Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 9:16 - ព្រះគម្ពីរខ្មែរសាកល

16 នោះ​ខ្ញុំ​ពោលថា​៖ “ប្រាជ្ញា​ប្រសើរ​ជាង​កម្លាំង”។ ប៉ុន្តែ​ប្រាជ្ញា​របស់​បុរស​ក្រីក្រ​នោះ ត្រូវបាន​មើលងាយ ហើយ​គេ​ក៏​លែង​ស្ដាប់តាម​ពាក្យ​របស់គាត់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ខ្ញុំ​យល់​ថា ប្រាជ្ញា​វិសេស​ជាង​កម្លាំង ប៉ុន្តែ គេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ខ្ញុំ​យល់​ថា ប្រាជ្ញា​ប្រសើរ​ជាង​ចិត្ត​ក្លា‌ហាន​អង់‌អាច។ ប៉ុន្តែ ប្រាជ្ញា​របស់​ជន​ក្រីក្រ​តែងតែ​ត្រូវ​គេ​មើល‌ងាយ ហើយ​ពាក្យ​សម្ដី​របស់​ជន​ក្រីក្រ​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​យើង​បាន​ថា ប្រាជ្ញា​វិសេស​ជាង​កំឡាំង ប៉ុន្តែគេ​តែង​មើល‌ងាយ​ចំពោះ​ប្រាជ្ញា​របស់​មនុស្ស​ក្រ​វិញ ក៏​មិន​ស្តាប់​តាម​ពាក្យ​របស់​អ្នក​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ខ្ញុំ​យល់​ថា ប្រាជ្ញា​ប្រសើរ​ជាង​ចិត្ត​ក្លា‌ហាន​អង់‌អាច។ ប៉ុន្តែ ប្រាជ្ញា​របស់​ជន​ក្រីក្រ​តែងតែ​ត្រូវ​គេ​មើល‌ងាយ ហើយ​ពាក្យ​សំដី​របស់​ជន​ក្រីក្រ​ក៏​គ្មាន​នរណា​ស្ដាប់​ដែរ។

សូមមើលជំពូក ចម្លង




សាស្តា 9:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រព្យសម្បត្តិ​របស់​អ្នកមាន ជា​ទីក្រុង​ដ៏រឹងមាំ​ដល់​ខ្លួនគេ រីឯ​ភាពក្រីក្រ​របស់​អ្នកក្រខ្សត់ ជា​សេចក្ដីហិនវិនាស​របស់ពួកគេ​។


មនុស្ស​មានប្រាជ្ញា​ឡើងទៅ​ទីក្រុង​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​រំលំ​ទីទុកចិត្ត​ដ៏រឹងមាំ​របស់ទីក្រុងនោះ​។


មនុស្ស​មានប្រាជ្ញា​មាន​ភាពរឹងមាំ ហើយ​មនុស្ស​មាន​ចំណេះដឹង​ចម្រើន​កម្លាំង​ឡើង


ដំបូន្មាន និង​ប្រាជ្ញាត្រឹមត្រូវ​ជា​របស់ខ្ញុំ​; ខ្ញុំ​ជា​ការយល់ដឹង ហើយ​អំណាច​ជា​របស់ខ្ញុំ​។


ប្រសិនបើ​ផ្លែពូថៅ​រឹល ហើយ​គេ​មិន​បាន​សំលៀង​មុខ​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ច្រើន​; រីឯ​ប្រាជ្ញា​នាំមកនូវ​ប្រយោជន៍​។


ដ្បិត​ប្រាជ្ញា​ជា​គ្រឿងការពារ ដូចដែល​ប្រាក់​ជា​គ្រឿងការពារ​ដែរ​; ប្រយោជន៍​នៃ​ចំណេះដឹង គឺជា​ប្រាជ្ញា​ដែល​រក្សាជីវិត​ពួក​ម្ចាស់​របស់វា​។


ប្រាជ្ញា​ធ្វើឲ្យ​មនុស្ស​មានប្រាជ្ញា មានកម្លាំង​ជាង​មេគ្រប់គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទីក្រុង​មួយ​ទៅទៀត​។


ប្រាជ្ញា​ប្រសើរ​ជាង​អាវុធ​ចម្បាំង ប៉ុន្តែ​មនុស្សបាប​តែម្នាក់ បំផ្លាញ​ការល្អ​ជាច្រើន​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម