Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 11:31 - ព្រះគម្ពីរខ្មែរសាកល

31 ប្រសិនបើ​មនុស្ស​សុចរិត​ត្រូវបាន​តបសង​នៅ​ផែនដី​នេះ​ទៅហើយ ចុះទម្រាំ​មនុស្ស​អាក្រក់ និង​មនុស្សបាប តើ​នឹង​ត្រូវបាន​តបសង​អម្បាលម៉ាន​ទៅទៀត​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ប្រសិន​បើ​មនុស្ស​សុចរិត បាន​ទទួល​រង្វាន់​នៅ​ផែនដី ចំណង់បើ​មនុស្ស​អាក្រក់ និង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង លើស​ជាង​អម្បាល‌ម៉ាន​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 មើល ពួក​មនុស្ស​សុចរិត​នឹង​ទទួល​បាន​រង្វាន់​នៅ​ផែនដី​ទៅ​ហើយ ចុះ​ឯ​មនុស្ស​អាក្រក់ នឹង​មនុស្ស​មាន​បាប តើ​នឹង​ទទួល​សំណង​លើស​ជាង​អំបាល‌ម៉ាន​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង




សុភា‌សិត 11:31
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​ស្រឡាញ់​សេចក្ដីប្រៀនប្រដៅ គឺ​ស្រឡាញ់​ចំណេះដឹង រីឯ​អ្នកដែល​ស្អប់​ការស្ដីប្រដៅ ជា​មនុស្ស​ល្ងង់ខ្លៅ​។


មហន្តរាយ​ដេញតាម​មនុស្សបាប រីឯ​សេចក្ដី​ល្អ​តបសង​មនុស្ស​សុចរិត​។


ដូចដែល​ខ្មាន់ធ្នូ​បាញ់​មនុស្ស​ទាំងអស់​យ៉ាងណា អ្នកដែល​ជួល​មនុស្សល្ងង់ ឬ​ជួល​អ្នកដែល​ដើរកាត់​ក៏​ជា​យ៉ាងនោះដែរ​។


យើង​នឹង​ដាក់ទោស​ពិភពលោក ដោយព្រោះ​ការអាក្រក់​របស់ពួកគេ យើង​នឹង​ដាក់ទោស​មនុស្ស​អាក្រក់ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់ពួកគេ​; យើង​នឹង​កម្ចាត់​អំនួត​របស់​មនុស្ស​ក្អេងក្អាង ហើយ​បន្ទាប​ភាពព្រហើន​របស់​មនុស្ស​កាចសាហាវ​។


វេទនា​ដល់​មនុស្ស​អាក្រក់​ហើយ ពួកគេ​នឹង​រងទុក្ខ ដ្បិត​ទង្វើ​នៃ​ដៃ​របស់ពួកគេ នឹង​ត្រូវបាន​ធ្វើ​ដល់​ពួកគេ​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម