Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:4 - ព្រះគម្ពីរខ្មែរសាកល

4 ចូរ​ពិចារណា​មើល៍​! តើ​ទ្រង់​ធំយ៉ាងណា បានជា​អ័ប្រាហាំ​ជា​បុព្វបុរស​យក​មួយភាគដប់ ពី​ជ័យភណ្ឌ​ថ្វាយ​ដល់ទ្រង់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ពិចារណា​មើល​ចុះ​ លោក​ម៉ិលគីស្សាដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​ បាន​ជា​សូម្បី​តែ​លោក​អ័ប្រាហាំ​ជា​បុព្វបុរស​របស់​យើង​ ក៏​យក​មួយ​ភាគ​ដប់​ពី​ជ័យ​ភណ្ឌ​មក​ជូន​គាត់​ដូច្នេះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចូរ​ពិចារណា​មើល​ពី​ស្តេច​អង្គ​នេះ ដែល​មាន​ឋានៈ​ធំយ៉ា​ង​ណា បាន​ជា​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង បាន​ថ្វាយ​មួយ​ភាគ​ដប់ ពី​អ្វីៗ​ដែល​លោក​រឹប​អូស​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 សូម​បងប្អូន​ពិចារណា​មើល​ចុះ ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​ជា​លោក​អប្រាហាំ បុព្វបុរស*​របស់​យើង យក​អ្វីៗ​ដែល​លោក​រឹប​អូស​បាន​ពី​ចម្បាំង ចំនួន​មួយ​ភាគ​ដប់​មក​ថ្វាយ​ដូច្នេះ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចូរ​ពិចារណា​ពី​លោក​នោះ ដែល​ជា​ធំ​ដល់​ម៉្លេះ បាន​ជា​លោក​អ័ប្រា‌ហាំ ជា​ឰយុកោ បាន​ជូន​របឹប​១​ភាគ​ក្នុង​១០​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 សូម​បង​ប្អូន​ពិចារ‌ណា​មើល​ចុះ ស្តេច​ម៉ិល‌គីស្សា‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​អ៊ីព្រហ៊ីម​បុព្វ‌បុរស​របស់​យើង យក​អ្វីៗ​ដែល​គាត់​រឹប​អូស​បាន​ពី​ចំបាំង​ចំនួន​មួយ​ភាគ​ដប់​មក​ជូន​ដូច្នេះ!

សូមមើលជំពូក ចម្លង




ហេព្រើរ 7:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​ប្រជាជាតិ​ដ៏ធំ​មួយ ហើយ​ឲ្យពរ​អ្នក ព្រមទាំង​ធ្វើឲ្យ​ឈ្មោះ​របស់អ្នក​បាន​ធំឧត្ដម ដូច្នេះ​អ្នក​នឹង​ទៅជា​ពរ​ដល់អ្នកដទៃ​!


សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​ដ៏ខ្ពស់បំផុត​ដែល​ប្រគល់​ពួក​បច្ចាមិត្ត​របស់អ្នក​ទៅក្នុង​កណ្ដាប់ដៃ​របស់អ្នក”។ អាប់រ៉ាម​ក៏​ថ្វាយ​មួយភាគដប់ ពី​របស់ទាំងអស់​ដល់​ទ្រង់​។


“បងប្អូន​អើយ​! ទាក់ទងនឹង​ដាវីឌ​បុព្វបុរស​របស់យើង ខ្ញុំ​អាច​និយាយ​នឹង​អ្នករាល់គ្នា​យ៉ាងច្បាស់លាស់​ថា លោក​បាន​ស្លាប់ ហើយ​ត្រូវគេ​បញ្ចុះ រីឯ​រូងផ្នូរ​របស់​លោក​ក៏​នៅ​ជាមួយ​យើង​រហូតមកដល់​សព្វថ្ងៃនេះ​ដែរ​។


ដូច្នេះ បទគម្ពីរ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“អ័ប្រាហាំ​បាន​ជឿ​ព្រះ ដូច្នេះ​ការនេះ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់” លោក​ក៏​ត្រូវបាន​ហៅថា “មិត្តសម្លាញ់​របស់​ព្រះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម