Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 4:6 - ព្រះគម្ពីរខ្មែរសាកល

6 នៅមុខ​បល្ល័ង្ក​មានអ្វី​ដូចជា​សមុទ្រ​កែវ​ស្រដៀងនឹង​កែវចរណៃ ហើយ​នៅ​កណ្ដាល​បល្ល័ង្ក និង​ជុំវិញ​បល្ល័ង្ក មាន​សត្វមានជីវិត​បួន​ដែល​មាន​ភ្នែក​ពេញខ្លួន ទាំង​នៅ​ខាងមុខ និង​ខាងក្រោយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ មាន​ដូច​ជា​សមុទ្រ​កែវ​ដែល​ដូច​ជា​កែវ​ចរណៃ​ ហើយ​នៅ​កណ្ដាល​ និង​នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​សត្វ​មាន​ជីវិត​បួន​ដែល​មាន​ភ្នែក​ពេញ​ទាំងមុខ​ទាំងក្រោយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 នៅ​មុខ​បល្ល័ង្ក​នោះ មាន​ដូច​ជា​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្ដាល និង​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​សត្វ​មាន​ជីវិត​បួន ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រ ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ នៅ​ចំ​កណ្ដាល និង​នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​រូប​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ ទាំង​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​នៅ​ខាង​មុខ​បល្ល័ង្ក​នោះ មាន​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្តាល នឹង​ជុំ‌វិញ​នៃ​បល្ល័ង្ក​នោះ ក៏​មាន​តួ​មាន​ជីវិត​៤​ដែល​មាន​ភ្នែក​ពេញ​ទាំង​មុខ​ទាំង​ក្រោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រ ភ្លឺ​ថ្លា​ដូច​កែវ​ចរណៃ។ នៅ​ចំ​កណ្ដាល និង​នៅ​ជុំ‌វិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​ក្បាល​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។

សូមមើលជំពូក ចម្លង




វិវរណៈ 4:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ច្រៀង​អ្វីមួយ​ដូចជា​ចម្រៀង​ថ្មី នៅមុខ​បល្ល័ង្ក នៅមុខ​សត្វមានជីវិត​ទាំង​បួន និង​នៅមុខ​ពួក​ចាស់ទុំ​។ គ្មានអ្នកណា​អាច​រៀន​ចម្រៀង​នោះ​បាន​ឡើយ លើកលែងតែ ១៤៤ ០០០ នាក់​នោះ ដែល​ត្រូវបាន​លោះមកវិញ​ពី​ផែនដី​ប៉ុណ្ណោះ​។


ពេលនោះ ខ្ញុំ​ឃើញ​អ្វី​ដូចជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​។ អ្នក​ដែល​មានជ័យជម្នះ​លើ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​លេខ​នៃ​ឈ្មោះ​របស់​វា ក៏​ឈរ​លើ​សមុទ្រ​កែវ​នោះ ទាំង​កាន់​ពិណ​របស់​ព្រះ


ពេលនោះ សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន​បាន​ប្រគល់​ពែង​មាស​ប្រាំពីរ​ដល់​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​។ ពែងទាំងនោះ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​។


ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោលថា​៖ “អាម៉ែន​! ហាលេលូយ៉ា​!”។


ទីក្រុងនោះ​មាន​សិរីរុងរឿង​របស់​ព្រះ ប្រភពពន្លឺ​របស់​នាង ស្រដៀងនឹង​ត្បូង​ដ៏មានតម្លៃ ដូច​ត្បូង​ចាសស្ពើរ ហើយ​ថ្លាដូចកែវចរណៃ​។


កំពែងក្រុង​ធ្វើពី​ត្បូងចាសស្ពើរ ហើយ​ទីក្រុង​ធ្វើពី​មាស​សុទ្ធ ថ្លា​ដូច​កែវ​។


រីឯ​ទ្វារក្រុង​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ ទ្វារ‍នីមួយៗ​ធ្វើ​ពី​គជ់​មួយ ហើយ​ផ្លូវ​នៃ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​កែវ​។


បន្ទាប់មក ទូតសួគ៌នោះ​បាន​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​នៃ​ទឹក​ជីវិត​ដ៏ភ្លឺចិញ្ចាច​ដូច​កែវចរណៃ ហូរចេញមក​ពី​បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម


នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។


បន្ទាប់មក ខ្ញុំ​សង្កេតមើល ក៏​បាន​ឮ​សំឡេង​របស់​ទូតសួគ៌​ជាច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​សត្វមានជីវិត និង​ជុំវិញ​ពួក​ចាស់ទុំ​។ ចំនួន​ទូតទាំងនោះ​មាន​រាប់ពាន់​រាប់ម៉ឺន​រូប​។


នោះ​សត្វមានជីវិត​ទាំង​បួន ក៏​ពោលថា​៖ “អាម៉ែន​!” រួច​ពួក​ចាស់ទុំ​ក៏​ក្រាបចុះ ហើយ​ថ្វាយបង្គំ​៕


បន្ទាប់មកទៀត ខ្ញុំ​ឃើញ​កូនចៀម​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក កណ្ដាល​សត្វមានជីវិត​ទាំង​បួន ‍និង​នៅ​កណ្ដាលចំណោម​ពួក​ចាស់ទុំ​។ កូនចៀមនោះ​ដូចជា​ត្រូវបាន​សម្លាប់​ហើយ ទាំង​មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ដែល​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​ក្នុង​ផែនដីទាំងមូល​។


នៅពេល​កូនចៀម​បាន​យក​ក្រាំង​ហើយ សត្វមានជីវិត​ទាំង​បួន និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​បាន​ក្រាបចុះ​នៅចំពោះ​កូនចៀម​។ ម្នាក់ៗ​កាន់​ពិណ​មួយ និង​ពែង​មាស​ពេញ​ដោយ​គ្រឿងក្រអូប​ដែល​ជា​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីមួយ​ក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ នោះ​ខ្ញុំ​បាន​ឮ​សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា​៖ “មក៍!”


រួច​ខ្ញុំ​បាន​ឮ​អ្វី​ដូចជា​សំឡេង​មួយ​នៅ​កណ្ដាលចំណោម​សត្វមានជីវិត​ទាំង​បួន ពោលឡើងថា​៖ “ស្រូវសាលី​មួយ​លីត្រ ថ្លៃ​មួយ​ឌេណារី ស្រូវបាឡេ​បី​លីត្រ ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ រីឯ​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ​វិញ កុំ​ធ្វើឲ្យខូច​ឡើយ!”។


អស់ទាំង​ទូតសួគ៌​ដែល​ឈរ​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​ពួក​ចាស់ទុំ និង​ជុំវិញ​សត្វមានជីវិត​ទាំង​បួន ក៏​ក្រាប​មុខ​នៅទៀប​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះ


ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម