Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 10:6 - ព្រះគម្ពីរខ្មែរសាកល

6 យើង​នឹង​ពង្រឹង​វង្សត្រកូល​យូដា យើង​នឹង​សង្គ្រោះ​វង្សត្រកូល​យ៉ូសែប​។ យើង​នឹង​នាំ​ពួកគេ​ត្រឡប់មកវិញ ពីព្រោះ​យើង​អាណិតអាសូរ​ពួកគេ នោះ​ពួកគេ​នឹង​បាន​ដូចជា​មិន​ត្រូវ​យើង​បោះបង់ចោល ដ្បិត​យើង​ជា​យេហូវ៉ា ជា​ព្រះ​របស់ពួកគេ ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 «យើង​នឹង​ចម្រើន​កម្លាំង​ពួក​វង្ស​យូដា យើង​នឹង​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នាំ​គេ​មក​វិញ ដ្បិត​យើង​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ នោះ​គេ​នឹង​មាន​សណ្ឋាន​ដូច​ជា យើង​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​របស់​គេ ហើយ​យើង​នឹង​ស្តាប់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 «យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា យើង​នឹង​សង្គ្រោះ​កូន​ចៅ​យ៉ូសែប យើង​នឹង​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជា‌ជន ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 អញ​នឹង​ចំរើន​កំឡាំង​ពួក​វង្ស​យូដា អញ​នឹង​ជួយ​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នឹង​នាំ​គេ​មក​វិញ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ យ៉ាង​នោះ គេ​នឹង​មាន​សណ្ឋាន ដូច​ជា​អញ​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ហើយ​អញ​នឹង​ស្តាប់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 «យើង​នឹង​ពង្រឹង​កម្លាំង​កូន​ចៅ​យូដា យើង​នឹង​សង្គ្រោះ​កូន​ចៅ​យូសុះ យើង​នឹង​ស្ដារ​ស្ថាន‌ភាព​របស់​ពួក​គេ​ឡើង​វិញ ដ្បិត​យើង​នឹង​អាណិត‌អាសូរ​ពួក​គេ។ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ប្រជា‌ជន ដែល​យើង​មិន​បាន​បោះ​បង់​ចោល​សោះ ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ យើង​នឹង​ឆ្លើយ​តប​ទៅ​ពួក​គេ​វិញ។

សូមមើលជំពូក ចម្លង




សាការី 10:6
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បីឲ្យ​ដៃ​របស់យើង​បាន​នៅស្ថិតស្ថេរ​ជាមួយ​គាត់ ហើយ​ដើមដៃ​របស់យើង​បាន​ធ្វើឲ្យ​គាត់​រឹងមាំ​។


ព្រះអង្គ​នឹង​លើក​ទង់សញ្ញា​មួយ​ឡើង​សម្រាប់​ប្រជាជាតិ​នានា ហើយ​កោះហៅ​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល ក៏​នឹង​ប្រមូល​អ្នកដែល​ខ្ចាត់ខ្ចាយ​នៃ​យូដា ពី​ជ្រុង​ទាំង​បួន​នៃ​ផែនដី​។


ព្រះយេហូវ៉ា​នឹង​អាណិតមេត្តា​យ៉ាកុប ក៏​នឹង​ជ្រើសរើស​អ៊ីស្រាអែល​ម្ដងទៀត ព្រមទាំង​ដាក់​ពួកគេ​នៅ​ក្នុង​ទឹកដី​របស់ខ្លួន​វិញ នោះ​ជនបរទេស​នឹង​ចូលរួម​ជាមួយ​ពួកគេ ហើយ​នៅជាប់​នឹង​វង្សត្រកូល​យ៉ាកុប​។


កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅជាមួយ​អ្នក​; កុំ​ស្រយុតចិត្ត​ឡើយ ដ្បិត​យើង​ជា​ព្រះ​របស់អ្នក​។ យើង​នឹង​ធ្វើឲ្យ​អ្នក​មាំមួនឡើង​ជាប្រាកដ យើង​នឹង​ជួយ​អ្នក​ជាប្រាកដ យើង​នឹង​ទ្រទ្រង់​អ្នក​ដោយ​ដៃស្ដាំ​ដ៏សុចរិត​របស់យើង​។


កុំ​ខ្លាច ដ្បិត​អ្នក​នឹង​មិន​អាម៉ាស់មុខ​ឡើយ កុំ​អៀនខ្មាស ដ្បិត​អ្នក​នឹង​មិន​ទទួលការអាប់យស​ឡើយ​។ អ្នក​នឹង​ភ្លេច​សេចក្ដីអាម៉ាស់​តាំងពី​យុវវ័យ​របស់អ្នក ក៏​មិន​នឹកចាំ​សេចក្ដីត្មះតិះដៀល​នៃ​ភាពជាមេម៉ាយ​របស់អ្នក​ទៀត​ដែរ​។


យើង​បាន​លាក់​មុខ​របស់យើង​ពី​អ្នក​មួយរយៈ​ដោយ​កំហឹង​ដ៏ហូរហៀរ ប៉ុន្តែ​យើង​នឹង​អាណិតមេត្តា​អ្នក​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏អស់កល្បជានិច្ច​វិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះ​របស់អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។


ដោយហេតុនេះ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ត្រឡប់មក​ឯ​យេរូសាឡិម​វិញ​ជាមួយនឹង​សេចក្ដីមេត្តា​ហើយ​។ ដំណាក់​របស់យើង​នឹង​ត្រូវបាន​សង់ឡើងវិញ​នៅ​ទីនេះ ហើយ​ខ្សែរង្វាស់​នឹង​ត្រូវបាន​សន្ធឹង​នៅលើ​យេរូសាឡិម”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ’។


យើង​នឹង​ពង្រឹង​ពួកគេ​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួកគេ​នឹង​ដើរ​ក្នុង​ព្រះនាម​របស់ព្រះអង្គ”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕


យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕


ប៉ុន្តែ​ឥឡូវនេះ យើង​នឹង​មិន​ប្រព្រឹត្ត​ដល់​អ្នកដែលនៅសល់​នៃ​ប្រជាជន​នេះ ដូច​កាល​ពីមុន​ទៀតឡើយ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ពួកគេ​នឹង​សង្គ្រោះ​ពួកគេ ដូចជា​សង្គ្រោះ​ហ្វូងចៀម​ជា​ប្រជារាស្ត្រ​របស់ព្រះអង្គ​។ ពួកគេ​នឹង​ចែងចាំង​ដូចជា​ត្បូង​នៃ​មកុដ នៅក្នុង​ទឹកដី​របស់ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម