ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




សុភា‌សិត 17:14 - ព្រះគម្ពីរខ្មែរសាកល

ការចាប់ផ្ដើម​នៃ​ទំនាស់​គឺដូចជា​បើកឲ្យ​ទឹក​ហូរ ដូច្នេះ​ចូរ​បោះបង់ចោល​ជម្លោះ​មុន​វា​ផ្ទុះឡើង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ទាស់​គ្នា មុន​ដែល​កើត​មាន​ជម្លោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បង្ក​ជម្លោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជម្លោះ​ផ្ទុះ​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា នោះ​ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា​ផង។

សូមមើលជំពូក

អាល់គីតាប

បង្ក​ជំលោះ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក ចូរ​ដក​ខ្លួន​ថយ​មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង។

សូមមើលជំពូក



សុភា‌សិត 17:14
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ការក្រអឺតក្រទម​បង្កើត​តែ​ជម្លោះ​ប៉ុណ្ណោះ រីឯ​ប្រាជ្ញា​វិញ នៅជាមួយ​អ្នកដែល​ទទួលការណែនាំ​។


មនុស្ស​យឺត​នឹង​ខឹង​មាន​ការយល់ដឹង​ច្រើន រីឯ​មនុស្ស​ឆាប់​ខឹង​លើកតម្កើង​ភាពល្ងង់​។


ចម្លើយ​ទន់ភ្លន់​រម្ងាប់​សេចក្ដីក្ដៅក្រហាយ ប៉ុន្តែ​សម្ដី​គំរោះគំរើយ​បង្ក​កំហឹង​វិញ​។


អ្នកដែល​យឺត​នឹង​ខឹង​ប្រសើរ​ជាង​មនុស្ស​ខ្លាំងពូកែ ហើយ​អ្នកដែល​គ្រប់គ្រង​ចិត្ត​របស់ខ្លួន ក៏​ប្រសើរ​ជាង​អ្នកដែល​ចាប់​បាន​ទីក្រុង​មួយ​ដែរ​។


អ្នកដែល​ស្រឡាញ់​ការបំពាន គឺ​ស្រឡាញ់​ជម្លោះ​; អ្នកដែល​លើក​ទ្វារ​របស់ខ្លួន​ឲ្យខ្ពស់ គឺ​ស្វែងរក​សេចក្ដីអន្តរាយ​។


សុភនិច្ឆ័យ​របស់​មនុស្ស​ធ្វើឲ្យ​ខ្លួន​យឺត​នឹង​ខឹង ហើយ​ភាពរុងរឿង​របស់អ្នកនោះ គឺ​ការ​មើលរំលង​ការបំពាន​។


ការនៅឲ្យឆ្ងាយ​ពី​ជម្លោះ​ជា​សិរីរុងរឿង​សម្រាប់​មនុស្ស រីឯ​អស់ទាំង​មនុស្សល្ងីល្ងើ​បង្កជម្លោះ​។


អ្វីដែល​ភ្នែក​របស់អ្នក​បាន​ឃើញ កុំ​ប្រញាប់​លើកឡើង​ក្នុង​វិវាទ​ឡើយ បើធ្វើដូច្នោះ នៅពេល​អ្នកជិតខាង​របស់អ្នក​ធ្វើឲ្យ​អ្នក​អៀនខ្មាស តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​នៅទីបំផុត​?


ដូចដែល​ធ្យូង​នៅលើ​រងើក និង​អុស​នៅលើ​ភ្លើង​ជាយ៉ាងណា មនុស្ស​ឌុកដាន់​ដែល​បញ្ឆេះ​ជម្លោះ​ក៏​ជា​យ៉ាងនោះដែរ​។


មនុស្ស​ចំណូលកំហឹង​បង្កទំនាស់ ហើយ​មនុស្ស​ឆាប់ខឹង​មាន​ការបំពាន​ច្រើន​។


ខាងឯ​អ្នករាល់គ្នា ចូរ​នៅសុខ​ជាមួយ​មនុស្ស​ទាំងអស់ ប្រសិនបើ​អាច​។


ព្រមទាំង​កំណត់មហិច្ឆតា​រស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយ​ធ្វើការ​ដោយ​ដៃ​អ្នករាល់គ្នា​ផ្ទាល់ ដូចដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​រួចហើយ