Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 20:30 - ព្រះគម្ពីរខ្មែរសាកល

30 ស្នាមរំពាត់ សម្អាត​មនុស្ស​ពី​សេចក្ដី​អាក្រក់ ការវាយដំ សម្អាត​ផ្នែកខាងក្នុងនៃចិត្ត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស នោះ​នឹង​សម្អាត​អំពើ​អាក្រក់​ចេញ ហើយ​ការ​វាយ​ដោយ​ដំបង ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស នោះ​នឹង​សំអាត​អំពើ​អាក្រក់​ចេញ ហើយ​ការ​វាយ​ដោយ​ដំបង ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 របួស​ដ៏​ឈឺ​ចាប់​ជា​ឱសថ​បំបាត់​ភាព​អាក្រក់ ហើយ​ការ​វាយ‌ដំ​អាច​ធ្វើ​ឲ្យ​មាន​ការ​កែ‌ប្រែ រហូត​ដល់​ជម្រៅ​ចិត្ត។

សូមមើលជំពូក ចម្លង




សុភា‌សិត 20:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​យើង​នឹង​ដាក់ទោស​ចំពោះ​ការបំពាន​របស់ពួកគេ​ដោយ​រំពាត់ ក៏​នឹង​ដាក់ទោស​ចំពោះ​អំពើទុច្ចរិត​របស់ពួកគេ​ដោយ​ខ្សែតី​។


ចូ​រ​វាយ​មនុស្សចំអកឡកឡឺយ នោះ​មនុស្សខ្វះចំណេះដឹង​នឹង​ចេះប្រុងប្រយ័ត្ន ចូរ​ស្ដីបន្ទោស​អ្នកដែល​មានការយល់ច្បាស់ នោះ​គេ​នឹង​យល់ច្បាស់​នូវ​ចំណេះដឹង​។


សេចក្ដីល្ងីល្ងើ​មាន​ចងភ្ជាប់​នៅក្នុង​ចិត្ត​កូនក្មេង ប៉ុន្តែ​រំពាត់​នៃ​ការប្រៀនប្រដៅ​នឹង​បណ្ដេញ​វា​ឲ្យចេញឆ្ងាយ​ពី​កូនក្មេង​។


របួស​ពី​មិត្តសម្លាញ់ គឺ​ស្មោះត្រង់ រីឯ​ការថើប​ពី​អ្នកដែល​ស្អប់​ខ្លួន គឺ​ជ្រុលពេក​។


ដូច្នេះ សេចក្ដីទុច្ចរិត​របស់​យ៉ាកុប​នឹង​ត្រូវបាន​លុបលាង​ដោយ​ការនេះ ហើយ​ការនេះ​ជា​ផល​ពេញលេញ​ពី​ការ​ដក​បាប​របស់ពួកគេ​ចេញ គឺ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អស់ទាំង​ថ្ម​នៃ​អាសនា​បាន​ដូចជា​ដីស​ដែល​ខ្ទេចខ្ទី ក៏​ធ្វើឲ្យ​រូប​ព្រះម៉ែអាសេរ៉ា និង​អាសនាគ្រឿងក្រអូប​នៅឈរ​មិនបាន​។


តាមពិត លោក​រងរបួស​ដោយព្រោះ​ការបំពាន​របស់ពួកយើង លោក​ត្រូវបាន​ជាន់កម្ទេច​ដោយព្រោះ​អំពើទុច្ចរិត​របស់ពួកយើង​។ ការវាយប្រដៅ​ដែលនាំឲ្យ​ពួកយើង​មាន​សេចក្ដីសុខសាន្ត បានធ្លាក់​ទៅលើ​លោក ហើយ​ដោយសារតែ​ស្នាមរំពាត់​របស់លោក ពួកយើង​ត្រូវបាន​ប្រោសឲ្យជា​។


ឪពុកខាងសាច់ឈាម​ប្រៀនប្រដៅ​យើង​តែ​មួយរយៈ​ប៉ុណ្ណោះ តាមដែល​គាត់​យល់ឃើញថា​ល្អ រីឯ​ព្រះបិតាខាងវិញ្ញាណ​វិញ ព្រះអង្គ​ប្រៀនប្រដៅ​យើង​ដើម្បី​ជាប្រយោជន៍ គឺ​ដើម្បីឲ្យ​យើង​បាន​ទទួលចំណែក​ក្នុង​សេចក្ដីវិសុទ្ធ​របស់​ព្រះអង្គ​។


ព្រះអង្គ​បាន​ផ្ទុក​បាប​របស់យើង​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​នៅលើ​ឈើ​ដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យ​យើង​បាន​ស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​សេចក្ដីសុចរិត​។ ដោយសារតែ​ស្នាមរំពាត់​របស់​ព្រះអង្គ អ្នករាល់គ្នា​ត្រូវបាន​ប្រោសឲ្យជា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម