សូមមេត្តាដល់ទូលបង្គំផង ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតព្រលឹងរបស់ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; ទូលបង្គំជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ រហូតដល់ភយន្តរាយកន្លងផុតទៅ។
សាស្តា 7:12 - ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រាជ្ញាជាគ្រឿងការពារ ដូចដែលប្រាក់ជាគ្រឿងការពារដែរ; ប្រយោជន៍នៃចំណេះដឹង គឺជាប្រាជ្ញាដែលរក្សាជីវិតពួកម្ចាស់របស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែការដែលវិសេសជាងខាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិតរបស់ពួកអ្នកប្រាជ្ញឲ្យគង់នៅ អាល់គីតាប ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។ |
សូមមេត្តាដល់ទូលបង្គំផង ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតព្រលឹងរបស់ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ; ទូលបង្គំជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ រហូតដល់ភយន្តរាយកន្លងផុតទៅ។
ទ្រព្យសម្បត្តិគ្មានប្រយោជន៍នៅថ្ងៃនៃព្រះពិរោធឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។
អ្នកក្រីក្រត្រូវគេស្អប់ សូម្បីតែអ្នកជិតខាងរបស់ខ្លួន រីឯអ្នកមានវិញ មានមិត្តភក្ដិច្រើន។
ព្រះអង្គប្រមូលប្រាជ្ញាត្រឹមត្រូវទុកសម្រាប់មនុស្សទៀងត្រង់ ព្រះអង្គជាខែលដល់អ្នកដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍
នាងជាដើមឈើនៃជីវិតដល់អ្នកដែលកាន់ខ្ជាប់នឹងនាង ហើយអ្នកដែលចាប់នាងជាប់ នឹងត្រូវបានហៅថាមានព្រះពរ។
ដ្បិតដោយសារតែប្រាជ្ញា ថ្ងៃរបស់អ្នកនឹងកើនឡើង ហើយឆ្នាំនៃអាយុនឹងត្រូវបានបន្ថែមដល់អ្នក។
គេតែងតែរៀបចំជប់លៀងសម្រាប់ការសើចសប្បាយ ហើយស្រាទំពាំងបាយជូរធ្វើឲ្យជីវិតសប្បាយ ប៉ុន្តែប្រាក់ឆ្លើយតបនឹងអ្វីៗទាំងអស់។
នោះខ្ញុំបានឃើញថាប្រាជ្ញាមានប្រយោជន៍ជាងភាពល្ងង់ ដូចដែលពន្លឺមានប្រយោជន៍ជាងភាពងងឹត។
ប្រាជ្ញាធ្វើឲ្យមនុស្សមានប្រាជ្ញា មានកម្លាំងជាងមេគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយទៅទៀត។
នោះខ្ញុំពោលថា៖ “ប្រាជ្ញាប្រសើរជាងកម្លាំង”។ ប៉ុន្តែប្រាជ្ញារបស់បុរសក្រីក្រនោះ ត្រូវបានមើលងាយ ហើយគេក៏លែងស្ដាប់តាមពាក្យរបស់គាត់ដែរ។
ជាអ្នកដែលចេញដំណើរចុះទៅអេហ្ស៊ីប ដោយមិនបានសួរយោបល់របស់យើង ដើម្បីរកទីពឹងនៅក្រោមការការពាររបស់ផារ៉ោន ដើម្បីជ្រកកោននៅក្រោមម្លប់របស់អេហ្ស៊ីប។
ម្នាក់ៗនឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។
ព្រះអង្គនឹងបានជាស្ថិរភាពក្នុងគ្រារបស់អ្នក ជាទ្រព្យសម្បត្តិនៃសេចក្ដីសង្គ្រោះ ប្រាជ្ញា និងចំណេះដឹង រីឯការកោតខ្លាចព្រះយេហូវ៉ាជារតនសម្បត្តិរបស់អ្នក។
ខ្ញុំដឹងថា សេចក្ដីបង្គាប់របស់ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ ដូច្នេះ អ្វីៗដែលខ្ញុំនិយាយ គឺខ្ញុំនិយាយយ៉ាងនោះដូចដែលព្រះបិតាបានប្រាប់ខ្ញុំ”៕
នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យពួកគេបានស្គាល់ព្រះអង្គដែលជាព្រះពិតតែមួយអង្គគត់ និងស្គាល់ម្នាក់ដែលព្រះអង្គចាត់ឲ្យមក គឺព្រះយេស៊ូវគ្រីស្ទ។
លើសពីនេះទៅទៀត ខ្ញុំបានចាត់ទុកថាអ្វីៗទាំងអស់ជាការខាតបង់ ដោយព្រោះការស្គាល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃខ្ញុំ មានតម្លៃបំផុត។ ដោយសារតែព្រះគ្រីស្ទ ខ្ញុំបានខាតបង់អ្វីៗទាំងអស់ ព្រមទាំងចាត់ទុកថាអ្វីៗទាំងអស់ជាលាមក ដើម្បីឲ្យខ្ញុំចំណេញបានព្រះគ្រីស្ទ