សាការី 6:12 - ព្រះគម្ពីរខ្មែរសាកល ហើយប្រាប់គាត់ថា: ‘ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: មើល៍! មនុស្សដែលមានឈ្មោះថា “លំពង់” នឹងដុះឡើងពីកន្លែងរបស់ខ្លួន ហើយសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ មើល៍! មនុស្សដែលឈ្មោះថា លំពង់ និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រាប់គាត់ថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: “បុរសម្នាក់ឈ្មោះពន្លក លោកនៅទីណា អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។ លោកនឹងសង់ព្រះវិហាររបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ មើលមនុស្សដែលឈ្មោះថា «លំពង់» នឹងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង អាល់គីតាប ចូរប្រាប់គាត់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: “បុរសម្នាក់ឈ្មោះពន្លក គាត់នៅទីណា អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។ គាត់នឹងសង់ម៉ាស្ជិទរបស់អុលឡោះតាអាឡា។ |
នៅថ្ងៃនោះ លំពង់របស់ព្រះយេហូវ៉ានឹងមានភាពឧត្ដុង្គឧត្ដម និងសិរីរុងរឿង ហើយផលផ្លែរបស់ទឹកដីនោះនឹងបានជាមោទនភាព និងជាលម្អដល់អ្នកដែលរួចជីវិតនៃអ៊ីស្រាអែល។
ដ្បិតលោកធំឡើងនៅចំពោះព្រះអង្គ ដូចជារុក្ខជាតិខ្ចី ក៏ធំឡើងដូចជាឫសពីក្នុងដីហួតហែង; លោកមិនមានរូបឆោម ក៏គ្មានអានុភាពដែលធ្វើឲ្យពួកយើងចាប់អារម្មណ៍នឹងលោកទេ ហើយគ្មានសម្រស់ដែលធ្វើឲ្យពួកយើងប្រាថ្នាចង់បានលោកឡើយ។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “ដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ! ចូរប្រហារអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ! យើងនឹងបង្វែរដៃរបស់យើងទាស់នឹងចៀមតូចៗវិញ”។
“‘មហាបូជាចារ្យយ៉ូស្វេអើយ ឥឡូវនេះអ្នក និងពួកគូកនរបស់អ្នកដែលអង្គុយនៅចំពោះអ្នកត្រូវស្ដាប់ ដ្បិតពួកគេជាមនុស្សដែលជាទីសម្គាល់។ មើល៍! យើងនឹងនាំអ្នកបម្រើរបស់យើងមក គឺ “លំពង់”។
“ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា: ‘អ្នកដែលឮពាក្យទាំងនេះនៅសព្វថ្ងៃនេះ ពីមាត់របស់ពួកព្យាការីក្នុងថ្ងៃចាក់គ្រឹះដំណាក់របស់ព្រះយេហូវ៉ានៃពលបរិវារដើម្បីសង់ព្រះវិហារឡើងវិញអើយ ចូរឲ្យដៃរបស់អ្នករាល់គ្នាមានកម្លាំងឡើង!
ខ្ញុំប្រាប់អ្នកទៀតថា អ្នកគឺពេត្រុស ខ្ញុំនឹងសាងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារនៃស្ថានមនុស្សស្លាប់នឹងមិនឈ្នះក្រុមជំនុំនេះឡើយ។
និយាយថា៖ “ម្នាក់នេះនិយាយថា: ‘ខ្ញុំអាចកម្ទេចព្រះវិហាររបស់ព្រះ ហើយសង់ឡើងវិញបានក្នុងបីថ្ងៃ’”។
ថា៖ “យើងបានឮអ្នកនេះនិយាយថា: ‘ខ្ញុំនឹងកម្ទេចព្រះវិហារនេះដែលធ្វើដោយដៃមនុស្ស ហើយក្នុងបីថ្ងៃខ្ញុំនឹងសាងសង់មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស’”។
ពួកអ្នកដែលដើរកាត់ទីនោះក៏ជេរប្រមាថព្រះអង្គទាំងគ្រវីក្បាល ហើយពោលថា៖ “អ្ហាៈ! អ្នកដែលកម្ទេចព្រះវិហារ ហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ
មេទាហានលើមួយរយនាក់ដែលឈរទល់មុខព្រះអង្គ ឃើញថាព្រះអង្គផុតដង្ហើមយ៉ាងដូច្នេះ ក៏ពោលថា៖ “បុរសនេះពិតជាព្រះបុត្រារបស់ព្រះមែន!”។
ភីលីពរកណាថាណែល ហើយប្រាប់គាត់ថា៖ “យើងរកឃើញព្រះអង្គដែលម៉ូសេ និងបណ្ដាព្យាការីបានសរសេរទុកនៅក្នុងក្រឹត្យវិន័យហើយ គឺយេស៊ូវពីណាសារ៉ែត ជាកូនរបស់យ៉ូសែប”។
ពេលនោះ ព្រះយេស៊ូវយាងចេញមកខាងក្រៅ ទាំងពាក់មកុដបន្លា និងអាវវែងពណ៌ស្វាយ។ ពីឡាត់ក៏មានប្រសាសន៍នឹងពួកគេថា៖ “មើល៍! មនុស្សហ្នឹងហើយ!”។
ដូច្នេះ បងប្អូនអើយ សូមឲ្យបងប្អូនដឹងច្បាស់ថា ការលើកលែងទោសបាបត្រូវបានប្រកាសដល់អ្នករាល់គ្នាដោយសារតែព្រះអង្គនេះ។ ចំពោះការទាំងអស់ដែលអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានតាមរយៈក្រឹត្យវិន័យរបស់ម៉ូសេនោះ
ពីព្រោះព្រះអង្គបានកំណត់ថ្ងៃមួយដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយសេចក្ដីសុចរិតយុត្តិធម៌ តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះអង្គបានផ្ដល់ភស្តុតាងដល់មនុស្សទាំងអស់ ដោយលើកមនុស្សនោះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់”។
ជាការពិត យើងជាអ្នករួមការងារជាមួយព្រះ។ អ្នករាល់គ្នាជាស្រែរបស់ព្រះ និងជាអគាររបស់ព្រះ។
រីឯព្រះអង្គនេះវិញ ព្រះអង្គបានថ្វាយយញ្ញបូជាដ៏អស់កល្បជានិច្ចមួយសម្រាប់បាប ក៏គង់ចុះនៅខាងស្ដាំព្រះ
ប៉ុន្តែដោយព្រោះព្រះយេស៊ូវគង់នៅជារៀងរហូត ដូច្នេះព្រះអង្គមានមុខងារជាបូជាចារ្យនៅជាប់រហូត។
ចូរពិចារណាមើល៍! តើទ្រង់ធំយ៉ាងណា បានជាអ័ប្រាហាំជាបុព្វបុរសយកមួយភាគដប់ ពីជ័យភណ្ឌថ្វាយដល់ទ្រង់។
មហាបូជាចារ្យគ្រប់រូបត្រូវបានតែងតាំងឲ្យថ្វាយតង្វាយ និងយញ្ញបូជា ដូច្នេះព្រះអង្គនេះក៏ត្រូវតែមានអ្វីមួយថ្វាយដែរ។