Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 2:22 - ព្រះគម្ពីរខ្មែរសាកល

22 គឺ​ព្រះអង្គ​ហើយ ដែល​បើកសម្ដែង​សេចក្ដី​ដ៏ជ្រាលជ្រៅ និង​លាក់កំបាំង​; ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីដែល​នៅ​ទីងងឹត ហើយ​ពន្លឺ​នៅ​ជាមួយ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ​អង្គ​សម្ដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ព្រះ‌អង្គ​ជ្រាប​សេចក្ដី​ដែល​ស្ថិត​ក្នុង​ទី​ងងឹត ហើយ​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះអង្គ​សម្តែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ទ្រង់​ក៏​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ទ្រង់​ជ្រាប​សេចក្ដី​ដែល​នៅ​ទី​ងងឹត ហើយ​មាន​ពន្លឺ​នៅ​ជា​មួយ​នឹង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ទ្រង់​សំដែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ទ្រង់​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ទ្រង់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 2:22
37 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូសែប​ទូល​ផារ៉ោន​ថា​៖ “មិនមែន​ខ្ញុំព្រះបាទ​ទេ គឺ​ព្រះ​នឹង​ផ្ដល់ចម្លើយ​អំពី​សេចក្ដីសុខសាន្ត​របស់​ផារ៉ោន”។


ព្រះអង្គ​គ្របដណ្ដប់​អង្គទ្រង់​ដោយ​ពន្លឺ ដូច​សម្លៀកបំពាក់ ហើយ​លាត​ផ្ទៃមេឃ​ដូច​វាំងនន​។


ព្រះយេហូវ៉ា​ស្និទ្ធស្នាល​នឹង​អ្នកដែល​កោតខ្លាច​ព្រះអង្គ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​គេ​ស្គាល់​សម្ពន្ធមេត្រី​របស់ព្រះអង្គ​។


ដ្បិត​ប្រភពទឹក​នៃ​ជីវិត​នៅនឹង​ព្រះអង្គ​; នៅក្នុង​ពន្លឺ​របស់ព្រះអង្គ ទើប​យើង​ឃើញ​ពន្លឺ​។


តើ​នរណា​ដូច​មនុស្ស​មានប្រាជ្ញា​? តើ​នរណា​ដឹង​ការបកស្រាយ​នូវ​សេចក្ដី​អ្វីមួយ​? ប្រាជ្ញា​របស់​មនុស្ស​ធ្វើឲ្យ​ទឹកមុខ​របស់គេ​ភ្លឺថ្លា ហើយ​ភាពរឹងរូស​នៃ​ទឹកមុខ​របស់គេ​ក៏​ផ្លាស់ប្ដូរ​ដែរ​។


ចូរឲ្យ​ពួកគេ​នាំ​សេចក្ដីទាំងនោះ​មក ហើយ​ប្រាប់​ពួកយើង​អំពី​អ្វីដែល​នឹង​កើតឡើង​។ ចូរ​ប្រាប់​អំពីការ​ពីមុន​ថាតើ​វា​ជា​យ៉ាងណា ដើម្បីឲ្យ​ពួកយើង​បាន​ពិចារណា ឲ្យ​ដឹង​ចុងបញ្ចប់​នៃ​ការទាំងនោះ ឬ​ចូរ​ប្រកាស​ដល់​ពួកយើង​នូវអ្វី​ដែល​នឹង​មកដល់​ចុះ​។


តើ​នរណា​បាន​ប្រកាស​តាំងពី​ដើមដំបូង ដើម្បីឲ្យ​ពួកយើង​បាន​ដឹង ក៏​ប្រកាស​តាំងពី​មុន ដើម្បីឲ្យ​ពួកយើង​បាន​និយាយថា​៖ “ត្រឹមត្រូវ​ហើយ”? គ្មានអ្នកណា​ប្រកាស​សោះ គ្មានអ្នកណា​ផ្សព្វផ្សាយ​សោះ គ្មានអ្នកណា​ឮ​ពាក្យសម្ដី​របស់អ្នករាល់គ្នា​សោះ​!


មើល៍! ការ​ពីមុន​បាន​សម្រេច​ហើយ ហើយ​យើង​នឹង​ប្រកាស​ការថ្មី​។ យើង​នឹង​តំណាលឲ្យ​អ្នករាល់គ្នា​ស្ដាប់ មុន​ការទាំងនោះ​លេចឡើង”។


យើង​បាន​សូន​ពន្លឺ​ឡើង ហើយ​និម្មិតបង្កើត​ភាពងងឹត​; យើង​បាន​ធ្វើឲ្យមាន​សេចក្ដីសុខសាន្ត ហើយ​និម្មិតបង្កើត​មហន្តរាយ​។ គឺ​យើង​ជា​យេហូវ៉ា បាន​ធ្វើ​គ្រប់​ការទាំងនេះ​។


ដំណើររឿង​ដែល​ព្រះរាជា​ទ្រង់​សួរ​នេះ ពិបាក​ណាស់ គ្មាន​អ្នកណា​អាច​បង្ហាញ​ដំណើររឿងនេះ​នៅចំពោះ​ព្រះរាជា​បាន​ឡើយ លើកលែងតែ​បណ្ដា​ព្រះ​ដែល​មិនមាន​លំនៅ​ជាមួយ​សាច់ឈាម​ប៉ុណ្ណោះ”។


ពេលនោះ អាថ៌កំបាំង​នោះ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល​ក្នុង​និមិត្ត​នៅ​ពេលយប់ ដានីយ៉ែល​ក៏​ថ្វាយពរ​ព្រះ​នៃ​ស្ថានសួគ៌​។


ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ប្រាកដមែន ព្រះ​របស់ពួកអ្នក​ជា​ព្រះ​លើ​អស់ទាំង​ព្រះ ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ស្ដេច និង​ជា​អ្នកដែល​បើកសម្ដែង​អាថ៌កំបាំង ដ្បិត​អ្នក​អាច​បើកសម្ដែង​អាថ៌កំបាំង​នេះ​បាន​!”។


មាន​មនុស្ស​ម្នាក់​នៅក្នុង​អាណាចក្រ​របស់ព្រះករុណា ដែល​មាន​វិញ្ញាណ​របស់​បណ្ដា​ព្រះ​ដ៏វិសុទ្ធ​នៅក្នុង​គាត់​។ នៅ​ជំនាន់​ព្រះបិតា​របស់ព្រះករុណា នោះ​ឃើញមាន​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដូច​ប្រាជ្ញា​របស់​បណ្ដា​ព្រះ នៅក្នុង​គាត់ ហើយ​ព្រះបាទ​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា បាន​តាំង​គាត់​ឡើង ជា​មេ​លើ​ពួក​គ្រូមន្តអាគម ពួក​ហោរ ពួកខាល់ដេ និង​ពួក​គ្រូទាយ​។ ព្រះបិតា​របស់ព្រះករុណា​ដែលជា​ស្ដេច​បានធ្វើដូច្នេះ


យើង​បាន​ឮ​អំពី​អ្នក​ថា វិញ្ញាណ​របស់​បណ្ដា​ព្រះ​នៅក្នុង​អ្នក ហើយ​ភាពយល់ច្បាស់ និង​ការយល់ដឹង ព្រមទាំង​ប្រាជ្ញា​ដ៏វិសេស​ឃើញមាន​នៅក្នុង​អ្នក​។


នេះជាហេតុដែល​ខ្ញុំ​និយាយ​នឹង​ពួកគេ​ជា​ពាក្យឧបមា គឺ​ដោយសារ​ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​; ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​ឮ ហើយក៏មិន​យល់​ដែរ​។


ពន្លឺនេះ​ជា​ពន្លឺ​ពិត ដែល​កំពុង​យាង​មក​ក្នុង​ពិភពលោក បំភ្លឺ​មនុស្ស​គ្រប់រូប​។


ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ហ្វូងមនុស្ស​សាជាថ្មី​ថា​៖“គឺ​ខ្ញុំ​ជា​ពន្លឺ​នៃ​ពិភពលោក​។ អ្នក​ដែល​មកតាម​ខ្ញុំ មិន​ដើរ​ក្នុង​សេចក្ដីងងឹត​សោះឡើយ ប៉ុន្តែ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”។


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


អាថ៌កំបាំងនេះ​មិន​ត្រូវបាន​សម្ដែង​ដល់​មនុស្សជាតិ​ជំនាន់​មុនៗ ដូចដែល​ត្រូវបាន​បើកសម្ដែង​ដល់​ពួក​សាវ័ក និង​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ​នាបច្ចុប្បន្ននេះ តាមរយៈ​ព្រះវិញ្ញាណ​នោះ​ឡើយ​។


ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏​មាន​អមតភាព ដែល​ស្ថិតនៅ​ក្នុង​ពន្លឺ​ដែលមិនអាចចូលទៅជិតបាន ជា​ព្រះអង្គ​ដែល​គ្មាន​មនុស្ស​ណា​បាន​ឃើញ ‍ហើយក៏មិន​អាច​មើលឃើញ​បាន​ដែរ​។ សូមឲ្យ​កិត្តិយស និង​ព្រះចេស្ដា​ដ៏អស់កល្បជានិច្ច មាន​ដល់​ព្រះអង្គ​! អាម៉ែន។


គ្មាន​អ្វីដែលត្រូវបាននិម្មិតបង្កើត​ណា​ដែល​លាក់បាំង​នៅចំពោះ​ព្រះ​ឡើយ គឺ​របស់​សព្វសារពើ​សុទ្ធតែ​នៅ​ទទេ ហើយ​ចំហ​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​; ចំពោះ​ព្រះអង្គ​នេះឯង ដែល​យើង​ត្រូវ​រៀបរាប់ទូល​។


គ្រប់ទាំង​ជំនូន​ដ៏ល្អ និង​អស់ទាំង​អំណោយទាន​ដ៏គ្រប់លក្ខណ៍ សុទ្ធតែមក​ពីខាងលើ គឺ​ចុះមក​ពី​ព្រះ​បិតា​នៃ​ពន្លឺ​; ចំពោះ​ព្រះអង្គ​គ្មាន​ការផ្លាស់ប្ដូរ ឬ​ស្រមោល​នៃ​ការប្រែប្រួល​ឡើយ​។


នេះ​ជា​សារ​ដែល​យើង​បាន​ឮ​ពី​ព្រះគ្រីស្ទ​មក ហើយ​ប្រកាស​ដល់​អ្នករាល់គ្នា គឺថា​ព្រះ​ជា​ពន្លឺ ហើយ​ក្នុង​ព្រះអង្គ​គ្មាន​សេចក្ដីងងឹត​ណា​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម