Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:24 - ព្រះគម្ពីរខ្មែរសាកល

24 ប្រាជ្ញា​នៅចំពោះមុខ​អ្នកដែល​មានការយល់ច្បាស់ ប៉ុន្តែ​ភ្នែក​របស់​មនុស្សល្ងង់​សម្លឹង​ទៅ​ចុងបំផុត​នៃ​ផែនដី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ឯ​ប្រាជ្ញា​រមែង​នៅ​ចំពោះ​មុខ មនុស្ស​ដែល​មាន​តម្រិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាស‌វៃ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​ប្រាជ្ញា រមែង​នៅ​ចំពោះ​មុខ​មនុស្ស​ដែល​មាន​ដំរិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ​មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ប្រាជ្ញា​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាស‌វៃ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:24
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្នែក​របស់​មនុស្ស​មានប្រាជ្ញា នៅត្រង់​ក្បាល​គេ រីឯ​មនុស្សល្ងង់​វិញ ដើរ​ក្នុង​ភាពងងឹត​។ យ៉ាងណាមិញ ខ្ញុំ​បាន​យល់ឃើញ​ថា វាសនា​តែមួយ​នឹង​កើតមាន​ដល់​ពួកគេ​ទាំងពីរ​។


តើ​នរណា​ដូច​មនុស្ស​មានប្រាជ្ញា​? តើ​នរណា​ដឹង​ការបកស្រាយ​នូវ​សេចក្ដី​អ្វីមួយ​? ប្រាជ្ញា​របស់​មនុស្ស​ធ្វើឲ្យ​ទឹកមុខ​របស់គេ​ភ្លឺថ្លា ហើយ​ភាពរឹងរូស​នៃ​ទឹកមុខ​របស់គេ​ក៏​ផ្លាស់ប្ដូរ​ដែរ​។


ដ្បិត​អ្វីៗ​ទាំងអស់​ដែល​នៅក្នុង​ពិភពលោក ដូចជា​តណ្ហា​របស់​សាច់ឈាម តណ្ហា​របស់​ភ្នែក និង​អំនួត​នៃ​ការរស់នៅ មិនមែន​មក​ពី​ព្រះ​បិតា​ទេ គឺ​មក​ពី​ពិភពលោក​វិញ​។


អ្វីដែល​ភ្នែក​មើលឃើញ ប្រសើរ​ជាង​ចិត្ត​ដែល​ស្រមើស្រមៃ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


មនុស្សចំអកឡកឡឺយ​ស្វែងរក​ប្រាជ្ញា ក៏​រក​មិន​ឃើញ​ឡើយ ប៉ុន្តែ​ចំណេះដឹង​មក​ដល់​អ្នកដែល​យល់ច្បាស់​យ៉ាងងាយ​។


ប្រសិនបើ​អ្នកណា​ចង់​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ អ្នកនោះ​នឹង​ដឹង​អំពី​សេចក្ដីបង្រៀន​នេះ​ថា​តើ​មក​ពី​ព្រះ ឬក៏​ខ្ញុំ​និយាយ​ចេញពី​ខ្លួនខ្ញុំ​។


កាលណា​អ្នក​ចោល​ភ្នែក​ទៅលើ​ទ្រព្យសម្បត្តិ វា​ក៏​បាត់ទៅ ដ្បិត​វា​តែងតែដុះ​ស្លាប​ហើរ​ទៅលើ​មេឃ​ដូច​ឥន្ទ្រី​។


ចិត្ត​ដែល​មានការយល់ច្បាស់ ស្វែងរក​ចំណេះដឹង រីឯ​មាត់​របស់​មនុស្សល្ងង់​ស៊ី​សេចក្ដីល្ងង់​ជាអាហារ​។


សូម​បង្វែរ​ភ្នែក​របស់ទូលបង្គំ​ចេញ កុំឲ្យ​មើល​ការឥតខ្លឹមសារ​ឡើយ សូម​រក្សាជីវិត​ទូលបង្គំ​តាម​មាគ៌ា​របស់ព្រះអង្គ​ផង​។


កូន​ល្ងង់​ជា​ទុក្ខព្រួយ​ដល់​ឪពុក​របស់ខ្លួន និង​ជា​ជាតិល្វីង​ដល់​ម្ដាយដែល​សម្រាល​វា​មក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម