Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 13:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​អញ​នឹង​នាំ​ភាគ​ទី​៣​នោះ​ទៅ​ក្នុង​ភ្លើង អញ​នឹង​សំរង​គេ​ដូច​ជា​សំរង​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ ហើយ​អញ​នឹង​ស្តាប់​គេ អញ​នឹង​ថា គេ​ជា​រាស្ត្រ​អញ ឯ​គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហើយ​យើង​នឹង​នាំ​មួយ​ភាគ​បី​នោះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​សម្រង់​គេ​ដូច​ជា​សម្រង់​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង ហើយ​យើង​នឹង​ស្តាប់​គេ យើង​នឹង​ថា គេ​ជា​រាស្ត្ររបស់​យើង ឯ​គេ​នឹង​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​យើង"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង ហើយ​គេ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: “អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង” ហើយ​គេ​នឹង​ពោល​ថា: “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​យើង”»។

សូមមើលជំពូក ចម្លង




សាការី 13:9
54 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​បាន​តាំង​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ទ្រង់ ឲ្យ​បាន​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ជា​រៀង‌រាប​ដរាប​ទៅ ហើយ​ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ត្រឡប់​ជា​ព្រះ​ដល់​គេ​ដែរ


ប៉ុន្តែទ្រង់​ស្គាល់​ផ្លូវ​ដើរ​របស់​ខ្ញុំ ហើយ​កាល​ណា​ទ្រង់​បាន​សាក​ល​ខ្ញុំ​ស្រេច​ហើយ នោះ​ខ្ញុំ​នឹង​ចេញ​មក​ដូច​ជា​មាស


ពិត​ប្រាកដ​ជា​មាន​កន្លែង​ជីក​រក​ប្រាក់​បាន ក៏​មាន​ទី​ដែល​រក​បាន​មាស សំរាប់​យក​ទៅ​សំរង


សប្បាយ​ហើយ សាសន៍​ណា​ដែល​មាន​សណ្ឋាន​ដូច្នេះ អើ សាសន៍​ណា​ដែល​យក​ព្រះ‌យេហូវ៉ា ទុក​ជា​ព្រះ​របស់​ខ្លួន នោះ​សប្បាយ​ហើយ។


នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​នៃ​ព្រះ គឺ​ដល់​ព្រះ​ដ៏​ជា​សេចក្ដី​អំណរ នឹង​ជា​សេចក្ដី​រីក‌រាយ​របស់​ទូលបង្គំ ឱ​ព្រះ‌អង្គ​ដ៏​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ដោយ​ចាប់​ស៊ុង


ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាក នោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។


វា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​អញ​នឹង​ឆ្លើយ​តប អញ​នឹង​នៅ​ជា​មួយ​នឹង​វា​ក្នុង​គ្រា​ទុក្ខ​លំបាក ក៏​នឹង​ដោះ​ឲ្យ​រួច​ចេញ ហើយ​នឹង​លើក​មុខ​ឲ្យ


មនុស្ស​ប្រើ​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​ឡ​សំរាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ល​មើល​ចិត្ត​វិញ។


ស្ងួន​សំឡាញ់​ខ្ញុំ​ជា​របស់​ផង​ខ្ញុំ ខ្ញុំ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង


កាល​ណា​ឯង​ដើរ​កាត់​ទឹក​ធំ នោះ​អញ​នឹង​នៅ​ជា​មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​ឯង​ឡើយ កាល​ណា​ឯង​លុយ​កាត់​ភ្លើង នោះ​ឯង​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្តាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​ឯង​ដែរ


មើល អញ​បាន​សំរង​ឯង តែ​មិន​មែន​ដូច​ជា​សំរង​ប្រាក់​ទេ គឺ​អញ​បាន​រើស​ឯង​នៅ​ក្នុង​ឡ​នៃ​សេចក្ដី​វេទនា​វិញ


គ្រា​នេះ បើ​ឯង​អំពាវ‌នាវ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តប​ឆ្លើយ បើ​ឯង​ស្រែក​រក នោះ​ទ្រង់​នឹង​មាន​បន្ទូល​ថា អញ​នៅ​ឯ​ណេះ​ហើយ គឺ​បើ​ឯង​ចោល​នឹម​របស់​ឯង​ចេញ លែង​ជន្ល​កំហែង ព្រម​ទាំង​លែង​ពោល ដោយ​កាច​អាក្រក់​ផង


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដូច​ជា​ឯង​បាន​ស្គាល់​ផ្លែ​ល្វា​ល្អ​នេះ អញ​ក៏​នឹង​ស្គាល់​ពួក​យូដា ដែល​ត្រូវ​គេ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​នោះ​ដែរ ដើម្បី​នឹង​ប្រោស​ឲ្យ​គេ​បាន​សេចក្ដី​ល្អ គឺ​ជា​ពួក​អ្នក​ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ទី​នេះ ទៅ​ដល់​ស្រុក​ខាល់ដេ​ហើយ


នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា។


គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា សេចក្ដី​សញ្ញា​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រាអែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ​អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ


នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទី​លំនៅ​របស់​ឯង នោះ​នៅ​កណ្តាល​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត ដោយ​ព្រោះ​សេចក្ដី​ប្រវ័ញ្ច​បញ្ឆោត​នោះ បាន​ជា​គេ​មិន​ព្រម​ស្គាល់​អញ​ឡើយ។


ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ


ដើម្បី​កុំ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​វង្វេង​ចេញ​ពី​អញ ឬ​នាំ​ឲ្យ​ខ្លួន​បាន​ស្មោក‌គ្រោក ដោយ​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទៀត​ឡើយ គឺ​ឲ្យ​គេ​បាន​ធ្វើ​ជា​រាស្ត្រ​អញ​វិញ ហើយ​ឲ្យ​អញ​បាន​ជា​ព្រះ​របស់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។


អញ​នឹង​ញែក​ពួក​រឹង‌ចចេស​ពី​ឯង​ចេញ ព្រម​ទាំង​ពួក​អ្នក ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​អញ​ផង អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


នោះ​ឯង​រាល់​គ្នា​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​ឯង


ព្រះ‌វិហារ​របស់​អញ​នឹង​នៅ​ជា​មួយ​នឹង​គេ​ដែរ អញ​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ


ឯ​ពួក​គេ​ដែល​មាន​ប្រាជ្ញា នឹង​មាន​ខ្លះ​ដួល​ចុះ ដើម្បី​ឲ្យ​បាន​សំរង ហើយ​សំអាត​ពួក​គេ ព្រម​ទាំង​ឲ្យ​គេ​បាន​ស‌ស្គុស ដរាប​ដល់​វេលា​ចុង​បំផុត ដ្បិត​ការ​ទាំង​នោះ​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។


មនុស្ស​ជា​ច្រើន​នឹង​សំអាត ហើយ​ជំរះ​ខ្លួន​ឲ្យ​ស‌ស្គុស រួច​នឹង​បាន​សំរង​ជា​ស្រេច ឯ​ពួក​មនុស្ស​អាក្រក់ គេ​នឹង​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៅ តែ​គ្មាន​មនុស្ស​អាក្រក់​ណា​មួយ​នឹង​បាន​យល់​ទេ ចំណែក​ឯ​ពួក​អ្នក​មាន​ប្រាជ្ញា គេ​នឹង​យល់​វិញ


នោះ​អស់​អ្នក​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នឹង​បាន​ប្រោស​ឲ្យ​រួច ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​សេចក្ដី​សង្គ្រោះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ទុក ហើយ​ក្នុង​ពួក​មនុស្ស​ដែល​សល់​នៅ នឹង​មាន​អ្នក​ខ្លះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ហៅ​ផង។


អញ​នឹង​ដើរ​នៅ​កណ្តាល​ពួក​ឯង ព្រម​ទាំង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​ដល់​អញ


អញ​នឹង​ចំរើន​កំឡាំង​ពួក​វង្ស​យូដា អញ​នឹង​ជួយ​សង្គ្រោះ​ពួក​វង្ស​យ៉ូសែប ហើយ​នឹង​នាំ​គេ​មក​វិញ ដ្បិត​អញ​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​គេ យ៉ាង​នោះ គេ​នឹង​មាន​សណ្ឋាន ដូច​ជា​អញ​មិន​បាន​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ហើយ​អញ​នឹង​ស្តាប់​គេ


អញ​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ នឹង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ​ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន


អញ​នឹង​នាំ​គេ​មក នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​គេ ដោយ​សេចក្ដី​ពិតនឹង​សេចក្ដី​សុចរិត។


នោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ គេ​នឹង​បាន​សង្គ្រោះ»


ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ឯ​សេចក្ដី​សញ្ញា ដែល​អញ​នឹង​តាំង​ដល់​វង្សា‌នុវង្ស​នៃ​ពួក​អ៊ីស្រាអែល​ក្រោយ​គ្រា​នោះ គឺ​ថា អញ​នឹង​ដាក់​ក្រិត្យ‌វិន័យ​អញ​នៅ​ក្នុង​គំនិត​គេ ហើយ​នឹង​កត់​ទុក នៅ​ក្នុង​ចិត្ត​គេ​ផង អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ


មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្ដី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​ទ្រង់​សន្យា​នឹង​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់​ទ្រង់។


ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុង​ចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅ​ក្រហាយ ដែល​កំពុង​តែ​ល្បង​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កើត​មាន​សេចក្ដី​ចំឡែក​នោះ​ឡើយ


ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្ដី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ


ទេវតា​ទី​៣​ក៏​ផ្លុំ​ឡើង នោះ​មាន​ផ្កាយ​១​យ៉ាង​ធំ​ធ្លាក់​ចុះ​ពី​លើ​មេឃ ទាំង​ឆេះ​ដូច​ជា​ចន្លុះ ក៏​ធ្លាក់​ទៅ​លើ​អស់​ទាំង​ទន្លេ​១​ភាគ​ក្នុង​៣ ហើយ​នឹង​លើ​អស់​ទាំង​រន្ធ​ទឹក


ផ្កាយ​នោះ​ឈ្មោះ​ហៅ​ថា «ស្លែង» ហើយ​ទឹក​១​ភាគ​ក្នុង​៣​បាន​ត្រឡប់​ទៅ​ជា​ពុល មាន​មនុស្ស​ជា​ច្រើន​ស្លាប់ ដោយ‌សារ​ទឹក​នោះ ដ្បិត​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។


ទេវតា​ទី​៤​ក៏​ផ្លុំ​ឡើង នោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ នឹង​ផ្កាយ​ទាំង​ប៉ុន្មាន បាន​ត្រូវ​ងងឹត​ទៅ​១​ភាគ​ក្នុង​៣ នៅ​ពេល​ថ្ងៃ​គ្មាន​ពន្លឺ​១​ភាគ​ក្នុង​៣ ពេល​យប់​ក៏​ដូច្នោះ​ដែរ។


ទេវតា​ទី​១​ក៏​ផ្លុំ​ឡើង នោះ​កើត​មាន​ព្រឹល ហើយ​ភ្លើង​លាយ​ដោយ​ឈាម បោះ​ទៅ​លើ​ផែនដី រួច​ផែនដី​១​ភាគ​ក្នុង​៣​បាន​ឆេះ​អស់​ទៅ ព្រម​ទាំង​ដើម​ឈើ​១​ភាគ​ក្នុង​៣​ដែរ នឹង​ស្មៅ​ទាំង​អស់​ផង។


ទេវតា​ទី​២​ក៏​ផ្លុំ​ឡើង នោះ​មាន​ដូច​ជា​ភ្នំ​យ៉ាង​ធំ​កំពុង​តែ​ឆេះ​ជា​ភ្លើង បាន​បោះ​ទំលាក់​នៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​១​ភាគ​ក្នុង​៣​ក៏​ត្រឡប់​ទៅ​ជា​ឈាម


ហើយ​អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​១​ភាគ​ក្នុង​៣ ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​១​ភាគ​ក្នុង​៣​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម