Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:4 - ព្រះគម្ពីរខ្មែរសាកល

4 ប្រសិនបើ​កំហឹង​របស់​មេគ្រប់គ្រង​ឆួលឡើង​ទាស់នឹង​អ្នក កុំ​ចាកចោល​កន្លែង​របស់អ្នក​ឡើយ ដ្បិត​ភាពស្ងប់ស្ងាត់​អាច​រម្ងាប់​កំហុស​ដ៏ធំ​បាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ថយ​ចេញ​ពី​ទីកន្លែង​របស់​ឯង​ឡើយ ព្រោះ​ការ​សម្លូត​រមែង​រម្ងាប់​ទោស​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ​បង់​ចោល​មុខងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស‌វាង​កំហុស​ដ៏​ធ្ងន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 បើ​អ្នក​គ្រប់‌គ្រង​កើត​មាន​ចិត្ត​មួម៉ៅ​នឹង​ឯង នោះ​កុំ​ឲ្យ​ថយ​ចេញ​ពី​ទី​របស់​ឯង​ឡើយ ពី​ព្រោះ​សេចក្ដី​សំឡូត​រមែង​រំងាប់​ទោស​យ៉ាង​ធំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ​បង់​ចោល​មុខ‌ងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស‌វាង​កំហុស​ដ៏​ធ្ងន់។

សូមមើលជំពូក ចម្លង




សាស្តា 10:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ឆាប់ខឹង​បង្កទំនាស់ រីឯ​មនុស្ស​យឺត​នឹង​ខឹង​រម្ងាប់​ជម្លោះ​។


ដោយ​ការអត់ធ្មត់យ៉ាងយូរ គេ​អាច​លួងលោម​អ្នកដឹកនាំ ហើយ​អណ្ដាត​ទន់ភ្លន់​ក៏​អាច​បំបាក់​ឆ្អឹង​បាន​ដែរ​។


មាន​ការអាក្រក់​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្រោម​ថ្ងៃ មើលទៅដូចជា​កំហុសអចេតនា​ដែល​ចេញមក​ពី​មេគ្រប់គ្រង គឺ​:


កុំ​ប្រញាប់​ចេញ​ពី​ព្រះភក្ត្រ​ស្ដេច​ឡើយ ក៏កុំ​ប្រកាន់គោលជំហរ​ក្នុង​ការអាក្រក់​ដែរ ដ្បិត​ស្ដេច​នឹង​ធ្វើ​អ្វីក៏ដោយដែល​ទ្រង់​សព្វព្រះទ័យ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម