សូមឲ្យទូលបង្គំយល់ច្បាស់នូវផ្លូវនៃច្បាប់តម្រារបស់ព្រះអង្គផង នោះទូលបង្គំនឹងសញ្ជឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
សុភាសិត 12:1 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលស្រឡាញ់សេចក្ដីប្រៀនប្រដៅ គឺស្រឡាញ់ចំណេះដឹង រីឯអ្នកដែលស្អប់ការស្ដីប្រដៅ ជាមនុស្សល្ងង់ខ្លៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់ដំរិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។ អាល់គីតាប អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។ |
សូមឲ្យទូលបង្គំយល់ច្បាស់នូវផ្លូវនៃច្បាប់តម្រារបស់ព្រះអង្គផង នោះទូលបង្គំនឹងសញ្ជឹងគិតអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ——ការនេះជាសេចក្ដីសប្បុរស; សូមឲ្យគេស្ដីបន្ទោសទូលបង្គំចុះ——ការនេះជាប្រេងលើក្បាល; សូមកុំឲ្យក្បាលរបស់ទូលបង្គំបដិសេធវាឡើយ! ជាការពិត សេចក្ដីអធិស្ឋានរបស់ទូលបង្គំទាស់នឹងអំពើអាក្រក់របស់មនុស្សអាក្រក់ជានិច្ច។
កុំធ្វើដូចជាសេះ ឬដូចជាលាកាត់ ដែលមិនយល់អ្វីឡើយ បើមិនបញ្ជាដោយបង្ខាំ និងបង្ហៀរទេ វាមិនមកជិតអ្នកឡើយ។
ពិតមែនហើយ អ្នកបានស្អប់ការប្រៀនប្រដៅ ហើយបានបោះចោលព្រះបន្ទូលរបស់យើងទៅក្រោយអ្នកដែរ។
ចិត្តរបស់មនុស្សមានប្រាជ្ញា ទទួលយកសេចក្ដីបង្គាប់ រីឯបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។
ប្រសិនបើមនុស្សសុចរិតត្រូវបានតបសងនៅផែនដីនេះទៅហើយ ចុះទម្រាំមនុស្សអាក្រក់ និងមនុស្សបាប តើនឹងត្រូវបានតបសងអម្បាលម៉ានទៅទៀត៕
មនុស្សល្អទទួលបានការគាប់ព្រះហឫទ័យពីព្រះយេហូវ៉ា រីឯមនុស្សមានកលល្បិច ព្រះអង្គផ្ដន្ទាទោសពួកគេ។
ការប្រៀនប្រដៅយ៉ាងធ្ងន់ធ្ងរ គឺសម្រាប់អ្នកដែលបោះបង់ចោលមាគ៌ា; អ្នកដែលស្អប់ការស្ដីប្រដៅនឹងត្រូវស្លាប់។
អ្នកដែលផ្ដាច់ខ្លួនចេញពីគេ គឺស្វែងរកតែចំណង់របស់ខ្លួន ហើយប្រឆាំងនឹងប្រាជ្ញាត្រឹមត្រូវគ្រប់យ៉ាង។
ដូច្នេះឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ដាប់តាមខ្ញុំចុះ! មានពរហើយ អ្នកដែលរក្សាផ្លូវរបស់ខ្ញុំ!
ប៉ុន្តែអ្នកដែលឃ្វាងពីខ្ញុំ អ្នកនោះកំពុងតែធ្វើទុក្ខព្រលឹងរបស់ខ្លួន; អស់អ្នកដែលស្អប់ខ្ញុំ គឺស្រឡាញ់សេចក្ដីស្លាប់”៕
គោស្គាល់ម្ចាស់របស់វា ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ ប្រជារាស្ត្ររបស់យើងមិនយល់ច្បាស់ទេ”។
និងដោយការបោកបញ្ឆោតគ្រប់យ៉ាងនៃសេចក្ដីទុច្ចរិត ចំពោះអ្នកដែលត្រូវវិនាស ពីព្រោះពួកគេមិនទទួលយកសេចក្ដីស្រឡាញ់នៃសេចក្ដីពិត ដែលអាចធ្វើឲ្យពួកគេបានសង្គ្រោះ។