ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 21:1 - ព្រះគម្ពីរខ្មែរសាកល

ចិត្ត​របស់​ស្ដេច​ជា​ផ្លូវទឹក​នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ព្រះយេហូវ៉ា​បំបែរ​វា​ទៅ​ទីណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌ហឫ‌ទ័យ​របស់​ស្តេច នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​ទឹក​ហូរ​ទាំង‌ឡាយ ព្រះ‌អង្គ​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ហឫទ័យ​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​ផ្អៀង​ព្រះ‌ហស្ដ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌ទ័យ​នៃ​ស្តេច នោះ​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ដូច​ជា​ផ្លូវ​នៃ​ទឹក​ហូរ​ទាំង‌ឡាយ ទ្រង់​ឲ្យ​បែរ​ហូរ​ទៅ​ខាង​ណា​ក៏​តាម​តែ​ព្រះ‌ហឫទ័យ។

សូមមើលជំពូក

អាល់គីតាប

ចិត្ត​របស់​ស្ដេច​ប្រៀប​បាន​នឹង​ទឹក​នៅ​ក្នុង​ដៃ​របស់អុលឡោះ‌តាអាឡា ទ្រង់​ផ្អៀង​ដៃ​ទៅ​ខាង​ណា ទឹក​ហូរ​ទៅ​ខាង​នោះ។

សូមមើលជំពូក



សុភា‌សិត 21:1
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បង្វែរ​ចិត្ត​របស់ពួកបច្ចាមិត្ត​ឲ្យ​ស្អប់​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ឲ្យ​ប្រព្រឹត្តដោយឧបាយកល​ទាស់នឹង​ពួក​បាវបម្រើ​របស់ព្រះអង្គ​។


ព្រមទាំង​ធ្វើឲ្យ​ពួកគាត់​ទទួលបាន​សេចក្ដីមេត្តា នៅចំពោះ​អស់អ្នក​ដែល​ចាប់​ពួកគាត់​ជាឈ្លើយសឹក​ផង​។


សមុទ្រ​បាន​ឃើញ ក៏​រត់គេច ទន្លេយ័រដាន់​ក៏ហូរ​ត្រឡប់ទៅក្រោយវិញ​។


សមុទ្រ​អើយ ម្ដេចក៏​អ្នក​រត់គេច​ដូច្នេះ​? ទន្លេយ័រដាន់​អើយ ម្ដេចក៏​អ្នក​ហូរ​ត្រឡប់ទៅក្រោយវិញ​ដូច្នេះ​?


គឺ​ព្រះអង្គ​ហើយ ដែល​បើក​ប្រភពទឹក និង​ជ្រោះទឹក គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​ទន្លេ​ដែល​ហូរជានិច្ច​រីងស្ងួត​។


ព្រះយេហូវ៉ា​ដែលគង់​នៅ​ស្ថានដ៏ខ្ពស់ ទ្រង់​ខ្លាំងពូកែ​ជាង​សំឡេង​ទឹក​ដ៏ច្រើន គឺ​ខ្លាំងពូកែ​ជាង​រលក​សមុទ្រ​ទៅទៀត​។


គម្រោង​នៃ​ចិត្ត​ជា​របស់​មនុស្ស រីឯ​ចម្លើយ​នៃ​អណ្ដាត​មកពី​ព្រះយេហូវ៉ា​។


ចិត្ត​របស់​មនុស្ស​គិតគូរ​អំពី​ផ្លូវ​របស់ខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​ជា​អ្នកដែល​ធ្វើឲ្យ​ជំហាន​របស់គេ​បាន​ស្ថិតស្ថេរ​។


ជំហាន​របស់​មនុស្ស​មកពី​ព្រះយេហូវ៉ា ចុះ​មនុស្ស​អាច​យល់ច្បាស់​នូវ​ផ្លូវ​របស់ខ្លួន​យ៉ាងដូចម្ដេច​បាន​?


មើល៍! យើង​នឹង​ធ្វើ​ការថ្មី​មួយ​; ឥឡូវនេះ វា​នឹង​លេចឡើង​! តើ​អ្នករាល់គ្នា​មិន​ស្គាល់​វា​ទេ​ឬ​? យើង​នឹង​ធ្វើឲ្យមាន​ផ្លូវ​មួយ​នៅ​ទីរហោស្ថាន យើង​នឹង​ធ្វើឲ្យមាន​ទន្លេ​នៅ​វាលខ្សាច់​។


យើងជា​អ្នកដែល​និយាយ​ទៅ​ទីជម្រៅ​ថា​: ‘ចូរ​រីងទៅ ហើយ​យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​របស់អ្នក​រីងស្ងួត’។


មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។


ហើយ​បាន​សង្គ្រោះ​លោក​ពី​អស់ទាំង​ទុក្ខវេទនា​របស់​លោក ព្រមទាំង​ប្រទាន​ឲ្យ​លោក​មាន​ការរាប់អាន និង​ប្រាជ្ញា​នៅចំពោះ​ផារ៉ោន​ស្ដេច​អេហ្ស៊ីប​។ ផារ៉ោន​ក៏​តែងតាំង​យ៉ូសែប​ឲ្យធ្វើជា​អ្នកដឹកនាំ​លើ​អេហ្ស៊ីប និង​លើ​ព្រះរាជវាំង​ទាំងមូល​។


ទូតសួគ៌​ទីប្រាំមួយ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ទន្លេ​ដ៏ធំ គឺ​ទន្លេ​អ៊ើប្រាត នោះ​ទឹក​ទន្លេ​ក៏​រីងស្ងួត ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មកពី​ទិសខាងកើត​។


ទូតសួគ៌​ទីបី​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅក្នុង​ទន្លេ និង​ប្រភព​ទឹក​នានា នោះ​ទន្លេ និងប្រភពទឹក​ក៏​ក្លាយជា​ឈាម​ដែរ​។