Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 16:27 - ព្រះគម្ពីរខ្មែរសាកល

27 មនុស្ស​អប្រិយ​បើកកកាយ​ការអាក្រក់ ហើយ​បបូរមាត់​គេ​ប្រៀបដូចជា​ភ្លើង​ឆេះរោល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 មនុស្ស​ចោល‌ម្សៀត គេ​គិត​គូរ​បង្កើត​ការ​អាក្រក់ ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 មនុស្ស​ចោល‌ម្សៀត គេ​គិត‌គូ​បង្កើត​ការ​អាក្រក់ ហើយ​នៅ​បបូរ​មាត់​គេ​មាន​ភ្លើង​ក្តៅ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 16:27
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹង​របស់ខ្ញុំ​នៅកណ្ដាលចំណោម​សិង្ហ ខ្ញុំ​ដេក​ក្នុងចំណោម​អ្នកដែល​ស៊ីបំផ្លាញ គឺ​មនុស្សលោក​; ធ្មេញ​របស់ពួកគេ​ជា​លំពែង និង​ជា​ព្រួញ ហើយ​អណ្ដាត​របស់ពួកគេ​ជា​ដាវ​ដ៏មុត​។


ចំណង់អាហារ​របស់​អ្នកប្រឹងប្រែងធ្វើការ គឺ​ប្រឹងប្រែងធ្វើការ​សម្រាប់​ខ្លួនអ្នកនោះឯង ដ្បិត​មាត់​របស់ខ្លួន​ជំរុញ​ខ្លួនគេ​។


មនុស្ស​នៃ​សេចក្ដីកំហូច​បង្កទំនាស់ ហើយ​មនុស្ស​និយាយអេចអូច​បំបែកបំបាក់​សម្លាញ់ភ្ងា​។


អ្នកដែល​បើក​ភ្នែក​ព្រឹមៗ គឺ​គិតគូរ​សេចក្ដីកំហូច​; អ្នកដែល​ខាំ​បបូរមាត់ គឺ​ប្រព្រឹត្ត​ការអាក្រក់​រួចហើយ​។


សាក្សី​អប្រិយ​ចំអកឡកឡឺយ​ដាក់​សេចក្ដីយុត្តិធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់​លេប​សេចក្ដីទុច្ចរិត​។


ប្រសិនបើ​អ្នក​ស្វែងរក​វា​ដូច​ស្វែងរក​ប្រាក់ ហើយ​ខំរក​វា​ដូច​ខំរក​កំណប់


មនុស្ស​អប្រិយ គឺ​មនុស្ស​ទុច្ចរិត ដើរចុះឡើង​ដោយ​មាត់​វៀចវេរ


គេ​ប៉ងធ្វើ​អាក្រក់​ដោយ​មាន​សេចក្ដីកំហូច​នៅក្នុង​ចិត្ត ព្រមទាំង​សាបព្រោះ​ជម្លោះ​គ្រប់ពេល​;


វេទនា​ហើយ​! អ្នកដែល​ទាញ​សេចក្ដីទុច្ចរិត​មក​ដោយ​ខ្សែ​នៃ​សេចក្ដីមិនពិត អ្នកដែល​ទាញ​បាប​មក ហាក់ដូចជា​ទាញ​ដោយ​ខ្សែ​រទេះ


អណ្ដាត​ជា​ភ្លើង ជា​ពិភព​នៃ​សេចក្ដីទុច្ចរិត​; អណ្ដាត​ត្រូវបាន​ដាក់​នៅក្នុងចំណោម​អវយវៈ​របស់យើង ទាំង​ធ្វើឲ្យ​រូបកាយ​ទាំងមូល​សៅហ្មង ក៏​បញ្ឆេះ​ដំណើរ​ជីវិត ហើយ​ខ្លួនវា​ក៏​ត្រូវបាន​បញ្ឆេះ​ដោយ​ភ្លើង​ស្ថាននរក​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម