យ៉ាងណាមិញ ធ្នូរបស់វានៅតែមាំមួន ហើយដើមដៃវារហ័សរហួន គឺមកពីព្រះហស្តនៃព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប គឺមកពីអ្នកគង្វាលជាថ្មដានៃអ៊ីស្រាអែល
សាការី 10:4 - ព្រះគម្ពីរខ្មែរសាកល ថ្មគ្រឹះនឹងចេញមកពីពួកគេ ស្នឹងរោងនឹងចេញមកពីពួកគេ ធ្នូចម្បាំងនឹងចេញមកពីពួកគេ អស់ទាំងអ្នកគ្រប់គ្រងនឹងចេញមកពីពួកគេជាមួយគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្មជ្រុងនឹងចេញពីព្រះអង្គមក ហើយទាំងដែកគោល ទាំងធ្នូសម្រាប់ច្បាំង និងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចម្បាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសំរាប់ច្បាំង នឹងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង អាល់គីតាប មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចំបាំង។ |
យ៉ាងណាមិញ ធ្នូរបស់វានៅតែមាំមួន ហើយដើមដៃវារហ័សរហួន គឺមកពីព្រះហស្តនៃព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប គឺមកពីអ្នកគង្វាលជាថ្មដានៃអ៊ីស្រាអែល
ពួកមេដឹកនាំនៃសូអានបានត្រឡប់ជាល្ងីល្ងើ ពួកមេដឹកនាំនៃណូពត្រូវគេបញ្ឆោត ពួកប្រមុខនៃកុលសម្ព័ន្ធអេហ្ស៊ីបបាននាំជនជាតិអេហ្ស៊ីបឲ្យវង្វេង។
ហេតុនោះហើយបានជាព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មដែលត្រូវបានសាកល្បង ជាថ្មគ្រឹះដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំ—— អ្នកណាដែលជឿទុកចិត្ត នឹងមិនត្រូវតក់ស្លុតឡើយ។
ព្រះអង្គបានធ្វើឲ្យមាត់របស់ខ្ញុំដូចជាដាវដ៏មុត ក៏បានលាក់ខ្ញុំនៅក្រោមម្លប់នៃព្រះហស្តរបស់ព្រះអង្គ ហើយបានធ្វើឲ្យខ្ញុំទៅជាព្រួញដែលត្រូវបានសម្រួច ព្រមទាំងលាក់ខ្ញុំនៅក្នុងបំពង់ព្រួញរបស់ព្រះអង្គ។
មើល៍! គឺយើងហើយ ដែលនិម្មិតបង្កើតជាងលោហៈដែលសប់ភ្លើងធ្យូង ដើម្បីផលិតអាវុធសម្រាប់គោលបំណងរបស់វា; គឺយើងហើយ ដែលនិម្មិតបង្កើតអ្នកបំផ្លាញសម្រាប់បំផ្លាញ។
យើងនឹងកាត់រទេះចម្បាំងចេញពីអេប្រាអិម ក៏នឹងកាត់សេះចម្បាំងចេញពីយេរូសាឡិម រីឯធ្នូចម្បាំងនឹងត្រូវបានកាត់ចេញដែរ។ ព្រះអង្គនឹងប្រកាសសេចក្ដីសុខសាន្តដល់ប្រជាជាតិនានា ហើយអំណាចរបស់ព្រះអង្គ គឺចាប់ពីសមុទ្រម្ខាងរហូតដល់សមុទ្រម្ខាងទៀត និងចាប់ពីទន្លេធំរហូតដល់ចុងបំផុតនៃផែនដី។
យើងនឹងបោះទ័ពនៅដំណាក់របស់យើង ជាកងទាហានយាម មិនឲ្យអ្នកណាឆ្លងមក ឬត្រឡប់ទៅវិញឡើយ។ គ្មានអ្នកសង្កត់សង្កិនឆ្លងមកឯពួកគេទៀតឡើយ ដ្បិតឥឡូវនេះ យើងបានឃើញដោយភ្នែករបស់យើងហើយ។
ដូច្នេះ ចូរអធិស្ឋានសុំព្រះអម្ចាស់នៃការច្រូតកាត់ដើម្បីឲ្យព្រះអង្គបញ្ជូនកម្មករមកក្នុងការច្រូតកាត់របស់ព្រះអង្គ”៕
ព្រះយេស៊ូវទ្រង់សម្លឹងមើលពួកគេ ហើយមានបន្ទូលថា៖“បើដូច្នេះ តើសេចក្ដីដែលមានសរសេរទុកមកថា:‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ’មានន័យដូចម្ដេច?
ដែលត្រូវបានសាងសង់លើគ្រឹះរបស់ពួកសាវ័ក និងព្យាការី ដោយមានព្រះគ្រីស្ទយេស៊ូវផ្ទាល់ជាថ្មគ្រឹះ។
គ្មានទាហានណាដែលជាប់ជំពាក់ក្នុងរឿងជីវភាពរស់នៅឡើយ ពីព្រោះគេចង់បំពេញចិត្តអ្នកដែលកេណ្ឌខ្លួន។
ដ្បិតមានចែងទុកមកក្នុងព្រះគម្ពីរថា: “មើល៍! យើងនឹងដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មគ្រឹះដែលត្រូវបានជ្រើសរើសដ៏មានតម្លៃ អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខសោះឡើយ”។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។