មានពរហើយ ប្រជារាស្ត្រដែលមានសណ្ឋានដូច្នេះ! មានពរហើយ ប្រជារាស្ត្រដែលមានព្រះយេហូវ៉ាជាព្រះរបស់ខ្លួន!៕
សាការី 13:9 - ព្រះគម្ពីរខ្មែរសាកល យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: អ្នកទាំងនេះជាប្រជាជនរបស់យើង ហើយគេនឹងពោលថា: ព្រះអម្ចាស់ជាព្រះរបស់ពួកយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអញនឹងនាំភាគទី៣នោះទៅក្នុងភ្លើង អញនឹងសំរងគេដូចជាសំរងប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវដល់ឈ្មោះអញ ហើយអញនឹងស្តាប់គេ អញនឹងថា គេជារាស្ត្រអញ ឯគេនឹងថា ព្រះយេហូវ៉ាជាព្រះនៃខ្លួន។ អាល់គីតាប យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។ |
មានពរហើយ ប្រជារាស្ត្រដែលមានសណ្ឋានដូច្នេះ! មានពរហើយ ប្រជារាស្ត្រដែលមានព្រះយេហូវ៉ាជាព្រះរបស់ខ្លួន!៕
នោះទូលបង្គំនឹងទៅឯអាសនារបស់ព្រះ គឺទៅឯព្រះដែលជាអំណរដ៏លើសលប់របស់ទូលបង្គំ។ ព្រះដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គដោយពិណហាប!
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
គេនឹងស្រែកហៅយើង ហើយយើងនឹងឆ្លើយតបនឹងគេ; យើងនឹងនៅជាមួយគេក្នុងទុក្ខវេទនា ក៏នឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស រីឯព្រះយេហូវ៉ាជាអ្នកពិសោធចិត្ត។
នៅពេលអ្នកឆ្លងកាត់ទឹក យើងនៅជាមួយអ្នក; នៅពេលអ្នកឆ្លងកាត់ទន្លេ វានឹងមិនជន់លិចអ្នក; នៅពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាក ហើយអណ្ដាតភ្លើងក៏មិនឆេះអ្នកដែរ។
មើល៍! យើងបានបន្សុទ្ធអ្នក ប៉ុន្តែមិនដូចបន្សុទ្ធប្រាក់ទេ គឺយើងបានសាកល្បងអ្នកនៅក្នុងឡនៃទុក្ខវេទនាវិញ។
បើធ្វើដូច្នេះ ពេលអ្នកស្រែកហៅ ព្រះយេហូវ៉ានឹងឆ្លើយតប ពេលអ្នកស្រែករកជំនួយ ព្រះអង្គនឹងមានបន្ទូលថា: ‘មើល៍! យើងនៅទីនេះ’។ ប្រសិនបើអ្នកដកនឹម ការចង្អុលដាក់គេ និងការពោលពាក្យទុច្ចរិត ចេញពីកណ្ដាលចំណោមអ្នក
មានអ្នកខ្លះក្នុងពួកអ្នកមានប្រាជ្ញានឹងដួល ដើម្បីឲ្យពួកគេត្រូវបានបន្សុទ្ធ ត្រូវបានជម្រះ និងត្រូវបានធ្វើឲ្យស រហូតដល់គ្រានៃទីបញ្ចប់ ដ្បិតនៅតែមិនទាន់ដល់ពេលកំណត់នៅឡើយ។
មនុស្សជាច្រើននឹងជម្រះខ្លួន ហើយធ្វើឲ្យខ្លួនស ព្រមទាំងបន្សុទ្ធខ្លួនផង រីឯពួកមនុស្សអាក្រក់នឹងប្រព្រឹត្តអាក្រក់។ អស់ទាំងមនុស្សអាក្រក់នឹងមិនយល់ច្បាស់ឡើយ ចំណែកឯមនុស្សមានប្រាជ្ញានឹងយល់ច្បាស់វិញ។
យើងនឹងពង្រឹងវង្សត្រកូលយូដា យើងនឹងសង្គ្រោះវង្សត្រកូលយ៉ូសែប។ យើងនឹងនាំពួកគេត្រឡប់មកវិញ ពីព្រោះយើងអាណិតអាសូរពួកគេ នោះពួកគេនឹងបានដូចជាមិនត្រូវយើងបោះបង់ចោល ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់ពួកគេ ហើយយើងនឹងឆ្លើយតបនឹងពួកគេ។
“យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីសន្ដោស និងពាក្យអង្វរករលើវង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ហើយពួកគេនឹងសម្លឹងមើលយើងដែលពួកគេបានចាក់ទម្លុះ។ ពួកគេនឹងកាន់ទុក្ខចំពោះអ្នកនោះ ហាក់ដូចជាទួញសោកចំពោះកូនតែមួយ ក៏នឹងយំសោកយ៉ាងល្វីងជូរចត់ចំពោះអ្នកនោះ ហាក់ដូចជាយំសោកយ៉ាងល្វីងជូរចត់ចំពោះកូនច្បង។
យើងនឹងនាំពួកគេមក នោះពួកគេនឹងស្នាក់នៅកណ្ដាលយេរូសាឡិម។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់ពួកគេ ដោយសេចក្ដីពិតត្រង់ និងដោយសេចក្ដីសុចរិតយុត្តិធម៌’។
ព្រះអម្ចាស់មានបន្ទូលទៀតថា នេះជាសម្ពន្ធមេត្រីដែលយើងនឹងតាំងជាមួយពូជពង្សអ៊ីស្រាអែលក្រោយពីថ្ងៃទាំងនោះ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងក្នុងគំនិតរបស់ពួកគេ ហើយចារឹកក្នុងចិត្តរបស់ពួកគេ រួចយើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង។
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំប្លែកចិត្តនឹងការពិសោធដូចភ្លើងក្នុងចំណោមអ្នករាល់គ្នា ដែលមកដល់ដើម្បីសាកល្បងអ្នករាល់គ្នា ហាក់ដូចជាមានរឿងចម្លែកកើតឡើងចំពោះអ្នករាល់គ្នាឡើយ។
អ្នកដែលមានជ័យជម្នះនឹងទទួលការទាំងនេះជាមរតក គឺយើងនឹងធ្វើជាព្រះរបស់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់យើង។
ទូតសួគ៌ទីបីផ្លុំត្រែឡើង នោះមានផ្កាយដ៏ធំដែលឆេះដូចចន្លុះ បានធ្លាក់ពីលើមេឃ ហើយធ្លាក់ទៅក្នុងមួយភាគបីនៃទន្លេ និងទៅក្នុងប្រភពទឹកនានា។
ផ្កាយនោះមានឈ្មោះថា “ស្លែង”។ មួយភាគបីនៃទឹកបានក្លាយជាស្លែង ហើយមានមនុស្សជាច្រើនបានស្លាប់ដោយសារតែទឹកនោះ ពីព្រោះវាត្រឡប់ជាល្វីង។
ទូតសួគ៌ទីបួនផ្លុំត្រែឡើង នោះមួយភាគបីនៃព្រះអាទិត្យ មួយភាគបីនៃព្រះចន្ទ និងមួយភាគបីនៃផ្កាយត្រូវបានបំផ្លាញ ដើម្បីឲ្យមួយភាគបីនៃពន្លឺទាំងនោះទៅជាងងឹត។ មួយភាគបីនៃពេលថ្ងៃនឹងបាត់ពន្លឺ រីឯពេលយប់ក៏ដូច្នោះដែរ។
ទូតសួគ៌ទីមួយផ្លុំត្រែឡើង នោះមានដុំទឹកកក និងភ្លើងលាយជាមួយឈាម ត្រូវបានបោះទៅលើផែនដី។ មួយភាគបីនៃផែនដីត្រូវបានដុតចោល មួយភាគបីនៃដើមឈើក៏ត្រូវបានដុតចោល ហើយស្មៅខៀវខ្ចីទាំងអស់ក៏ត្រូវបានដុតចោលដែរ។
ទូតសួគ៌ទីពីរផ្លុំត្រែឡើង នោះមានអ្វីដូចជាភ្នំដ៏ធំដែលមានភ្លើងឆេះ ត្រូវបានបោះទៅក្នុងសមុទ្រ ស្រាប់តែមួយភាគបីនៃសមុទ្រក៏ក្លាយជាឈាម
រីឯមួយភាគបីនៃរបស់សព្វសារពើដែលត្រូវបានបង្កើតដែលមានជីវិតក្នុងសមុទ្រ ក៏ស្លាប់ ហើយមួយភាគបីនៃនាវា ក៏ត្រូវបានបំផ្លាញដែរ។