Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:50 - ព្រះគម្ពីរខ្មែរសាកល

50 ខ្ញុំ​ដឹង​ថា សេចក្ដីបង្គាប់​របស់​ព្រះអង្គ​ជា​ជីវិតអស់កល្បជានិច្ច​។ ដូច្នេះ អ្វីៗដែល​ខ្ញុំ​និយាយ គឺ​ខ្ញុំ​និយាយ​យ៉ាងនោះ​ដូចដែល​ព្រះ​បិតា​បាន​ប្រាប់​ខ្ញុំ”៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

50 ហើយ​ខ្ញុំ​ដឹង​ថា​ សេចក្ដី​បង្គាប់​របស់​ព្រះអង្គ​ជា​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ប្រាប់​ គឺ​ខ្ញុំ​ប្រាប់​តាម​តែ​ព្រះ​វរ​បិតា​បាន​ប្រាប់​ខ្ញុំ​ប៉ុណ្ណោះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 ខ្ញុំ​ដឹង​ថា សេចក្តី​ដែល​ព្រះ‌អង្គ​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ដូច្នេះ អ្វី​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​តាម​តែ​ព្រះ‌វរបិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ខ្ញុំ​ដឹង​ថា​បទ‌បញ្ជា​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។ សេចក្ដី​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​ដូច​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 ខ្ញុំ​ក៏​ដឹង​ថា សេចក្ដី​ដែល​ទ្រង់​បង្គាប់​មក​នោះ ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដូច្នេះ សេចក្ដី​អ្វី​ដែល​ខ្ញុំ​និយាយ នោះ​ខ្ញុំ​និយាយ​តាម​ដែល​ព្រះវរ‌បិតា​បាន​ប្រាប់​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 ខ្ញុំ​ដឹង​ថា​បទ​បញ្ជា​របស់​អុលឡោះ​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច។ សេចក្ដី​ណា​ដែល​ខ្ញុំ​និយាយ ខ្ញុំ​និយាយ​ដូច​អុលឡោះ​ជា​បិតា​មាន​បន្ទូល​មក​ខ្ញុំ​ដែរ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:50
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ប៉ុន្តែ​សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ជឿ​ថា ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ និង​ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយសារ​អ្នករាល់គ្នា​ជឿ​៕


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ព្រះបុត្រា​មិនអាច​ធ្វើ​អ្វី​ដោយ​អង្គទ្រង់​បានឡើយ លើកលែងតែ​ព្រះបុត្រា​ឃើញ​ព្រះ​បិតា​ធ្វើ ពីព្រោះ​អ្វីៗដែល​ព្រះបិតា​ធ្វើ ព្រះបុត្រា​ក៏​ធ្វើ​ការទាំងនោះ​ដូចគ្នា​ដែរ​។


គឺ​ព្រះវិញ្ញាណ​ទេតើ ដែល​ផ្ដល់ជីវិត រីឯ​សាច់ឈាម​វិញ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា គឺជា​វិញ្ញាណ និង​ជា​ជីវិត​។


ស៊ីម៉ូន​ពេត្រុស​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់​អើយ តើ​យើងខ្ញុំ​នឹង​ទៅរក​នរណា​? ព្រះអង្គ​ទ្រង់​មាន​ព្រះបន្ទូល​នៃ​ជីវិតអស់កល្បជានិច្ច​។


ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ពេល​អ្នករាល់គ្នា​លើក​កូនមនុស្ស​ឡើង នោះ​អ្នករាល់គ្នា​នឹង​យល់​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីទាំងនេះ តាមដែល​ព្រះ​បិតា​បាន​បង្រៀន​ខ្ញុំ​។


យ៉ាងណាមិញ នេះជាហេតុដែល​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា គឺ​ដើម្បីឲ្យ​ព្រះ​គ្រីស្ទ​យេស៊ូវ​បាន​សម្ដែង​ការអត់ធ្មត់​ដ៏ពេញលេញ​ក្នុង​ខ្ញុំ​ដែលជា​មេ​នៃមនុស្សបាប ដើម្បី​ជា​គំរូ​ដល់​អ្នក​ដែល​រៀបនឹង​ជឿទុកចិត្តលើ​ព្រះអង្គ​ដើម្បី​បាន​ជីវិតអស់កល្បជានិច្ច​។


នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម