សុភាសិត 21:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះហឫទ័យរបស់ស្តេច នៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវទឹកហូរទាំងឡាយ ព្រះអង្គឲ្យបែរហូរទៅខាងណា ក៏តាមតែព្រះហឫទ័យ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ចិត្តរបស់ស្ដេចជាផ្លូវទឹកនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ព្រះយេហូវ៉ាបំបែរវាទៅទីណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ព្រះទ័យនៃស្តេច នោះនៅក្នុងព្រះហស្តព្រះយេហូវ៉ា ដូចជាផ្លូវនៃទឹកហូរទាំងឡាយ ទ្រង់ឲ្យបែរហូរទៅខាងណាក៏តាមតែព្រះហឫទ័យ។ សូមមើលជំពូកអាល់គីតាប1 ចិត្តរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងដៃរបស់អុលឡោះតាអាឡា ទ្រង់ផ្អៀងដៃទៅខាងណា ទឹកហូរទៅខាងនោះ។ សូមមើលជំពូក |
នៅឆ្នាំទីមួយក្នុងរជ្ជកាលព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ព្រះយេហូវ៉ាបណ្ដាលចិត្តព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ឲ្យចេញសេចក្ដីប្រកាសពាសពេញនគររបស់ស្ដេចទាំងមូល ដើម្បីឲ្យបានសម្រេចតាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូល ដោយសារមាត់ហោរាយេរេមា ហើយសេចក្ដីនោះមានចែងដូចតទៅ៖
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
និងរាជសារមួយច្បាប់ជូនលោកអេសាភ ជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យលោកផ្ដល់ឈើមកទូលបង្គំធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងសម្រាប់ធ្វើកំផែងទីក្រុង ហើយសម្រាប់ធ្វើផ្ទះ ដែលទូលបង្គំត្រូវស្នាក់នៅផង»។ ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ។