សុភាសិត 16:28 - ព្រះគម្ពីរខ្មែរសាកល មនុស្សនៃសេចក្ដីកំហូចបង្កទំនាស់ ហើយមនុស្សនិយាយអេចអូចបំបែកបំបាក់សម្លាញ់ភ្ងា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយ ក៏នាំឲ្យទាំងមិត្តសម្លាញ់ យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទុយ៌សរមែងបង្កជម្លោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សវៀចវេរ គេសាបព្រោះសេចក្ដីទាស់ទែងគ្នា ហើយអ្នកបេះបួយក៏នាំឲ្យទាំងមិត្រសំឡាញ់យ៉ាងជិតស្និទ្ធបាក់បែកគ្នាដែរ។ អាល់គីតាប មនុស្សទុយ៌សរមែងបង្កជំលោះ ហើយអ្នកអុជអាលរមែងបំផ្លាញមិត្តភាព។ |
អ្នកដែលគ្របបាំងការបំពាន ស្វែងរកសេចក្ដីស្រឡាញ់ រីឯអ្នកដែលនិយាយច្រំដែលអំពីរឿងរ៉ាវកន្លងទៅ បំបែកបំបាក់សម្លាញ់ភ្ងា។
បបូរមាត់របស់មនុស្សល្ងង់ចូលទៅក្នុងជម្លោះ ហើយមាត់របស់គាត់អញ្ជើញការវាយនឹងរំពាត់ឲ្យមក។
ពាក្យសម្ដីរបស់អ្នកនិយាយអេចអូច ប្រៀបដូចជាអាហារដ៏ឆ្ងាញ់ ដែលចុះទៅដល់ផ្នែកខាងក្នុងនៃរូបកាយ។
ដ្បិតការច្របាច់ទឹកដោះគោធ្វើឲ្យចេញប៊័រ ការច្របាច់ច្រមុះធ្វើឲ្យចេញឈាម ការច្របាច់កំហឹងធ្វើឲ្យចេញជម្លោះ៕
គេប៉ងធ្វើអាក្រក់ដោយមានសេចក្ដីកំហូចនៅក្នុងចិត្ត ព្រមទាំងសាបព្រោះជម្លោះគ្រប់ពេល;
ពួកគេពោរពេញទៅដោយសេចក្ដីទុច្ចរិត សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និងសេចក្ដីព្យាបាទគ្រប់យ៉ាង។ ពួកគេពេញដោយការឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ការបោកប្រាស់ និងការព្យាបាទ។ ពួកគេជាមនុស្សនិយាយដើមគេ
តាមពិតខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ ខ្ញុំនឹងឃើញថាអ្នករាល់គ្នាមិនដូចដែលខ្ញុំប្រាថ្នា ហើយអ្នករាល់គ្នាក៏ឃើញថាខ្ញុំមិនដូចដែលអ្នករាល់គ្នាប្រាថ្នាដែរ គឺខ្ញុំខ្លាច ក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និងភាពច្របូកច្របល់។