ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។
សាស្តា 8:1 - ព្រះគម្ពីរខ្មែរសាកល តើនរណាដូចមនុស្សមានប្រាជ្ញា? តើនរណាដឹងការបកស្រាយនូវសេចក្ដីអ្វីមួយ? ប្រាជ្ញារបស់មនុស្សធ្វើឲ្យទឹកមុខរបស់គេភ្លឺថ្លា ហើយភាពរឹងរូសនៃទឹកមុខរបស់គេក៏ផ្លាស់ប្ដូរដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានអ្នកណាដូចអ្នកប្រាជ្ញ? តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីផ្សេងៗ? ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ព្រឹត្តិការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើឲ្យផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់បំប្រែទឹកមុខដ៏មួហ្មងរបស់គេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានអ្នកណាដូចអ្នកប្រាជ្ញ តើអ្នកណាចេះកាត់ស្រាយន័យសេចក្ដីអ្វីៗ ប្រាជ្ញារបស់មនុស្សរមែងធ្វើឲ្យទឹកមុខគេផូរផង់ឡើង ហើយទឹកមុខរឹងរបស់គេក៏ផ្លាស់ប្រែទៅ អាល់គីតាប តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ព្រឹត្តិការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើឲ្យផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់បំប្រែទឹកមុខដ៏មួហ្មងរបស់គេផង។ |
ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។
ដើម្បីបានយល់ច្បាស់នូវសុភាសិត និងពាក្យឧបមា គឺយល់ច្បាស់នូវពាក្យរបស់មនុស្សមានប្រាជ្ញា និងប្រស្នារបស់ពួកគេ។
មនុស្សត្រូវបានសរសើរតាមសុភនិច្ឆ័យរបស់ខ្លួន ប៉ុន្តែអ្នកដែលមានចិត្តវៀចវេរនឹងទទួលសេចក្ដីមើលងាយ។
ប្រាជ្ញានៅចំពោះមុខអ្នកដែលមានការយល់ច្បាស់ ប៉ុន្តែភ្នែករបស់មនុស្សល្ងង់សម្លឹងទៅចុងបំផុតនៃផែនដី។
គឺព្រះអង្គហើយ ដែលបើកសម្ដែងសេចក្ដីដ៏ជ្រាលជ្រៅ និងលាក់កំបាំង; ព្រះអង្គទ្រង់ជ្រាបអ្វីដែលនៅទីងងឹត ហើយពន្លឺនៅជាមួយព្រះអង្គ។
ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “ប្រាកដមែន ព្រះរបស់ពួកអ្នកជាព្រះលើអស់ទាំងព្រះ ជាព្រះអម្ចាស់លើអស់ទាំងស្ដេច និងជាអ្នកដែលបើកសម្ដែងអាថ៌កំបាំង ដ្បិតអ្នកអាចបើកសម្ដែងអាថ៌កំបាំងនេះបាន!”។
ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ គឺព្រះភក្ត្ររបស់ព្រះអង្គភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្ររបស់ព្រះអង្គក៏ប្រែជាសដូចពន្លឺ។
នៅពេលពួកគេឃើញភាពក្លាហានរបស់ពេត្រុស និងយ៉ូហាន ទាំងយល់ឃើញថាអ្នកទាំងពីរជាមនុស្សសាមញ្ញ និងមិនបានរៀនសូត្រ ពួកគេក៏ភ្ញាក់ផ្អើល ហើយមើលស្គាល់ថាអ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ
ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមទតមើលសេចក្ដីគំរាមកំហែងរបស់ពួកគេ ហើយប្រទានឲ្យបាវបម្រើរបស់ព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដោយភាពក្លាហានដ៏ពេញលេញផង
អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាសម្លឹងមើលស្ទេផាន ក៏ឃើញមុខគាត់ដូចជាមុខទូតសួគ៌៕
ដូច្នេះ អ្នកត្រូវតែចុះចូល មិនគ្រាន់តែដោយព្រោះព្រះពិរោធប៉ុណ្ណោះទេ គឺដោយព្រោះសតិសម្បជញ្ញៈដែរ។
ព្រមទាំងសម្រាប់ខ្ញុំដែរ ដើម្បីឲ្យមានពាក្យសម្ដីប្រទានមកខ្ញុំនៅពេលខ្ញុំបើកមាត់និយាយ ធ្វើឲ្យខ្ញុំបានប្រកាសអាថ៌កំបាំងនៃដំណឹងល្អដោយភាពក្លាហាន។
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។
អ្នករាល់គ្នាត្រូវដឹងការនេះជាមុនសិនថា គ្រប់ទាំងពាក្យព្យាករក្នុងព្រះគម្ពីរ មិនមែនមកពីការបកស្រាយផ្ទាល់ខ្លួនរបស់មនុស្សទេ