Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:2 - ព្រះគម្ពីរខ្មែរសាកល

2 ផារ៉ោន​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ទាំង​ពីរ​របស់ទ្រង់ គឺ​មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​ខ្ញាល់​នឹង​មហាត‌លិក​ទាំង​ពីរ គឺ​មេ​អ្នក​ថ្វាយ​ពែង និង​មេ​អ្នក​ដុត​នំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះចៅ​ផារ៉ោន​មាន​ព្រះ‌ហឫទ័យ​ខ្ញាល់​នឹង​មហា‌តលិក​ទាំង​ពីរ គឺ​មហា‌តលិក​ថ្វាយ​ស្រា និង​មហា‌តលិក​ថ្វាយ​នំប៉័ង​នោះ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ផារ៉ោន​ក៏​ខ្ញាល់​នឹង​អ្នក​បំរើ​ទ្រង់​ទាំង​២​នោះ គឺ​នឹង​នាយ​ពិសេស​ថ្វាយ​ពែង ហើយ​នឹង​មេ​ពួក​អ្នក​ដុត​នំ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខឹង​នឹង​មហា‌តលឹក​ទាំង​ពីរ គឺ​មហា‌តលឹក​ជូន​ស្រា និង​មហា‌តលឹក​ជូន​នំបុ័ង​នោះ ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ការ​ទាំងនេះ មេអ្នកថ្វាយពែង និង​មេអ្នកដុតនំប៉័ង​របស់​ស្ដេច​អេហ្ស៊ីប បាន​ប្រព្រឹត្តខុស​ទាស់នឹង​ចៅហ្វាយ​របស់ខ្លួន​ជា​ស្ដេច​អេហ្ស៊ីប​។


ទ្រង់​ស្ដារ​ឲ្យ​មេអ្នកថ្វាយពែង​នូវ​តំណែង​របស់គាត់​ឡើងវិញ នោះ​គាត់​ក៏​ថ្វាយ​ពែង​ទៅ​ព្រះហស្ត​របស់​ផារ៉ោន


យ៉ាងណាមិញ មេអ្នកថ្វាយពែង​មិន​បាន​នឹកចាំ​អំពី​យ៉ូសែប​ទេ គឺ​ភ្លេច​គាត់​ឈឹង​៕


ផារ៉ោន​ធ្លាប់​ខ្ញាល់​នឹង​ពួក​រាជបម្រើ​របស់ព្រះករុណា ហើយ​ដាក់​ខ្ញុំព្រះបាទ និង​មេអ្នកដុតនំប៉័ង​ក្នុង​ទីឃុំឃាំង​ក្នុង​ផ្ទះ​របស់​មេបញ្ជាការ​កងរក្សាអង្គ​។


សូម្បីតែ​កំហឹង​របស់​មនុស្ស​ក៏​នឹង​ធ្វើឲ្យ​គេ​សរសើរតម្កើង​ព្រះអង្គ​; ព្រះអង្គ​នឹង​ក្រវាត់​អង្គទ្រង់​ដោយ​អ្នកដែលនៅសល់​ពី​កំហឹង​។


សេចក្ដីខ្ញាល់​របស់​ស្ដេច​ជា​ទូត​នៃ​សេចក្ដីស្លាប់ ប៉ុន្តែ​មនុស្ស​មានប្រាជ្ញា​នឹង​រម្ងាប់​សេចក្ដីខ្ញាល់នោះ​។


សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។


មនុស្សនៃ​សេចក្ដីក្ដៅក្រហាយ​នឹង​ទទួល​ទោស​; ប្រសិនបើ​អ្នក​ជួយ​គេ​ឲ្យរួច​ម្ដង ក៏​អ្នក​ត្រូវតែ​ជួយ​ម្ដងទៀត​។


សេចក្ដីក្ដៅក្រហាយ​គឺ​ឃោរឃៅ ហើយ​កំហឹង​ដូចជា​ទឹកជំនន់ ប៉ុន្តែ​តើ​នរណា​អាច​ឈរ​នៅមុខ​សេចក្ដីប្រច័ណ្ឌ​បាន​?


នៅគ្រានោះ ហេរ៉ូឌ​ខ្ញាល់​នឹង​ប្រជាជនទីរ៉ុស និង​ស៊ីដូន​យ៉ាងក្រៃលែង​។ ដូច្នេះ ពួកគេ​ក៏​ព្រមព្រៀងគ្នា​មក​គាល់​ហេរ៉ូឌ ហើយ​សុំ​សន្តិភាព ដោយ​បញ្ចុះបញ្ចូល​ប្លាសតុស​មន្ត្រីរក្សាដំណាក់​ស្ដេច ពីព្រោះ​តំបន់​របស់​ពួកគេ​ទទួលស្បៀងអាហារ​ពី​ស្រុក​របស់​ស្ដេច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម