Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 4:11 - ព្រះគម្ពីរខ្មែរសាកល

11 ព្រមទាំង​កំណត់មហិច្ឆតា​រស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយ​ធ្វើការ​ដោយ​ដៃ​អ្នករាល់គ្នា​ផ្ទាល់ ដូចដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​រួចហើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ហើយ​ខំ​យក​ចិត្ត​ទុក​ដាក់​រស់នៅ​ដោយ​ស្រគត់​ស្រគំ​ ទាំង​បំពេញ​កិច្ចការ​របស់​ខ្លួន​ និង​ធ្វើ​ការ​ដោយ​ដៃ​របស់​ខ្លួន​ ដូច​ដែល​យើង​បាន​បង្គាប់​អ្នក​រាល់គ្នា​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហើយ​ខំ​ប្រឹង​រស់​នៅ​ដោយ​ស្រគត់​ស្រគំ គិត​តែ​កិច្ច​ការ​របស់​ខ្លួន និង​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង ដូច​យើង​បាន​បង្គាប់​អ្នក​រាល់​គ្នា​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចូរ​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ឲ្យ​បាន​ស្រគត់‌ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បងប្អូន​រួច​ស្រេច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត នឹង​នៅ​ដោយ​ស្រគត់‌ស្រគំ ទាំង​ប្រព្រឹត្ត​តែ​រឿង​ជា​របស់​ផង​ខ្លួន ហើយ​ធ្វើ​ការ​ដោយ​ដៃ​ខ្លួន​ឯង​ផង ដូច​ជា​យើង​ខ្ញុំ​បាន​បង្គាប់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ចូរ​យក​ចិត្ដ​ទុក​ដាក់​រស់​នៅ​ឲ្យ​បាន​ស្រគត់​ស្រគំ គិត​តែ​ពី​កិច្ចការ​ខ្លួន​ឯង និង​ធ្វើ​ការ​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់ ដូច​យើង​បាន​ផ្ដាំ​ផ្ញើ​បង​ប្អូន​រួច​ស្រេច​ហើយ។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 4:11
23 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​តែ​នំប៉័ង​ក្រៀម​មួយម៉ាត់​ទាំង​មាន​សេចក្ដីសុខសាន្ត ប្រសើរ​ជាង​ផ្ទះ​ដែល​ពេញ​ដោយ​ការជប់លៀង​ទាំង​មាន​ជម្លោះ​។


ការចាប់ផ្ដើម​នៃ​ទំនាស់​គឺដូចជា​បើកឲ្យ​ទឹក​ហូរ ដូច្នេះ​ចូរ​បោះបង់ចោល​ជម្លោះ​មុន​វា​ផ្ទុះឡើង​។


ដៃ​ម្ខាង​ពេញ​ដោយ​ភាពស្ងប់ស្ងៀម ប្រសើរ​ជាង​ដៃ​ទាំងពីរ​ពេញ​ដោយ​ការនឿយហត់ និង​ការដេញចាប់​ខ្យល់​។


គឺ​ដូចជា​អ្នកដំណើរ​ម្នាក់​ចាកចេញ​ពី​ផ្ទះ ហើយ​ប្រគល់​សិទ្ធិអំណាច និង​ការងារ​ដល់​ពួក​បាវបម្រើ​របស់​គាត់​រៀងៗខ្លួន ព្រមទាំង​បង្គាប់​អ្នកយាមទ្វារ​ឲ្យ​ប្រុងស្មារតី​ផង​។


ហើយ​ស្នាក់នៅ​ជាមួយ​ពួកគេ ទាំង​ធ្វើការ​ជាមួយ​ផង ដោយសារ​ពួកគេមាន​មុខរបរ​ដូច​គាត់ គឺ​ពួកគេ​ជា​ជាងធ្វើរោង​ដែរ​។


ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា ត្រូវតែ​ជួយ​អ្នក​ទន់ខ្សោយ​ដោយ​ធ្វើការនឿយហត់​បែបនេះ ព្រមទាំង​ត្រូវ​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​យេស៊ូវ​ផ្ទាល់​បាន​មានបន្ទូលថា​:‘ការ​ដែល​ឲ្យ មានពរ​ជាង​ទទួល’”។


ចូរ​មាន​ចិត្តខ្នះខ្នែង កុំ​ខ្ជិលច្រអូស​ឡើយ ចូរ​ឆេះឆួល​ក្នុង​វិញ្ញាណ ហើយ​បម្រើ​ព្រះអម្ចាស់​។


ដោយហេតុនេះ ខ្ញុំ​កំណត់មហិច្ឆតា​របស់ខ្ញុំ​គឺ​ផ្សាយដំណឹងល្អ​នៅ​កន្លែងដែល​គេ​មិនទាន់​ឮព្រះនាម​ព្រះ​គ្រីស្ទ ដើម្បីកុំឲ្យ​ខ្ញុំ​សាងសង់​លើ​គ្រឹះ​របស់​អ្នកដទៃ​ឡើយ


ព្រមទាំង​ធ្វើការនឿយហត់​ដោយ​ផ្ទាល់ដៃ​។ កាលណា​គេ​ជេរ យើង​ក៏​ឲ្យពរ​វិញ​; កាលណា​គេ​បៀតបៀន យើង​ក៏​ស៊ូទ្រាំ​;


ដោយហេតុនេះ យើង​កំណត់មហិច្ឆតា​របស់យើង​គឺ​បំពេញព្រះហឫទ័យ​ព្រះអង្គ ទោះបីជា​យើង​នៅក្នុងរូបកាយ​ក្ដី នៅឆ្ងាយ​ពីរូបកាយ​ក្ដី


អ្នក​ដែល​លួច ចូរ​កុំ​លួច​ទៀត ផ្ទុយទៅវិញ ចូរ​ធ្វើការនឿយហត់ គឺ​ធ្វើការ​ទៀងត្រង់​ដោយ​ផ្ទាល់ដៃ ដើម្បីឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត​។


សម្រាប់​ស្ដេច និង​សម្រាប់​អស់អ្នក​ដែល​មាន​តំណែងខ្ពស់ ដើម្បីឲ្យ​យើង​បាន​រស់នៅ​ក្នុង​ជីវិត​ដ៏សុខសាន្ត និង​ស្ងប់ស្ងាត់ ដោយ​ការគោរពព្រះ និង​សេចក្ដីថ្លៃថ្នូរ​គ្រប់ជំពូក​។


លើសពីនេះទៅទៀត ពួកនាង​ចេះ​ធ្វើជា​មនុស្ស​ខ្ជិល ទាំង​ដើរចុះឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិនគ្រាន់តែ​ខ្ជិល​ប៉ុណ្ណោះទេ គឺ​ថែមទាំង​និយាយដើម និង​ជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំង​និយាយ​អ្វី​ដែល​មិន​គួរ​និយាយ​ទៀតផង​។


គ្នា​របស់យើង​ក៏​ត្រូវ​រៀនឲ្យចេះ​ផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​ដើម្បី​បំពេញ​តម្រូវការ​ដែល​ចាំបាច់ ដើម្បីកុំឲ្យ​ពួកគេ​ទៅជា​មនុស្ស​មិនបង្កើតផល​ឡើយ​។


ផ្ទុយទៅវិញ ចូរតុបតែង​បុគ្គល​ខាងក្នុង​នៃ​ចិត្ត​ដោយ​អ្វី​ដែលមិនចេះសាបសូន្យ គឺ​វិញ្ញាណ​បន្ទាបខ្លួន និង​ស្រគត់ស្រគំ ដែល​មានតម្លៃ​នៅចំពោះ​ព្រះ​។


កុំឲ្យ​មាន​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា រងទុក្ខ​ក្នុងនាមជា​ឃាតករ ជា​ចោរលួច ជា​មនុស្សធ្វើអាក្រក់ ឬ​ជា​អ្នកជ្រៀតជ្រែករឿងអ្នកដទៃ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម