Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 16:13 - ព្រះគម្ពីរខ្មែរសាកល

13 បបូរមាត់​នៃ​សេចក្ដីយុត្តិធម៌​ជា​ទីគាប់ព្រះទ័យ​ដល់​ស្ដេច​; ទ្រង់​ស្រឡាញ់​អ្នកដែល​និយាយ​ទៀងត្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់ ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​ស្រឡាញ់​ដល់​អ្នក​ណា ដែល​ពោល​ដោយ​ត្រឹម​ត្រូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ទ្រង់​ក៏​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ពោល​ដោយ​ត្រឹម‌ត្រូវ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្ដេច​ពេញ​ចិត្ត​នឹង​អ្នក​និយាយ​ត្រង់ ហើយ​ស្រឡាញ់​អ្នក​និយាយ​ការ​ពិត។

សូមមើលជំពូក ចម្លង




សុភា‌សិត 16:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ការគាប់ព្រះទ័យ​របស់​ស្ដេច មាន​ដល់​បាវបម្រើ​ដែល​មានប្រាជ្ញា ប៉ុន្តែ​សេចក្ដីក្រេវក្រោធ​របស់ទ្រង់ មាន​ដល់​អ្នកដែល​នាំមកនូវសេចក្ដីអាម៉ាស់​៕


ការ​ធ្វើ​អាក្រក់ ជា​ទីស្អប់ខ្ពើម​ដល់​ស្ដេច ដ្បិត​បល្ល័ង្ក​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​សេចក្ដីយុត្តិធម៌​។


សេចក្ដីខ្ញាល់​របស់​ស្ដេច​ជា​ទូត​នៃ​សេចក្ដីស្លាប់ ប៉ុន្តែ​មនុស្ស​មានប្រាជ្ញា​នឹង​រម្ងាប់​សេចក្ដីខ្ញាល់នោះ​។


អ្នកដែល​ស្រឡាញ់​ចិត្ត​បរិសុទ្ធ និង​បបូរមាត់​អនុគ្រោះ អ្នកនោះ​មាន​ស្ដេច​ជា​មិត្តភក្ដិ​របស់ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម