Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 1:20 - ព្រះគម្ពីរខ្មែរសាកល

20 អ្នករាល់គ្នា​ត្រូវ​ដឹង​ការនេះ​ជាមុនសិន​ថា គ្រប់ទាំង​ពាក្យព្យាករ​ក្នុង​ព្រះគម្ពីរ មិនមែន​មកពី​ការបកស្រាយ​ផ្ទាល់ខ្លួន​របស់មនុស្ស​ទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ជា​បឋម​ត្រូវ​ដឹង​ថា​ គ្រប់​ទាំង​ការ​ថ្លែង​ព្រះ​បន្ទូល​នៅ​ក្នុង​បទគម្ពីរ​មិន​មែន​ជា​ការ​បក​ស្រាយ​ផ្ទាល់​ខ្លួន​របស់​អ្នកណា​ម្នាក់​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​បក​ស្រាយ​បាន​តាម​តែ​គំនិត​របស់​មនុស្ស​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ជា​បឋម សូម​បងប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ព្យាការី ដែល​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ តាម​គំនិត​របស់​ខ្លួន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដោយ​ដឹង​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា គ្មាន​ពាក្យ​ទំនាយ​ណា​ក្នុង​គម្ពីរ ដែល​ស្រាយ​បាន​តាម​តែ​ចិត្ត​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ជា​បឋម សូម​បង​ប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ណាពី ដែល​មាន​ចែង​ទុក​មក​ក្នុង​គីតាប តាម​គំនិត​របស់​ខ្លួន​បាន​ឡើយ

សូមមើលជំពូក ចម្លង




២ ពេត្រុស 1:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​មាន​អំណោយទាន​ផ្សេងពីគ្នា តាម​ព្រះគុណ​ដែល​បាន​ប្រទាន​ដល់​យើង​: បើសិនជា​ការថ្លែងព្រះបន្ទូល ក៏​ចូរ​ថ្លែងព្រះបន្ទូល​តាម​ខ្នាត​នៃ​ជំនឿ​;


មួយវិញទៀត អ្នករាល់គ្នា​ដឹង​អំពី​គ្រា​នេះ​ហើយ​ថា ដល់​ម៉ោង​ឲ្យ​អ្នករាល់គ្នា​ក្រោក​ពី​ដំណេក​ហើយ ដ្បិត​ឥឡូវនេះ សេចក្ដីសង្គ្រោះ​របស់យើង នៅជិត​យើង​ជាង​កាល​យើង​ជឿ​ដំបូង​។


យើង​ដឹង​ការនេះ​ថា បុគ្គល​ចាស់​របស់យើង​ត្រូវបាន​ឆ្កាងជាមួយ​ព្រះអង្គ ដើម្បីឲ្យ​រូបកាយ​នៃ​បាប​បាន​សាបសូន្យ និង​ដើម្បី​កុំឲ្យ​យើង​បម្រើ​បាប​ទៀត​។


ហើយ​យើង​ដឹង​ការនេះ​ដែរ​ថា ក្រឹត្យវិន័យ​មិនមែន​តាំងឡើង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​តាំងឡើង​សម្រាប់​មនុស្សឥតច្បាប់ និង​មនុស្ស​មិនស្ដាប់បង្គាប់ មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប មនុស្ស​មិនវិសុទ្ធ និង​មនុស្ស​ប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ


ព្រះគម្ពីរ​ទាំងមូល គឺ​សុទ្ធតែ​ការបើកសម្ដែងពីព្រះ ហើយ​មានប្រយោជន៍​សម្រាប់​ការបង្រៀន ការស្ដីប្រដៅ ការកែតម្រង់ និង​ការបង្ហាត់​ក្នុង​សេចក្ដីសុចរិត


ដោយ​ដឹង​ថា ការពិសោធ​ជំនឿ​របស់អ្នករាល់គ្នា​បង្កើត​ការអត់ធ្មត់​។


ជាដំបូង អ្នករាល់គ្នា​ត្រូវ​ដឹង​ការនេះ​ថា នៅ​គ្រា​ចុងបញ្ចប់ នឹង​មាន​ពួកចំអក​មកដល់​ទាំង​ចំអកឡកឡឺយ ទាំង​ដើរ​តាម​តណ្ហា​របស់ខ្លួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម