Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:9 - ព្រះគម្ពីរខ្មែរសាកល

9 អ្នកដែល​គ្របបាំង​ការបំពាន ស្វែងរក​សេចក្ដីស្រឡាញ់ រីឯ​អ្នកដែល​និយាយច្រំដែល​អំពី​រឿងរ៉ាវ​កន្លងទៅ បំបែកបំបាក់​សម្លាញ់ភ្ងា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្ត​សម្លាញ់​បាក់​បែក​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 អ្នក​ចង់​បាន​មិត្ត‌ភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អ្នក​ណា​ដែល​គ្រប​បាំង​សេចក្ដី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្ដី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ្នក​ចង់​បាន​មិត្ត‌ភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នកដែល​ត្រូវបាន​លើកលែងទោស​នូវ​ការបំពាន គឺ​អ្នកដែល​ត្រូវបាន​គ្របបាំង​នូវ​បាប​របស់ខ្លួន​!


សម្អប់​បង្កឲ្យមាន​ជម្លោះ រីឯ​សេចក្ដីស្រឡាញ់​គ្របបាំង​ការបំពាន​គ្រប់យ៉ាង​។


មនុស្ស​នៃ​សេចក្ដីកំហូច​បង្កទំនាស់ ហើយ​មនុស្ស​និយាយអេចអូច​បំបែកបំបាក់​សម្លាញ់ភ្ងា​។


ការស្ដីបន្ទោស​ដិតជាប់​នឹង​អ្នកដែល​មានការយល់ច្បាស់ ជាង​ការដែល​វាយ​មនុស្សល្ងង់​មួយរយ​រំពាត់​ទៅទៀត​។


សេចក្ដីស្រឡាញ់​តែងតែ​អត់ធ្មត់ និង​សប្បុរស​; សេចក្ដីស្រឡាញ់​មិន​ច្រណែន​; សេចក្ដីស្រឡាញ់​មិន​អួតបំប៉ោង ហើយ​មិន​មានឫកធំ​;


ចូរឲ្យ​អ្នកនោះ​ដឹង​ថា អ្នក​ដែល​នាំ​មនុស្សបាប​ឲ្យត្រឡប់មកវិញ​ពី​ផ្លូវវង្វេង នឹង​សង្គ្រោះ​ព្រលឹង​របស់​អ្នកនោះ​ចេញពី​សេចក្ដីស្លាប់ ព្រមទាំង​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​ទៀតផង​៕​៚


ដែលសំខាន់ជាងគេ គឺ​ត្រូវ​រក្សា​សេចក្ដីស្រឡាញ់​យ៉ាងអស់ពីចិត្ត​ចំពោះ​គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់​គ្របបាំង​បាប​ដ៏ច្រើនសន្ធឹក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម