Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 15:29 - ព្រះគម្ពីរខ្មែរសាកល

29 ពួក​អ្នក​ដែល​ដើរកាត់​ទីនោះ​ក៏​ជេរប្រមាថ​ព្រះអង្គ​ទាំង​គ្រវី​ក្បាល ហើយ​ពោលថា​៖ “អ្ហាៈ! អ្នក​ដែល​កម្ទេច​ព្រះវិហារ ហើយ​សង់ឡើងវិញ​ក្នុង​បី​ថ្ងៃ​អើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ពួក​អ្នក​ដែល​ដើរ​កាត់​តាម​ទី​នោះ ចំ​អក​មើល​ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល ហើយ​ពោល​ថា៖ «ឱ​អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះអង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះអង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ* ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​ជេរ​ទ្រង់ ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា អើ ឯង​ដែល​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​៣​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​អ៊ីសា ទាំង​គ្រវី​ក្បាល​ដាក់​គាត់ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ម៉ាស្ជិទ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ

សូមមើលជំពូក ចម្លង




ម៉ាកុស 15:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​ពួកគេ​; កាលណា​ពួកគេ​ឃើញ​ទូលបង្គំ ពួកគេ​ក៏​គ្រវី​ក្បាល​។


ដ្បិត​ពួកគេ​តាមបៀតបៀន​អ្នកដែល​ព្រះអង្គ​បាន​វាយ ហើយ​តំណាលប្រាប់​អំពី​ការឈឺចាប់​របស់​ពួកអ្នកដែល​ព្រះអង្គ​ធ្វើឲ្យរងរបួស​។


ដ្បិត​ទូលបង្គំ​បាន​ផ្ទុក​ការត្មះតិះដៀល​ដោយយល់ដល់​ព្រះអង្គ​; ភាពអាប់យស​បាន​គ្របបាំង​មុខ​របស់ទូលបង្គំ​។


និយាយថា​៖ “ម្នាក់នេះ​និយាយថា​: ‘ខ្ញុំ​អាច​កម្ទេច​ព្រះវិហារ​របស់​ព្រះ ហើយ​សង់ឡើងវិញ​បាន​ក្នុង​បី​ថ្ងៃ’”។


ថា​៖ “យើង​បាន​ឮ​អ្នកនេះ​និយាយ​ថា​: ‘ខ្ញុំ​នឹង​កម្ទេច​ព្រះវិហារ​នេះ​ដែលធ្វើដោយដៃមនុស្ស ហើយ​ក្នុង​បី​ថ្ងៃ​ខ្ញុំ​នឹង​សាងសង់​មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស’”។


ដូច្នេះ បទគម្ពីរ​នេះ​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:“លោក​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​ពួក​មនុស្ស​អាក្រក់”។


ចូរ​សង្គ្រោះ​ខ្លួនឯង ដោយ​ចុះ​ពី​ឈើឆ្កាង​មក!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម