Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 12:2 - ព្រះគម្ពីរខ្មែរសាកល

2 មនុស្ស​ល្អ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា រីឯ​មនុស្ស​មាន​កលល្បិច ព្រះអង្គ​ផ្ដន្ទាទោស​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​នឹង​កាត់​ទោស​មនុស្ស​ណា ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​សប្បុរស តែ​ព្រះអង្គ​ដាក់​ទោស​មនុស្ស​មាន​ល្បិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា តែ​ទ្រង់​នឹង​កាត់​ទោស ដល់​មនុស្ស​ណា​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​មនុស្ស​សប្បុរស តែ​ទ្រង់​ដាក់​ទោស​មនុស្ស​មាន​ល្បិច។

សូមមើលជំពូក ចម្លង




សុភា‌សិត 12:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​មានចិត្តសប្បុរស ហើយ​ឲ្យ​គេ​ខ្ចី នោះ​ប្រសើរ​ហើយ​; អ្នកនោះ​នឹង​ធ្វើ​កិច្ចការ​របស់ខ្លួន​ដោយ​សេចក្ដីយុត្តិធម៌​។


ប្រជាជាតិ​នានា​បាន​លិច​ទៅក្នុង​រណ្ដៅ​ដែល​ខ្លួន​បាន​ធ្វើ ជើង​របស់ពួកគេ​បាន​ជាប់​ក្នុង​សំណាញ់​ដែល​ខ្លួន​បាន​បង្កប់​។


ដូច្នេះ ពួកគេ​នឹង​ស៊ី​ផលផ្លែ​ពី​ផ្លូវ​របស់ខ្លួន ហើយ​បាន​ឆ្អែត​ដោយ​ឧបាយកល​របស់ខ្លួន​។


អ្នកដែល​ស្រឡាញ់​សេចក្ដីប្រៀនប្រដៅ គឺ​ស្រឡាញ់​ចំណេះដឹង រីឯ​អ្នកដែល​ស្អប់​ការស្ដីប្រដៅ ជា​មនុស្ស​ល្ងង់ខ្លៅ​។


មនុស្ស​ឆាប់​ខឹង​ប្រព្រឹត្ត​ការល្ងីល្ងើ ហើយ​មនុស្ស​មាន​កលល្បិច​នឹង​ត្រូវគេ​ស្អប់​។


តើ​អ្នកដែល​ប៉ងធ្វើ​អាក្រក់ មិន​វង្វេង​ឬ​? រីឯ​អ្នកដែល​ប៉ងធ្វើ​ល្អ​នឹងទទួលបាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​។


នោះ​អ្នក​នឹង​រកបាន​សេចក្ដីសន្ដោស និង​សុភនិច្ឆ័យ​ដ៏ល្អ នៅចំពោះ​ព្រះនេត្រ​របស់​ព្រះ និង​នៅចំពោះ​ភ្នែក​មនុស្ស​។


ចិត្ត​ដែល​ប៉ងធ្វើ​ផែនការ​ទុច្ចរិត ជើង​ដែល​ឆាប់​រត់ទៅ​រក​ការអាក្រក់


ជាការពិត អ្នកដែល​រកឃើញ​ខ្ញុំ គឺ​រកឃើញ​ជីវិត ហើយ​ទទួលបាន​ការគាប់ព្រះហឫទ័យ​ពី​ព្រះយេហូវ៉ា


គ្មាន​មនុស្ស​ណា​អាច​គ្រប់គ្រង​លើ​ខ្យល់ ដើម្បី​ឃាត់​ខ្យល់​បាន​ឡើយ ក៏​គ្មានអ្នកណា​អាច​គ្រប់គ្រង​លើ​ថ្ងៃ​ស្លាប់​បាន​ដែរ​; គ្មាន​ការឲ្យចេញពីកងទ័ព​ក្នុងពេល​មាន​សង្គ្រាម​ឡើយ ហើយ​សេចក្ដីអាក្រក់​ក៏​មិន​រំដោះ​មនុស្សធ្វើអាក្រក់​ដែរ​។


ដ្បិត​គាត់​ជា​មនុស្ស​ល្អ ហើយ​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ និង​ជំនឿ​។ ដូច្នេះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ត្រូវបាន​បន្ថែម​ដល់​ព្រះអម្ចាស់​។


កម្រមាន​អ្នកណា​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់​; បើ​ជំនួស​មនុស្ស​ល្អ ក៏​ប្រហែលជា​មាន​អ្នកខ្លះ​ហ៊ាន​ស្លាប់​ដែរ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម