Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:6 - ព្រះគម្ពីរខ្មែរសាកល

6 ដើម្បី​បាន​យល់ច្បាស់​នូវ​សុភាសិត និង​ពាក្យឧបមា គឺ​យល់ច្បាស់​នូវ​ពាក្យ​របស់​មនុស្ស​មានប្រាជ្ញា និង​ប្រស្នា​របស់ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភា‌សិត និង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ និង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដូច្នេះ គេ​អាច​យល់​អំពី​អត្ថ‌ន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យ‌ពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រម​ទាំង​ឲ្យ​បាន​យល់​ពាក្យ​សុភាសិត នឹង​ប្រស្នា អស់​ទាំង​ពាក្យ​របស់​អ្នក​ប្រាជ្ញ នឹង​ពាក្យ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដូច្នេះ គេ​អាច​យល់​អំពី​អត្ថ‌ន័យ ដែល​មាន​បង្កប់​នៅ​ក្នុង​សុភាសិត ឬ​ប្រស្នា ព្រម​ទាំង​យល់​ពាក្យ‌ពេចន៍ និង​ពាក្យ​បណ្ដៅ​ផ្សេងៗ​របស់​ពួក​អ្នក​ប្រាជ្ញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ផ្ទៀងត្រចៀក​របស់ខ្ញុំ​នឹង​សុភាសិត ខ្ញុំ​នឹង​ដោះ​ប្រស្នា​របស់ខ្ញុំ​ដោយ​ពិណហាប​។


ខ្ញុំ​នឹង​បើក​មាត់​របស់ខ្ញុំ​ជា​សុភាសិត ខ្ញុំ​នឹង​ថ្លែង​ប្រស្នា​តាំងពីបុរាណមក


សេចក្ដីទាំងនេះ​ក៏​ជាពាក្យ​របស់​មនុស្ស​មានប្រាជ្ញា​ដែរ​: មានការរើសមុខ​ក្នុង​ការកាត់ក្ដី នោះ​មិន​ល្អ​ទេ​។


ពាក្យសម្ដី​របស់​មនុស្ស​មានប្រាជ្ញា​ប្រៀបដូចជា​ជន្លួញ ហើយ​ពាក្យសម្ដី​របស់​ពួក​អ្នកដែលប្រមូល​ពាក្យទាំងនេះ​ទុក ក៏​ប្រៀបដូចជា​ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់ ជាពាក្យដែល​ត្រូវបាន​ប្រទានមក ពី​អ្នកគង្វាល​ម្នាក់​។


នៅ​ចុងបញ្ចប់​នៃ​អាណាចក្រ​របស់ពួកគេ កាល​មនុស្ស​បះបោរ​បាន​គ្រប់​ចំនួន​ហើយ នឹង​មាន​ស្ដេច​មួយ​អង្គ​ទឹកមុខ​សាហាវ និង​ជា​អ្នកដែល​ចេះកលល្បិច​ក្រោកឡើង​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាថ៌កំបាំង​នៃ​អាណាចក្រ​របស់​ព្រះ​បាន​ប្រទាន​មក​អ្នករាល់គ្នា​ហើយ​រីឯ​អ្នកដទៃ រឿង​ទាំងអស់​មក​ជា​ពាក្យឧបមា​វិញ​។


ក្រៅពី​ពាក្យឧបមា ព្រះអង្គ​មិន​បាន​ថ្លែង​ដល់​ពួកគេ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​បកស្រាយ​អ្វីៗ​ទាំងអស់ឲ្យតែ​ពួក​សិស្ស​របស់ព្រះអង្គ​ប៉ុណ្ណោះ​។


រីឯ​អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញវ័យ ជា​ពួក​អ្នក​ដែល​សមត្ថភាពវែកញែក​ត្រូវបាន​បង្វឹក ដោយ​ឆ្លងកាត់​ការអនុវត្ត រហូតដល់​ចេះវែកញែក​រវាង​ការល្អ និង​ការ​អាក្រក់​ផង​៕


ក្នុង​សំបុត្រ​ទាំងអស់ គាត់​រៀបរាប់​អំពី​សេចក្ដីទាំងនេះ​ហើយ​។ ក្នុង​សំបុត្រទាំងនោះ​មាន​ចំណុចខ្លះ​ពិបាកយល់ ដែល​ពួក​គ្មានចំណេះដឹង និង​ពួក​មិនមាំមួន​បំប្លែង​ន័យ ដូចដែល​ពួកគេធ្វើដល់​បទគម្ពីរ​ឯទៀត​ៗ​ដែរ ដែលការនោះ​នាំមកនូវ​សេចក្ដីវិនាស​ដល់​ខ្លួន​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម