ផារ៉ោនទ្រង់ខ្ញាល់នឹងមន្ត្រីទាំងពីររបស់ទ្រង់ គឺមេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ង
សុភាសិត 16:14 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីខ្ញាល់របស់ស្ដេចជាទូតនៃសេចក្ដីស្លាប់ ប៉ុន្តែមនុស្សមានប្រាជ្ញានឹងរម្ងាប់សេចក្ដីខ្ញាល់នោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបម្រើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញា នឹងខំរម្ងាប់សេចក្ដីក្រោធនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីក្រោធរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីក្រោធរបស់ស្តេច ប្រៀបដូចជាអ្នកបំរើនៃសេចក្ដីស្លាប់ មនុស្សមានប្រាជ្ញានឹងខំរំងាប់សេចក្ដីក្រោធនោះទៅ។ អាល់គីតាប កំហឹងរបស់ស្ដេចប្រៀបបាននឹងពេជ្ឈឃាតនាំគេយកទៅសម្លាប់ តែមនុស្សមានប្រាជ្ញាអាចទប់កំហឹងរបស់ស្ដេច។ |
ផារ៉ោនទ្រង់ខ្ញាល់នឹងមន្ត្រីទាំងពីររបស់ទ្រង់ គឺមេអ្នកថ្វាយពែង និងមេអ្នកដុតនំប៉័ង
បបូរមាត់នៃសេចក្ដីយុត្តិធម៌ជាទីគាប់ព្រះទ័យដល់ស្ដេច; ទ្រង់ស្រឡាញ់អ្នកដែលនិយាយទៀងត្រង់។
ក្នុងពន្លឺនៃព្រះភក្ត្រស្ដេចមានជីវិត ហើយការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាពពកនាំភ្លៀងចុងរដូវ។
មនុស្សអាក្រក់ស្វែងរកតែការបះបោរប៉ុណ្ណោះ ដូច្នេះទូតឃោរឃៅនឹងត្រូវបានចាត់ឲ្យមកទាស់នឹងគេ។
សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។
សេចក្ដីគំរាមកំហែងរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ អ្នកដែលធ្វើឲ្យទ្រង់ខ្ញាល់ គឺប្រព្រឹត្តបាបទាស់នឹងព្រលឹងរបស់ខ្លួន។
មនុស្សជាច្រើនស្វែងរកក្ដីសន្ដោសពីមេគ្រប់គ្រង ប៉ុន្តែសេចក្ដីយុត្តិធម៌របស់មនុស្សមកពីព្រះយេហូវ៉ា។
ប្រសិនបើកំហឹងរបស់មេគ្រប់គ្រងឆួលឡើងទាស់នឹងអ្នក កុំចាកចោលកន្លែងរបស់អ្នកឡើយ ដ្បិតភាពស្ងប់ស្ងាត់អាចរម្ងាប់កំហុសដ៏ធំបាន។
នោះដានីយ៉ែលក៏ចូលទៅ ហើយទូលសុំស្ដេចឲ្យប្រទានពេលដល់គាត់ ដើម្បីបង្ហាញការកាត់ស្រាយដល់ស្ដេច។
ដូច្នេះ ស្ដេចទ្រង់ចាត់ពេជ្ឈឃាដឲ្យទៅភ្លាម ដោយបញ្ជាឲ្យយកក្បាលរបស់យ៉ូហានមក។ ពេជ្ឈឃាដក៏ចេញទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក
នៅគ្រានោះ ហេរ៉ូឌខ្ញាល់នឹងប្រជាជនទីរ៉ុស និងស៊ីដូនយ៉ាងក្រៃលែង។ ដូច្នេះ ពួកគេក៏ព្រមព្រៀងគ្នាមកគាល់ហេរ៉ូឌ ហើយសុំសន្តិភាព ដោយបញ្ចុះបញ្ចូលប្លាសតុសមន្ត្រីរក្សាដំណាក់ស្ដេច ពីព្រោះតំបន់របស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។
ដូច្នេះ យើងជារាជទូតរបស់ព្រះគ្រីស្ទ ហាក់ដូចជាព្រះកំពុងដាស់តឿនគេតាមរយៈយើង ហើយយើងក៏អង្វរជំនួសព្រះគ្រីស្ទថា៖ “ចូរផ្សះផ្សានឹងព្រះទៅ!”។