Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 8:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 តើ​មាន​អ្នក​ណា​ដូច​អ្នក​ប្រាជ្ញ តើ​អ្នក​ណា​ចេះ​កាត់​ស្រាយ​ន័យ​សេចក្ដី​អ្វីៗ ប្រាជ្ញា​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​គេ​ផូរ‌ផង់​ឡើង ហើយ​ទឹក​មុខ​រឹង​របស់​គេ​ក៏​ផ្លាស់​ប្រែ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 តើ​នរណា​ដូច​មនុស្ស​មានប្រាជ្ញា​? តើ​នរណា​ដឹង​ការបកស្រាយ​នូវ​សេចក្ដី​អ្វីមួយ​? ប្រាជ្ញា​របស់​មនុស្ស​ធ្វើឲ្យ​ទឹកមុខ​របស់គេ​ភ្លឺថ្លា ហើយ​ភាពរឹងរូស​នៃ​ទឹកមុខ​របស់គេ​ក៏​ផ្លាស់ប្ដូរ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 តើ​មាន​អ្នក​ណា​ដូច​អ្នក​ប្រាជ្ញ? តើ​អ្នក​ណា​ចេះ​កាត់​ស្រាយ​ន័យ​សេចក្ដី​ផ្សេងៗ? ប្រាជ្ញា​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​គេ​ផូរ‌ផង់​ឡើង ហើយ​ទឹក​មុខ​រឹង​របស់​គេ​ក៏​ផ្លាស់​ប្រែ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 តើ​នរណា​ដូច​អ្នក​ប្រាជ្ញ តើ​នរណា​អាច​ពន្យល់​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​បាន? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​គេ​ភ្លឺ​ថ្លា ព្រម​ទាំង​បំផ្លាស់‌បំប្រែ​ទឹក​មុខ​ដ៏​មួហ្មង​របស់​គេ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 តើ​នរណា​ដូច​អ្នក​ប្រាជ្ញ តើ​នរណា​អាច​ពន្យល់​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​បាន? ប្រាជ្ញា​របស់​មនុស្ស​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​របស់​គេ​ភ្លឺ​ថ្លា ព្រម​ទាំង​បំផ្លាស់‌បំប្រែ​ទឹក​មុខ​ដ៏​មួហ្មង​របស់​គេ​ផង។

សូមមើលជំពូក ចម្លង




សាស្តា 8:1
27 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឆ្លើយ​ថា យើង​បាន​យល់​សប្តិ តែ​គ្មាន​អ្នក​ណា​អាច​នឹង​កាត់​ស្រាយ​ឲ្យ​បាន​សោះ នោះ​យ៉ូសែប​គាត់​និយាយ​ទៅ​គេ​ថា សេចក្ដី​សំរាយ​ស្រេច​នៅ​ព្រះ​ទេ​តើ សូម​លោក​ប្រាប់​សប្តិ​នោះ​មក​ខ្ញុំ​មើល។


បើ​សិន​ជា​មាន​ទេវតា​១​នៅ​នឹង​គេ ដើម្បី​ថ្លែង​ការ គឺ​១​ក្នុង​១​ពាន់ សំរាប់​នឹង​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ប្រព្រឹត្ត


ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​បាន​មើល​មុខ​ម៉ូសេ ឃើញ​ស្បែក​មុខ​លោក​ភ្លឺ បាន​ជា​លោក​យក​ស្បៃ​មក​បាំង​មុខ​ទៀត ទាល់​តែ​ចូល​ទៅ​ទូល​នឹង​ទ្រង់​វិញ។


ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត នឹង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ នឹង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។


មនុស្ស​នឹង​បាន​គេ​សរសើរ​តាម​ប្រាជ្ញា​របស់​ខ្លួន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​គេ​នឹង​ស្អប់​វិញ។


ឯ​ប្រាជ្ញា រមែង​នៅ​ចំពោះ​មុខ​មនុស្ស​ដែល​មាន​ដំរិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ​មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។


មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ គេ​ខំ​ប្រឹង​កែ​ឲ្យ​ផ្លូវ​ខ្លួន​បាន​ត្រឹម‌ត្រូវ។


មនុស្ស​មាន​ប្រាជ្ញា​ក៏​មាន​កំឡាំង​ច្រើន អើ មនុស្ស​ដែល​មាន​ដំរិះ​ក៏​ចំរើន​អំណាច​ខ្លួន​ឡើង


ទ្រង់​ក៏​សំដែង​ឲ្យ​ឃើញ​អស់​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ ហើយ​លាក់​កំបាំង ទ្រង់​ជ្រាប​សេចក្ដី​ដែល​នៅ​ទី​ងងឹត ហើយ​មាន​ពន្លឺ​នៅ​ជា​មួយ​នឹង​ទ្រង់


ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ដានី‌យ៉ែល​ថា ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ហើយ ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង ពី​ព្រោះ​ឃើញ​ថា អ្នក​អាច​នឹង​សំដែង ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​នេះ​បាន


រួច​ទ្រង់​បាន​ផ្លាស់​ប្រែ​នៅ​មុខ​អ្នក​ទាំង​នោះ ព្រះ‌ភក្ត្រ​ទ្រង់​បាន​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌ពស្ត្រ​ទ្រង់​ក៏​ត្រឡប់​ជា​ស​ដូច​ពន្លឺ


កាល​បាន​ឃើញ​ថា ពេត្រុស នឹង​យ៉ូហាន​មាន​ចិត្ត​ក្លាហាន នោះ​ពួក​លោក​ទាំង​នោះ​ក៏​មាន​សេចក្ដី​អស្ចារ្យ​ដោយ​ដឹង​ថា គេ​ជា​មនុស្ស​មិន‌សូវ​ចេះ​ជ្រៅ‌ជ្រះ ហើយ​ឥត​បាន​រៀន‌សូត្រ​ប៉ុន្មាន​ផង បាន​ជា​លោក​យល់​ឃើញ​ថា គេ​ធ្លាប់​នៅ​ជា​មួយ​នឹង​ព្រះ‌យេស៊ូវ


ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​សេចក្ដី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះ‌បន្ទូល ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញ‌លេញ


តែ​អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម‌ជំនុំ ក៏​ជាប់​ភ្នែក​មើល​មុខ​គាត់ ឃើញ​ដូច​ជា​មុខ​ទេវតា។


ដូច្នេះ ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​បញ្ញា​ចិត្ត​ផង


ហើយ​ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សំដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន នឹង​សំដែង​ពី​សេចក្ដី​អាថ៌‌កំបាំង​នៃ​ដំណឹង​ល្អ


ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ឥត​មាន​យល់​ដល់​ចាស់ ក៏​មិន​ចេះ​អាណិត​ដល់​ក្មេង​ផង


ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ


ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម