Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:15 - ព្រះគម្ពីរខ្មែរសាកល

15 អ្នកដែល​រាប់​មនុស្ស​អាក្រក់​ថាឥតទោស និង​អ្នកដែល​រាប់​មនុស្ស​សុចរិត​ថាមានទោស ពួកគេ​ទាំង​ពីរ​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 អ្នក​ដែល​រាប់​មនុស្ស​អាក្រក់​ថា​ឥត​មាន​ទោស និង​អ្នក​ដែល​រាប់​មនុស្ស​សុចរិត​ថា​មាន​ទោស អ្នក​ទាំង​ពីរ​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 អ្នក​ណា​ដែល​រាប់​មនុស្ស​អាក្រក់​ជា​ឥត​មាន​ទោស ហើយ​អ្នក​ណា​ដែល​កាត់​ទោស​ដល់​មនុស្ស​សុចរិត អ្នក​ទាំង​២​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស មិន​គាប់​បំណងអុលឡោះ‌តាអាឡា​ទេ។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:15
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ប្រមូលគ្នា​ទាស់នឹង​ព្រលឹង​របស់​មនុស្ស​សុចរិត ហើយ​ផ្ដន្ទាទោស​ឈាម​ឥតទោស​។


ត្រាជូ​បោកបញ្ឆោត​ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​កូនជញ្ជីង​គ្រប់ទម្ងន់​ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


យញ្ញបូជា​របស់​មនុស្ស​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ព្រះយេហូវ៉ា រីឯ​សេចក្ដីអធិស្ឋាន​របស់​មនុស្ស​ទៀងត្រង់ ជា​ទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ​។


ការដែល​ដាក់ទោស​មនុស្ស​សុចរិត ឬ​វាយ​អភិជន​ដោយសារតែ​សេចក្ដីទៀងត្រង់​របស់គាត់ ពិតជា​មិន​ល្អ​ទេ​។


ការដែល​យល់មុខ​មនុស្ស​អាក្រក់ ឬ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត មិន​ល្អ​ទេ​។


ក្រែងលោ​គេ​បាន​ផឹក រួច​ភ្លេច​សេចក្ដី​ដែល​ត្រូវបាន​បញ្ញត្តឡើង ហើយ​បង្ខូច​រឿងក្ដី​របស់​អស់ទាំង​ប្រជារាស្ត្រ​ដែល​រងទុក្ខវេទនា​។


មាន​ប្រាំមួយ​យ៉ាង​ដែល​ព្រះយេហូវ៉ា​ទ្រង់​ស្អប់ ក៏​មាន​ប្រាំពីរ​ផង ដែលជា​ទីស្អប់ខ្ពើម​ដល់​អង្គទ្រង់ គឺ​:


វេទនា​ហើយ​! អ្នកដែល​ហៅ​អាក្រក់​ថា​ល្អ ហើយ​ហៅ​ល្អ​ថា​អាក្រក់ អ្នកដែល​ចាត់ទុក​សេចក្ដីងងឹត​ជា​ពន្លឺ ហើយ​ចាត់ទុក​ពន្លឺ​ជា​សេចក្ដីងងឹត អ្នកដែល​ចាត់ទុក​ល្វីង​ជា​ផ្អែម ហើយ​ចាត់ទុក​ផ្អែម​ជា​ល្វីង​។


ពួកគេ​រាប់​មនុស្ស​អាក្រក់​ថាឥតទោស​ដើម្បី​បាន​សំណូក ហើយ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត​។


រីឯ​ចំពោះ​អ្នក​ដែល​មិន​ធ្វើការ តែ​ជឿទុកចិត្តលើ​ព្រះអង្គ​ដែល​រាប់​មនុស្ស​មិនគោរពព្រះ​ជាសុចរិត នោះ​ជំនឿ​របស់​អ្នកនោះ​បាន​រាប់​ជា​សេចក្ដីសុចរិត​វិញ​។


អ្នករាល់គ្នា​បាន​ផ្ដន្ទាទោស ហើយ​សម្លាប់​មនុស្ស​សុចរិត តែ​គេ​មិន​ប្រឆាំង​នឹង​អ្នករាល់គ្នា​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម