ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។
សុភាសិត 19:21 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ដែលសម្រេចជារូបរាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។ អាល់គីតាប មនុស្សគិតគូរគម្រោងការជាច្រើន ក៏ប៉ុន្តែ មានតែគម្រោងការរបស់អុលឡោះតាអាឡាប៉ុណ្ណោះ ដែលសម្រេចជារូបរាង។ |
ពួកបងបានមានបំណងធ្វើទុក្ខទាស់នឹងខ្ញុំមែន ប៉ុន្តែព្រះទ្រង់មានបំណងឲ្យវាទៅជាការល្អវិញ ដើម្បីសម្រេចបានដូចសព្វថ្ងៃនេះ គឺឲ្យមនុស្សជាច្រើនមានជីវិតរស់។
ទោះបីជាពួកគេប៉ុនប៉ងការអាក្រក់ទាស់នឹងព្រះករុណា ហើយបង្កើតកលល្បិចក៏ដោយ ក៏ធ្វើមិនបានដែរ
ពួកគេនិយាយថា៖ “មក៍! យើងនាំគ្នាបំផ្លាញជីវិតពួកគេចេញពីប្រជាជាតិ ដើម្បីកុំឲ្យឈ្មោះរបស់អ៊ីស្រាអែលត្រូវបាននឹកចាំទៀតឡើយ”។
មនុស្សល្អទទួលបានការគាប់ព្រះហឫទ័យពីព្រះយេហូវ៉ា រីឯមនុស្សមានកលល្បិច ព្រះអង្គផ្ដន្ទាទោសពួកគេ។
ចិត្តរបស់មនុស្សគិតគូរអំពីផ្លូវរបស់ខ្លួន ប៉ុន្តែព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យជំហានរបស់គេបានស្ថិតស្ថេរ។
អ្វីដែលគួរឲ្យប្រាថ្នាចង់បានក្នុងមនុស្ស គឺភាពស្មោះត្រង់របស់អ្នកនោះ ហើយអ្នកក្រីក្រប្រសើរជាងមនុស្សភូតភរ។
ចិត្តរបស់ស្ដេចជាផ្លូវទឹកនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ព្រះយេហូវ៉ាបំបែរវាទៅទីណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យ។
គ្មានប្រាជ្ញាណា គ្មានការយល់ដឹងណា ហើយគ្មានការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាឡើយ។
មើល៍! ខ្ញុំបានរកឃើញតែសេចក្ដីនេះប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សឲ្យបានទៀងត្រង់ ប៉ុន្តែពួកគេបានស្វែងរកឧបាយកលជាច្រើនវិញ”៕
ព្រះយេហូវ៉ានៃពលបរិវារបានស្បថថា៖ “ដូចដែលយើងបានគិតយ៉ាងណា នឹងកើតមានយ៉ាងនោះជាប្រាកដ ដូចដែលយើងបានគ្រោងទុកយ៉ាងណា វានឹងសម្រេចយ៉ាងនោះដែរ
តាំងពីដើមដំបូង យើងបានប្រកាសអំពីចុងបញ្ចប់ តាំងពីបុរាណ យើងបានប្រកាសអំពីអ្វីដែលមិនទាន់ត្រូវបានបំពេញឲ្យសម្រេច ដោយនិយាយថា: ‘ផែនការរបស់យើងនឹងនៅជាប់ យើងនឹងបំពេញឲ្យសម្រេចនូវអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’។
មនុស្សទាំងអស់ដែលរស់នៅលើផែនដី ក៏ត្រូវបានចាត់ទុកដូចជាគ្មានអ្វីសោះ ហើយព្រះអង្គទ្រង់ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គនៅកណ្ដាលចំណោមពលបរិវារនៃស្ថានសួគ៌ និងនៅកណ្ដាលចំណោមមនុស្សដែលរស់នៅលើផែនដី។ គ្មានអ្នកណាអាចទប់ព្រះហស្តរបស់ព្រះអង្គ ឬសួរព្រះអង្គថា៖ “តើព្រះអង្គធ្វើអ្វី?” បានឡើយ។
នៅក្នុងព្រះអង្គ យើងបានទទួលមរតកដែរ ដោយព្រះអង្គបានកំណត់ទុកមុន ស្របតាមគោលបំណងរបស់ព្រះអង្គដែលធ្វើសកម្មភាពទាំងអស់តាមគម្រោងនៃបំណងព្រះហឫទ័យរបស់អង្គទ្រង់
ហើយជា “ថ្មនៃការជំពប់ និងថ្មដានៃសេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេបានជំពប់ ពីព្រោះពួកគេមិនព្រមជឿព្រះបន្ទូល តាមដែលត្រូវបានតម្រូវទុក។
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេសនៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយតែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។