Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 44:27 - ព្រះគម្ពីរខ្មែរសាកល

27 យើងជា​អ្នកដែល​និយាយ​ទៅ​ទីជម្រៅ​ថា​: ‘ចូរ​រីងទៅ ហើយ​យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​របស់អ្នក​រីងស្ងួត’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 យើង​ក៏​បង្គាប់​ដល់​ទី​ជម្រៅ​ថា "ចូរ​ឲ្យ​រីង​ស្ងួត​ទៅ" ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីងហួត‌ទៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 យើង​បង្គាប់​មហា‌សាគរ​ឲ្យ​រីង​ស្ងួត ហើយ​ធ្វើ​ឲ្យ​ទន្លេ​រីង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 អញ​ក៏​បង្គាប់​ដល់​ទី​ជំរៅ​ថា ចូរ​ឲ្យ​រីង​ស្ងួត​ទៅ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​ហួត‌ហៀវ​ទៅ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 យើង​បង្គាប់​មហា‌សាគរ​ឲ្យ​រីង​ស្ងួត ហើយ​ធ្វើ​ឲ្យ​ទន្លេ​រីង។

សូមមើលជំពូក ចម្លង




អេសាយ 44:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។


គឺ​ព្រះអង្គ​ហើយ ដែល​បើក​ប្រភពទឹក និង​ជ្រោះទឹក គឺ​ព្រះអង្គ​ហើយ ដែល​ធ្វើឲ្យ​ទន្លេ​ដែល​ហូរជានិច្ច​រីងស្ងួត​។


យើង​នឹង​ធ្វើឲ្យ​ភ្នំ និង​ទីទួល​ទៅជាស្ងាត់ជ្រងំ ហើយ​ធ្វើឲ្យ​អស់ទាំង​រុក្ខជាតិ​នៅ​ទីនោះ​ក្រៀមស្វិត​ទៅ​; យើង​នឹង​ធ្វើឲ្យ​ទន្លេ​ទាំងឡាយ​ទៅជា​កោះ ហើយ​ធ្វើឲ្យ​ស្រះ​នានា​រីងស្ងួត​ដែរ​។


ព្រះយេហូវ៉ា​ដែល​ធ្វើឲ្យមាន​ផ្លូវ​ក្នុង​សមុទ្រ ដែល​ធ្វើឲ្យមាន​គន្លង​ក្នុង​ទឹក​ដ៏ច្រើន


កាល​យើង​មក​ដល់ ម្ដេចក៏​គ្មាន​អ្នកណា​សោះ​? កាល​យើង​ហៅ ម្ដេចក៏​គ្មានអ្នកណា​ឆ្លើយ​? តើ​ដៃ​របស់យើង​បាន​រួញខ្លី មិនអាច​លោះ​បាន​ឬ​? តើ​យើង​គ្មាន​អំណាច​នឹង​រំដោះឲ្យរួច​ឬ​? មើល៍! យើង​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត​ដោយ​ការស្ដីបន្ទោស​របស់យើង យើង​ធ្វើឲ្យ​ទន្លេ​ទៅជា​ទីរហោស្ថាន នោះ​ត្រី​ក៏​ធុំក្លិនស្អុយ​ដោយសារ​គ្មាន​ទឹក ហើយ​ងាប់​ដោយ​ស្រេកទឹក​។


ដ្បិត​យើង​ជា​យេហូវ៉ា​ព្រះ​របស់អ្នក ដែល​ធ្វើឲ្យ​សមុទ្រ​កក្រើកឡើង នោះ​រលក​របស់វា​គ្រហឹមឡើង​។ ព្រះនាម​របស់ព្រះអង្គ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


ព្រះអង្គដែល​ឲ្យ​ព្រះពាហុ​ដ៏រុងរឿង​របស់ព្រះអង្គ​ទៅ​នៅនឹង​ដៃស្ដាំ​របស់​ម៉ូសេ ជា​ព្រះអង្គដែល​ញែក​ទឹក​ចេញពីគ្នា​នៅមុខ​ពួកគេ ដើម្បី​តាំង​ព្រះនាម​ដ៏អស់កល្ប​សម្រាប់​អង្គទ្រង់ផ្ទាល់ តើនៅឯណា​?


ព្រះអង្គ​នឹង​ឆ្លងកាត់​សមុទ្រ​នៃ​ទុក្ខវេទនា ហើយ​វាយ​រលក​សមុទ្រ នោះ​អស់ទាំង​ទីជម្រៅ​របស់​ទន្លេនីល​នឹង​រីងស្ងួត អំនួត​របស់​អាស្ស៊ីរី​នឹង​ត្រូវបាន​ទម្លាក់ចុះ ហើយ​ដំបងរាជ្យ​របស់​អេហ្ស៊ីប​នឹង​បាត់ទៅ​។


ទូតសួគ៌​ទីប្រាំមួយ​ចាក់​ពី​ពែង​របស់​ខ្លួន​ទៅលើ​ទន្លេ​ដ៏ធំ គឺ​ទន្លេ​អ៊ើប្រាត នោះ​ទឹក​ទន្លេ​ក៏​រីងស្ងួត ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​ពួក​ស្ដេច​ដែល​មកពី​ទិសខាងកើត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម