Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 8:11 - ព្រះគម្ពីរខ្មែរសាកល

11 ផ្កាយ​នោះ​មាន​ឈ្មោះ​ថា “ស្លែង”។ មួយភាគបី​នៃ​ទឹក​បាន​ក្លាយជា​ស្លែង ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ទឹក​នោះ ពីព្រោះ​វា​ត្រឡប់ជាល្វីង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ផ្កាយ​នោះ​ឈ្មោះ​ស្លែង​ ហើយ​ទឹក​មួយ​ភាគ​បី​បាន​ត្រលប់​ទៅ​ជា​ល្វីង​ដូច​ស្លែង។​ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ដោយសារ​ទឹក​នោះ​ ពី​ព្រោះ​បាន​ត្រលប់​ជា​ល្វីង​អស់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ផ្កាយ​នោះ​ឈ្មោះ​ថា «ស្លែង» ទឹក​មួយ​ភាគ​បី​បាន​ក្លាយ​ទៅ​ជា​ពុល ហើយ​មនុស្ស​ជា​ច្រើន​ស្លាប់​ដោយ‌សារ​ទឹក​នោះ ព្រោះ​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ផ្កាយ​នោះ​មាន​ឈ្មោះ​ថា «ផ្លែ​ស្លែង» ទឹក​មួយ​ភាគ​បី​បាន​ក្លាយ​ទៅ​ជា​ពុល បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់ ព្រោះ​តែ​ជាតិ​ល្វីង​របស់​ទឹក​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ផ្កាយ​នោះ​ឈ្មោះ​ហៅ​ថា «ស្លែង» ហើយ​ទឹក​១​ភាគ​ក្នុង​៣​បាន​ត្រឡប់​ទៅ​ជា​ពុល មាន​មនុស្ស​ជា​ច្រើន​ស្លាប់ ដោយ‌សារ​ទឹក​នោះ ដ្បិត​បាន​ត្រឡប់​ជា​ល្វីង​អស់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ផ្កាយ​នោះ​មាន​ឈ្មោះ​ថា «ផ្លែ​ស្លែង» ទឹក​មួយ​ភាគ​បី​បាន​ក្លាយ​ទៅ​ជា​ពុល បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់ ព្រោះ​តែ​ជាតិ​ល្វីង​របស់​ទឹក​ទាំង​នោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 8:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ចុងបញ្ចប់​របស់​នាង គឺ​ល្វីងជូរចត់​ដូច​ស្លែង ហើយ​មុត​ដូច​ដាវ​មុខពីរ​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “នៅក្នុង​ទឹកដី​នេះ​ទាំងមូល ពីរភាគបី​នឹង​ត្រូវបាន​កាត់ចេញ ហើយ​ដាច់ដង្ហើម ប៉ុន្តែ​មួយភាគបី​នឹង​នៅសល់​។


យើង​នឹង​នាំ​មួយភាគបី​នោះ​ទៅ​ក្នុង​ភ្លើង ហើយ​បន្សុទ្ធ​ពួកគេ​ដូចជា​បន្សុទ្ធ​ប្រាក់ ក៏​នឹង​សាក​ពួកគេ​ដូចជា​សាក​មាស​ផង​។ ពួកគេ​នឹង​ស្រែកហៅ​នាម​របស់យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ​។ យើង​នឹង​ពោលថា​: ‘ពួកគេ​ជា​ប្រជារាស្ត្រ​របស់យើង’ ហើយ​ពួកគេ​នឹង​ពោលថា​: ‘ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្ញុំ’”៕


ចូរ​ប្រយ័ត្នប្រយែង កុំឲ្យ​អ្នកណា​ខ្វះមិនដល់​ព្រះគុណ​របស់​ព្រះ​ឡើយ ក៏​កុំឲ្យ​ឫស​នៃ​ជាតិល្វីង​ណា​ដុះ​ឡើង ហើយ​ធ្វើទុក្ខ​គេ ដែល​ធ្វើឲ្យ​មនុស្ស​ជាច្រើន​សៅហ្មង ដោយសារតែ​ការនេះ


រីឯ​កន្ទុយ​របស់​វា​កៀរយក​មួយភាគបី​នៃ​ផ្កាយ​លើមេឃ ហើយ​គ្រវែងមក​លើ​ផែនដី​។ នាគ​នោះ​បាន​ឈរ​នៅមុខ​ស្ត្រី​ដែល​រៀបនឹង​សម្រាល​កូន ដើម្បី​កាលណា​នាង​សម្រាល​កូន​មក វា​នឹង​ស៊ី​កូននោះ​។


ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។


ពេលនោះ ទូតសួគ៌​ទាំង​បួន​រូប​នោះ​ដែល​ត្រូវបាន​ត្រៀម​ទុក​សម្រាប់​ម៉ោង ថ្ងៃ ខែ និង​ឆ្នាំ​កំណត់ ក៏​ត្រូវបាន​ស្រាយ ដើម្បី​សម្លាប់​មួយភាគបី​នៃ​មនុស្សជាតិ​។


មួយភាគបី​នៃ​មនុស្សជាតិ​ត្រូវបាន​សម្លាប់​ដោយ​គ្រោះកាច​ទាំង​បី​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ដែល​ចេញមក​ពី​មាត់​របស់​ពួកវា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម