កើត​សេចក្ដីលោភលន់​គ្រប់បែបយ៉ាង​នៅក្នុង​ខ្ញុំ​។ ជាការពិត បើគ្មាន​ក្រឹត្យវិន័យ បាប​ក៏​ស្លាប់​ដែរ​។


ទ្រនិច​នៃ​សេចក្ដីស្លាប់ គឺ​បាប ហើយ​អំណាច​របស់​បាប គឺ​ក្រឹត្យវិន័យ​។


ចំពោះ​អំពើអសីលធម៌ខាងផ្លូវភេទ និង​អំពើស្មោកគ្រោក​គ្រប់យ៉ាង ឬ​ការលោភលន់ កុំឲ្យ​មានឮនិយាយ​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ តាមដែល​សមគួរ​នឹង​វិសុទ្ធជន​។


ដូច្នេះ ចូរ​សម្លាប់​ផ្នែក​ខាង​លោកីយ៍ គឺ​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នា​អាក្រក់ និង​សេចក្ដីលោភលន់​ដែល​ជា​ការថ្វាយបង្គំរូបបដិមាករ​។


មិនមែន​ក្នុង​ចិត្តស្រើបស្រាល​នៃ​តណ្ហា ដូច​សាសន៍ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ​។


ដ្បិត​ក្រឹត្យវិន័យ​មិន​បាន​ធ្វើឲ្យ​អ្វីមួយ​ទៅជា​គ្រប់លក្ខណ៍​ឡើយ​; ណាមួយ​មាន​សេចក្ដីសង្ឃឹម​ដ៏ប្រសើរជាង​ត្រូវបាន​នាំចូលមក ហើយ​តាមរយៈ​សេចក្ដីសង្ឃឹមនោះឯង ដែល​យើង​អាច​ចូលទៅជិត​ព្រះ​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម