Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:5 - ព្រះគម្ពីរខ្មែរសាកល

5 ប៉ុន្តែ​ប្រសិនបើ​សេចក្ដីទុច្ចរិត​របស់យើង បង្ហាញឲ្យឃើញ​សេចក្ដីសុចរិត​របស់​ព្រះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា តើ​ព្រះ​ដែល​បញ្ចេញ​ព្រះពិរោធ អយុត្តិធម៌​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 បើ​សេចក្ដី​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​ទុច្ចរិត​ដែរ​ឬ​ ​នៅពេល​ព្រះអង្គ​ដាក់ទោស​យើង​ (គឺ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​ទេ)?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ប៉ុន្តែ បើ​សេចក្តី​ទុច្ចរិត​របស់​យើង បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? ថា​ព្រះ​ទុច្ចរិត​ឬ ដែល​ព្រះ‌អង្គ​ដាក់​ទោស​យើង? (នេះ​ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ‌ជា‌ម្ចាស់​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ដាក់​ទោស​យើង​ តើ​បាន​សេចក្ដី​ថា​ព្រះអង្គ​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ប៉ុន្តែ បើ​សិន​ជា​សេចក្ដី​ទុច្ចរិត​របស់​យើង​រាល់​គ្នា បាន​នាំ​ឲ្យ​គេ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ​ច្បាស់​ជាង នោះ​តើ​នឹង​ថា​ដូច​ម្តេច តើ​ព្រះ‌ទ្រង់​ទុច្ចរិត​ឬ​អី ដែល​ទ្រង់​ធ្វើ​ទោស​នោះ (នេះ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក)

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​អុលឡោះ​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​អុលឡោះ​ដាក់​ទោស​យើង តើ​បាន​សេចក្ដី​ថា​ទ្រង់​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។

សូមមើលជំពូក ចម្លង




រ៉ូម 3:5
32 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ ដែល​ព្រះអង្គ​ប្រព្រឹត្ត​ដូច្នោះ​ដើម្បី​សម្លាប់​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​! បើធ្វើដូច្នោះ មនុស្ស​សុចរិត​ក៏​បាន​ដូចជា​មនុស្ស​អាក្រក់​ដែរ​! សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ​! តើ​ព្រះអង្គដែល​ជំនុំជម្រះ​ផែនដី​ទាំងមូល​នឹង​មិន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទេ​ឬ​?”។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​សងសឹក​ដោយ​ខ្លួនឯង​ឡើយ គឺ​ចូរ​ទុក​ឱកាស​ឲ្យ​ព្រះពិរោធ​របស់​ព្រះអង្គ​វិញ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ព្រះអម្ចាស់​មានបន្ទូលថា ការដាក់ទោសសងសឹក​ជា​របស់យើង យើង​នឹង​តបសង​វិញ”។


ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។


យើង​ដឹង​ហើយ​ថា អ្វីក៏ដោយដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ គឺ​ចែង​ដល់​ពួក​អ្នក​ដែល​នៅក្រោម​ក្រឹត្យវិន័យ ដើម្បី​បិទ​មាត់​ទាំងអស់ ហើយ​ឲ្យ​ពិភពលោក​ទាំងមូល​ជាប់ទោសនៅក្រោមការជំនុំជម្រះ​របស់​ព្រះ​។


ប៉ុន្តែ​ប្រសិនបើ​សេចក្ដីពិត​របស់​ព្រះ​ចម្រើនឡើង​ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះអង្គ ដោយសារតែ​ការភូតភរ​របស់ខ្ញុំ ចុះម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវបាន​ផ្ដន្ទាទោស​ដូចជា​មនុស្សបាប​?


បើដូច្នេះ តើ​យើង​នឹង​និយាយថា អ័ប្រាហាំដូនតា​របស់យើង​ខាងសាច់ឈាម ទទួលបាន​អ្វី​?


ប៉ុន្តែ​ព្រះ​បាន​សម្ដែង​ដល់​យើង​នូវ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គផ្ទាល់ ដោយ​ការដែល​ព្រះ​គ្រីស្ទ​សុគត​ជំនួស​យើង កាល​យើង​នៅ​ជា​មនុស្សបាប​នៅឡើយ​។


បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​យើង​គួរ​បន្ត​ក្នុង​បាប​ទៀត ដើម្បីឲ្យ​ព្រះគុណ​បាន​កើនឡើង​ឬ​?


ខ្ញុំ​កំពុង​និយាយ​តាម​បែបមនុស្ស ដោយសារតែ​ភាពខ្សោយ​នៃ​សាច់ឈាម​របស់អ្នករាល់គ្នា​។ ដូច្នេះ ដូចដែល​អ្នករាល់គ្នា​ធ្លាប់​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​ការស្មោកគ្រោក និង​ការឥតច្បាប់​ដែល​នាំទៅរក​ការឥតច្បាប់​យ៉ាងណា ឥឡូវនេះ ចូរ​ថ្វាយ​អវយវៈ​របស់អ្នករាល់គ្នា​ជាទាសករ​ដល់​សេចក្ដីសុចរិត​ដែល​នាំទៅរក​ការញែកជាវិសុទ្ធ​យ៉ាងនោះដែរ​។


បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? តើ​ក្រឹត្យវិន័យ​ជា​បាប​ឬ​? មិនមែនដូច្នោះជាដាច់ខាត​! យ៉ាងណាមិញ ប្រសិនបើ​មិនមែន​តាមរយៈ​ក្រឹត្យវិន័យ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ​។ ដ្បិត​ប្រសិនបើ​ក្រឹត្យវិន័យ​មិន​បាន​ចែងថា “កុំ​លោភលន់” នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដីលោភលន់​ដែរ​។


បើដូច្នេះ តើ​យើង​នឹង​និយាយ​ដូចម្ដេច​ចំពោះ​សេចក្ដីទាំងនេះ​? ប្រសិនបើ​ព្រះ​នៅខាង​យើង តើ​នរណា​អាច​ប្រឆាំងនឹង​យើង​បាន​?


បើដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? សាសន៍ដទៃ​ដែល​មិន​បាន​ស្វែងរក​សេចក្ដីសុចរិត ទទួលបាន​សេចក្ដីសុចរិត គឺ​សេចក្ដីសុចរិត​ដែល​មកពី​ជំនឿ


ខ្ញុំសូមនិយាយ​តាមរបៀប​មនុស្ស​ថា ប្រសិនបើ​ខ្ញុំ​បាន​ប្រយុទ្ធនឹងសត្វសាហាវ​នៅ​អេភេសូរ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ​? ប្រសិនបើ​មនុស្សស្លាប់​មិន​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ នោះ“ចូរឲ្យ​យើង​ស៊ីផឹក​ទៅ ដ្បិត​ថ្ងៃស្អែក​យើង​ស្លាប់​ហើយ”។


តើ​ខ្ញុំ​កំពុង​និយាយ​សេចក្ដីទាំងនេះ​តាមរបៀប​មនុស្ស​ឬ​? តើ​ក្រឹត្យវិន័យ​ក៏​មិន​បាន​ចែង​សេចក្ដីទាំងនេះ​ដែរ​ទេ​ឬ​?


ផ្ទុយទៅវិញ យើង​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ថា​ជា​អ្នកបម្រើ​របស់​ព្រះ ក្នុង​គ្រប់ការទាំងអស់​: គឺ​ក្នុង​ការស៊ូទ្រាំ​យ៉ាងខ្លាំង ក្នុង​ទុក្ខវេទនា ការលំបាក និង​ការឈឺចាប់​;


ដ្បិត​មើល៍! ការ​ដែល​អ្នករាល់គ្នា​ព្រួយចិត្ត​ស្របតាម​ព្រះ​ដូច្នេះ​ឯង បាន​បង្កើត​ចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និង​ការដាក់ទោស​ក្នុង​អ្នករាល់គ្នា​ដល់ម្ល៉េះ​! ក្នុង​គ្រប់ជំពូក អ្នករាល់គ្នា​បាន​បញ្ជាក់​ថា​ខ្លួនឯង​បរិសុទ្ធ​ចំពោះ​រឿង​នេះ​។


ដ្បិត​ប្រសិនបើ​ខ្ញុំ​សាងសង់​ឡើងវិញ​នូវ​អ្វីដែល​ខ្ញុំ​បាន​កម្ទេច​ចោល នោះ​ខ្ញុំ​បាន​បញ្ជាក់​ថា​ខ្លួនខ្ញុំ​ជា​មនុស្សបំពានក្រឹត្យវិន័យ​ហើយ​។


បងប្អូន​អើយ ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា សូម្បីតែ​កិច្ចសន្យា​របស់​មនុស្ស កាល​ព្រមព្រៀងគ្នា​ហើយ ក៏​គ្មានអ្នកណា​បោះបង់ចោល ឬ​បន្ថែម​អ្វី​ឡើយ​។


ហើយ​ច្រៀង​ចម្រៀង​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ និង​ចម្រៀង​របស់​កូនចៀម​ថា​៖ “ព្រះអម្ចាស់​ដែលជា​ព្រះ​ដ៏មានព្រះចេស្ដា​អើយ កិច្ចការ​របស់ព្រះអង្គ​ធំឧត្ដម ហើយ​អស្ចារ្យ​ណាស់​! ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ទាំងឡាយ​អើយ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ត្រឹមត្រូវ​!


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម