ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។
វិវរណៈ 4:4 - ព្រះគម្ពីរខ្មែរសាកល នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួន ហើយមានចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះដោយស្លៀកសម្លៀកបំពាក់ស ហើយមានមកុដមាសនៅលើក្បាលរបស់ពួកគេផង។ Khmer Christian Bible នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយខ្ញុំឃើញចាស់ទុំម្ភៃបួននាក់អង្គុយនៅលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសនៅលើក្បាលផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយមានចាស់ទុំម្ភៃបួននាក់ អង្គុយលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ស និងពាក់មកុដមាសនៅលើក្បាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅជុំវិញបល្ល័ង្ក មានបល្ល័ង្កម្ភៃបួនទៀត ហើយមានព្រឹទ្ធាចារ្យ*ម្ភៃបួនរូបអង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅព័ទ្ធជុំវិញបល្ល័ង្កនោះ ក៏មានបល្ល័ង្ក២៤ទៀត ហើយខ្ញុំឃើញអ្នកចាស់ទុំ២៤នាក់ អង្គុយលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់ស ហើយមានមកុដមាសនៅលើក្បាល អាល់គីតាប នៅជុំវិញបល្ល័ង្កមានបល្ល័ង្កម្ភៃបួនទៀត ហើយមានអះលីជំអះម្ភៃបួននាក់ អង្គុយនៅលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ពណ៌ស និងពាក់មកុដមាសផង។ |
ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក អ្នករាល់គ្នាដែលមកតាមខ្ញុំ គឺអ្នករាល់គ្នាហ្នឹងហើយ នឹងអង្គុយលើបល្ល័ង្កដប់ពីរដែរ ទាំងជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលផង។
ដើម្បីឲ្យអ្នករាល់គ្នាបានហូប និងផឹកនៅតុខ្ញុំក្នុងអាណាចក្ររបស់ខ្ញុំ ហើយអ្នករាល់គ្នានឹងអង្គុយលើបល្ល័ង្ក ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល”។
ចាប់ពីឥឡូវនេះទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតយុត្តិធម៌នឹងប្រទានដល់ខ្ញុំនៅថ្ងៃនោះ; មិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេ គឺប្រទានដល់អស់អ្នកដែលស្រឡាញ់ការលេចមករបស់ព្រះអង្គដែរ។
បន្ទាប់មក ពួកចាស់ទុំទាំងម្ភៃបួននាក់ដែលអង្គុយលើបល្ល័ង្ករបស់ខ្លួននៅចំពោះព្រះ ក៏ក្រាបមុខដល់ដី ហើយថ្វាយបង្គំព្រះ
គេច្រៀងអ្វីមួយដូចជាចម្រៀងថ្មី នៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ។ គ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែ ១៤៤ ០០០ នាក់នោះ ដែលត្រូវបានលោះមកវិញពីផែនដីប៉ុណ្ណោះ។
កងទ័ពនៅលើមេឃតាមព្រះអង្គដោយជិះសេះស ទាំងស្លៀកពាក់ក្រណាត់ផាឌិបដ៏ប្រណិតពណ៌ស និងបរិសុទ្ធ។
ពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួន ក៏ក្រាបថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្ក ទាំងពោលថា៖ “អាម៉ែន! ហាលេលូយ៉ា!”។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
ក្រោយមក ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ ត្រូវបានប្រទានឲ្យជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់ពួកអ្នកដែលត្រូវគេកាត់ក្បាលដោយព្រោះទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ គឺពួកអ្នកដែលមិនបានថ្វាយបង្គំសត្វតិរច្ឆាន ឬរូបសំណាករបស់វា ហើយក៏មិនបានទទួលសញ្ញាសម្គាល់នៅលើថ្ងាស ឬនៅលើដៃរបស់ពួកគេ។ ពួកគេបានរស់ឡើងវិញ ហើយគ្រងរាជ្យជាមួយព្រះគ្រីស្ទរយៈពេលមួយពាន់ឆ្នាំ។
យើងណែនាំអ្នកឲ្យទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកមានស្ដុកស្ដម្ភ ហើយឲ្យទិញសម្លៀកបំពាក់សដើម្បីស្លៀកពាក់ កុំឲ្យគេឃើញសេចក្ដីគួរខ្មាសនៃភាពអាក្រាតរបស់អ្នកឡើយ ព្រមទាំងឲ្យទិញថ្នាំលាបភ្នែកអ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។
ពួកចាស់ទុំទាំងម្ភៃបួននាក់ក៏នឹងក្រាបចុះនៅចំពោះព្រះអង្គដែលគង់លើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងបោះមកុដរបស់ខ្លួននៅមុខបល្ល័ង្ក ហើយពោលថា៖
នៅមុខបល្ល័ង្កមានអ្វីដូចជាសមុទ្រកែវស្រដៀងនឹងកែវចរណៃ ហើយនៅកណ្ដាលបល្ល័ង្ក និងជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនដែលមានភ្នែកពេញខ្លួន ទាំងនៅខាងមុខ និងខាងក្រោយ។
បន្ទាប់មក ខ្ញុំសង្កេតមើល ក៏បានឮសំឡេងរបស់ទូតសួគ៌ជាច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកចាស់ទុំ។ ចំនួនទូតទាំងនោះមានរាប់ពាន់រាប់ម៉ឺនរូប។
នោះសត្វមានជីវិតទាំងបួន ក៏ពោលថា៖ “អាម៉ែន!” រួចពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ៕
បន្ទាប់មកទៀត ខ្ញុំឃើញកូនចៀមឈរនៅកណ្ដាលបល្ល័ង្ក កណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលចំណោមពួកចាស់ទុំ។ កូនចៀមនោះដូចជាត្រូវបានសម្លាប់ហើយ ទាំងមានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ដែលជាព្រះវិញ្ញាណប្រាំពីររបស់ព្រះ ដែលត្រូវបានចាត់ឲ្យទៅក្នុងផែនដីទាំងមូល។
នៅពេលកូនចៀមបានយកក្រាំងហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅចំពោះកូនចៀម។ ម្នាក់ៗកាន់ពិណមួយ និងពែងមាសពេញដោយគ្រឿងក្រអូបដែលជាសេចក្ដីអធិស្ឋានរបស់វិសុទ្ធជន។
នោះមានអាវវែងពណ៌សប្រទានដល់ពួកគេម្នាក់ៗ ហើយមានប្រាប់ដល់ពួកគេឲ្យសម្រាកបន្តិចទៀតសិន ទម្រាំតែចំនួនអ្នកបម្រើជាគ្នារបស់ពួកគេ និងបងប្អូនរបស់ពួកគេដែលរៀបនឹងត្រូវគេសម្លាប់ដូចពួកគេ ត្រូវបានបំពេញ។
អស់ទាំងទូតសួគ៌ដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកចាស់ទុំ និងជុំវិញសត្វមានជីវិតទាំងបួន ក៏ក្រាបមុខនៅទៀបបល្ល័ង្ក ហើយថ្វាយបង្គំព្រះ
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ
កណ្ដូបទាំងនោះ មានសណ្ឋានស្រដៀងនឹងសេះដែលត្រៀមខ្លួនទៅច្បាំង។ នៅលើក្បាលរបស់ពួកវាមានអ្វីដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខរបស់ពួកវាដូចមុខមនុស្ស។