Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 12:10 - ព្រះគម្ពីរខ្មែរសាកល

10 “យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 «យើង​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អញ​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ នឹង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ​ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

10 យើង​នឹង​ចាក់​បង្ហូរ​រស​មក​លើ​រាជ‌វង្ស​របស់​ទត និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​ទូរអា។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។

សូមមើលជំពូក ចម្លង




សាការី 12:10
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ យ៉ូសែប​ទប់ចិត្ត​នៅចំពោះ​អស់អ្នក​ដែល​ឈរ​នៅជិត​គាត់​លែងបាន ក៏​ស្រែកឡើងថា​៖ “ចូរឲ្យ​មនុស្ស​ទាំងអស់​ចេញ​ពី​ខ្ញុំ​ទៅ​!”។ ដូច្នេះ គ្មាន​អ្នកណា​នៅ​ជាមួយ​គាត់​ទេ ពេល​យ៉ូសែប​បង្ហាញឲ្យ​ពួក​បងប្អូន​ស្គាល់​ខ្លួន​។


រួច​គាត់​បន្លឺ​សំឡេង​ទ្រហោយំ នោះ​ពួក​ជនជាតិអេហ្ស៊ីប​ក៏​ឮ ហើយ​អ្នកដំណាក់​របស់​ផារ៉ោន​ក៏​ឮ​ដែរ​។


សូម​បង្វែរ​អំណរ​នៃ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​មក​ទូលបង្គំ​វិញ ហើយ​ទ្រទ្រង់​ទូលបង្គំ​ដោយ​វិញ្ញាណ​ដែល​ស្ម័គ្រ​ធ្វើតាម​ផង​។


ចូរឲ្យ​អ្នករាល់គ្នា​បែរមក​រក​ការស្ដីប្រដៅ​របស់ខ្ញុំ​វិញ នោះ​មើល៍! ខ្ញុំ​នឹង​ចាក់​វិញ្ញាណ​របស់ខ្ញុំ​លើ​អ្នករាល់គ្នា ហើយ​ធ្វើឲ្យ​អ្នករាល់គ្នា​យល់​ពាក្យ​របស់ខ្ញុំ​!


កាល​ខ្ញុំ​ជា​ក្មេង​ដល់​ឪពុក​ខ្ញុំ ហើយក៏​ជា​កូនតែមួយ​ដ៏ទន់ខ្ចី​នៅចំពោះ​ម្ដាយ​ខ្ញុំ


រហូតដល់​ព្រះវិញ្ញាណ​ត្រូវបាន​ចាក់បង្ហូរ​មកលើ​ពួកយើង​ពី​ស្ថានដ៏ខ្ពស់ ហើយ​ទីរហោស្ថាន​បាន​ត្រឡប់ជា​ចម្ការសម្បូរផល រីឯ​ចម្ការសម្បូរផល​នឹង​ត្រូវបាន​ចាត់ទុក​ជា​ព្រៃឈើ​វិញ​។


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕


ពេលនោះ ទីសម្គាល់​របស់​កូនមនុស្ស​នឹង​លេចមក​នៅ​លើមេឃ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​។ ពួកគេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។


ពេត្រុស​នឹកឃើញ​ព្រះបន្ទូល​ដែល​ព្រះយេស៊ូវ​មានបន្ទូល​ថា​:“មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​ខ្ញុំ​បីដង”។ គាត់​ក៏​ចេញទៅ​ខាងក្រៅ​ទាំង​យំ​សោកស្ដាយ​យ៉ាងខ្លាំង​៕


នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​!


ពួក​អ្នកជឿ​ពី​ពួកកាត់ស្បែក​ដែល​មកជាមួយ​ពេត្រុស​ក៏​ភ្ញាក់ផ្អើល ដោយ​ឃើញ​អំណោយទាន​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ត្រូវបាន​ចាក់បង្ហូរ​លើ​សាសន៍ដទៃ​ដែរ


“នៅពេល​ខ្ញុំ​ចាប់ផ្ដើម​និយាយ ព្រះវិញ្ញាណដ៏វិសុទ្ធ​ក៏​យាងចុះមក​លើ​ពួកគេ ដូចដែល​យាងចុះមក​លើ​យើង កាលពីដំបូង​ដែរ។


‘ព្រះ​មានបន្ទូលថា នៅ​ថ្ងៃចុងបញ្ចប់​នឹង​កើតមាន​ដូច្នេះ​: យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​របស់យើង​លើ​មនុស្ស គ្រប់គ្នា កូនប្រុស​កូនស្រី​របស់អ្នករាល់គ្នា​នឹង​ព្យាករ ពួក​កំលោះ​របស់អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ត ពួក​ចាស់ៗ​របស់អ្នករាល់គ្នា​នឹង​យល់សប្តិ​។


ព្រះអង្គ​ត្រូវបាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះ ហើយ​ទទួល​សេចក្ដីសន្យា​អំពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ពី​ព្រះ​បិតា រួច​ព្រះអង្គ​ក៏​ចាក់បង្ហូរ​ព្រះវិញ្ញាណដ៏វិសុទ្ធនេះ​មក ដូចដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ និង​ឮ​ដែរ​។


នៅពេល​ប្រជាជន​បាន​ឮ​ដូច្នេះ ពួកគេ​ក៏​ត្រូវបាន​ចាក់ទម្លុះ​ដល់​ចិត្ត ហើយ​សួរ​ពេត្រុស និង​សាវ័ក​ឯទៀត​ថា​៖ “បងប្អូន​អើយ តើ​យើង​គួរ​ធ្វើ​ដូចម្ដេច​?”។


ពោលគឺ អ្នករាល់គ្នា​មិន​បាន​ទទួល​វិញ្ញាណ​នៃ​ភាពជាទាសករ ដែលធ្វើឲ្យ​ត្រឡប់ទៅ​ក្នុង​សេចក្ដីភ័យខ្លាច​ទៀត​ទេ គឺ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ភាពជាកូន​វិញ​។ យើង​ស្រែក​ដោយ​ព្រះវិញ្ញាណនេះ​ថា​: “អ័ប្បា​! ព្រះ​បិតា​អើយ​!”។


មួយវិញទៀត ព្រះវិញ្ញាណ​ក៏​ជួយ​ភាពខ្សោយ​របស់យើង​ដូចគ្នាដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូចម្ដេច​ទេ ប៉ុន្តែ​ព្រះវិញ្ញាណ​ផ្ទាល់​ទូលអង្វរជំនួស​យើង ដោយ​សំឡេងថ្ងូរ​ដែល​រកពាក្យថ្លែងពុំបាន​។


ចូរ​អធិស្ឋាន​គ្រប់ពេលវេលា​ក្នុង​ព្រះវិញ្ញាណ ដោយ​សេចក្ដីអធិស្ឋាន និង​ដោយ​សេចក្ដីទូលអង្វរ​គ្រប់បែបយ៉ាង ហើយ​ចូរ​ប្រុងស្មារតី​ក្នុង​ការនេះ​ដោយ​សេចក្ដីខ្ជាប់ខ្ជួន​បំផុត និង​ដោយ​សេចក្ដីទូលអង្វរ​សម្រាប់​វិសុទ្ធជន​ទាំងអស់


ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។


រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​ស្អាង​ខ្លួន​លើ​ជំនឿ​ដ៏វិសុទ្ធបំផុត​របស់អ្នករាល់គ្នា ទាំង​អធិស្ឋាន​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​។


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម