Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 25:8 - ព្រះគម្ពីរខ្មែរសាកល

8 អ្វីដែល​ភ្នែក​របស់អ្នក​បាន​ឃើញ កុំ​ប្រញាប់​លើកឡើង​ក្នុង​វិវាទ​ឡើយ បើធ្វើដូច្នោះ នៅពេល​អ្នកជិតខាង​របស់អ្នក​ធ្វើឲ្យ​អ្នក​អៀនខ្មាស តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​នៅទីបំផុត​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កុំ​ប្រញាប់​នាំ​គេ​ឡើង​តុលា​ការ ក្រែង​ដល់​ចុង​បំផុត អ្នក​ជិត​ខាង​ធ្វើ​ឲ្យ​អ្នក​ខ្មាស​គេ នោះ​មិន​ដឹងធ្វើ​ម្ដេច​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កុំ​ប្រញាប់​យក​រឿងរ៉ាវ​អ្វី​ដែល​អ្នក​បាន​ឃើញ ទៅ​ប្ដឹង​ចៅ‌ក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទម្លាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះ‌សា​ខ្លួន​ដូច​ម្ដេច​បាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​ធ្វើ​អ្វី​ទៀត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កុំ​ប្រញាប់​យក​រឿង‌រ៉ាវ​អ្វី​ដែល​អ្នក​បាន​ឃើញ ទៅ​ប្ដឹង​ចៅ‌ក្រម​ឡើយ ដ្បិត​ប្រសិន​បើ​ចុង​ចោទ​ទំលាក់​កំហុស​មក​លើ​អ្នក​វិញ តើ​អ្នក​ដោះ‌សា​ខ្លួន​ដូច​ម្ដេច​បាន!

សូមមើលជំពូក ចម្លង




សុភា‌សិត 25:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ផ្លូវ​មួយ​មើលទៅដូចជា​ត្រឹមត្រូវ​នៅចំពោះ​មនុស្ស ប៉ុន្តែ​ចុងបញ្ចប់​របស់វា​ជា​ផ្លូវ​នៃ​សេចក្ដីស្លាប់​។


ការចាប់ផ្ដើម​នៃ​ទំនាស់​គឺដូចជា​បើកឲ្យ​ទឹក​ហូរ ដូច្នេះ​ចូរ​បោះបង់ចោល​ជម្លោះ​មុន​វា​ផ្ទុះឡើង​។


បបូរមាត់​របស់​មនុស្សល្ងង់​ចូលទៅ​ក្នុង​ជម្លោះ ហើយ​មាត់​របស់គាត់​អញ្ជើញ​ការវាយនឹងរំពាត់​ឲ្យមក​។


ដ្បិត​ការច្របាច់​ទឹកដោះគោ​ធ្វើឲ្យ​ចេញ​ប៊័រ ការច្របាច់​ច្រមុះ​ធ្វើឲ្យ​ចេញ​ឈាម ការច្របាច់​កំហឹង​ធ្វើឲ្យ​ចេញ​ជម្លោះ​៕


កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​ខឹង​ឡើយ ដ្បិត​កំហឹង​រមែងតែងតែ​ស្ថិតនៅ​ក្នុង​ទ្រូង​មនុស្សល្ងង់​។


ចូរ​ស្រុះស្រួល​នឹង​គូវិវាទ​របស់អ្នក​ជាប្រញាប់ ខណៈដែល​នៅ​តាមផ្លូវ​ជាមួយ​អ្នកនោះ​នៅឡើយ ក្រែងលោ​គូវិវាទ​នោះ​ប្រគល់​អ្នក​ទៅ​ចៅក្រម ចៅក្រម​នឹង​ប្រគល់​អ្នក​ទៅ​តម្រួត ហើយ​អ្នក​នឹង​ជាប់គុក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម